នគរបាលខេត្តសុកត្រាំង បានអនុវត្តមានប្រសិទ្ធភាពនូវចលនា “ជំរុញចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងជនរួមជាតិអ្នកកាន់សាសនា” របស់ក្រសួងនគរបាល ហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តមានស្ថិរភាព។
ទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស បាបគ្រោះសង្គម” នៅវត្តសំរោង សង្កាត់ទី៥ ក្រុងសុកត្រាំង ពង្រីកបានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។
ក្នុងរយៈពេល១០ឆ្នាំកន្លង នគរបាលខេត្តសុកត្រាំង បានសហការជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក រៀបចំការឃោសនាបានជាង៦.០០០ លើក ទាក់ទាញប្រជាជនចូលរួមជិត២៦០.០០០ លើកនាក់ ចែកចាយខិត្តប័ណ្ណឃោសនាជិត ៧៦០.០០០ និងផ្សព្វផ្សាយតាមវិទ្យុជាង១.៦០០ ដំណឹង។ល។ ឆ្លងតាមរយៈនោះ មហាជននិងសាសនិកជនបណ្ដាសាសនាបានផ្តល់ព័ត៌មានដ៏មានតម្លៃជាង៨០០០ប្រភពព័ត៌មាន ទាក់ទងនឹងបទល្មើស បាបគ្រោះសង្គម និងទម្រង់ស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានយកចិត្តទុកដាក់កសាង ពង្រឹងពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាព។ ក្នុងនោះ លេចធ្លោគឺទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស និងបាបគ្រោះសង្គម”; “ស្វ័យបង្ការ ស្វ័យគ្រប់គ្រងនៅតាមមូលដ្ឋានសាសនា”; “កាមេរ៉ាសន្តិសុខ”។ល។
នគរបាលខេត្តសុកត្រាំង ស្ងើចសរសើរនិងជូនរង្វាន់ដល់សមូហភាព
និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបទបញ្ជាលេខ០៧
និងបទបញ្ជាលេខ០៩ របស់រដ្ឋមន្រ្តីក្រសួងនគរបាល។
ទន្ទឹមនឹងនោះ កងកម្លាំងនគរបាលខេត្តសហការ ណែនាំដល់ស្ថាប័ន អាជីវកម្មនិងសាលារៀន កសាងរក្សាសកម្មភាពប្រសិទ្ធភាពទម្រង់ “ស្វ័យបង្ការ ស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់”។ មានទម្រង់ជាច្រើនពង្រីកបានប្រសិទ្ធភាពវិជ្ជមាន ក្នុងចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ និងបង្ការទប់ស្កាត់បទល្មើស បាបគ្រោះសង្គម ដូចជាទម្រង់ “៥គ្មាន ៣មាន” “៤គ្មាន ៣មាន” និង “៣គ្មាន”។ល។ រួមចំណែកធ្វើឱ្យប្រសើរឡើងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមរបស់ខេត្ត។
តាមប្រសាសន៍លោកវរសេនីយ៍ឯក ហ្វិញហ្វាយហឹង នាយករងនគរបាលខេត្តសុកត្រាំង បានឱ្យដឹង ភាគច្រើនអ្នកកាន់សាសនាសុទ្ធសឹងមានស្មារតីស្នេហាជាតិ សាមគ្គី ប្រឹងប្រែងពលកម្មផលិត យកចិត្តទុកដាក់គិតគូរកសាងជីវភាពសហគមន៍; តែងគោរពតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ សកម្មគាំទ្រនិងចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិដែលភូមិភាគបានបំផុស កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ; រស់នៅអនុវត្តល្អការងារសង្គម ប្រតិបត្តិល្អការងារសាសនា លើកកម្ពស់ការទទួលខុសត្រូវចូលរួមបង្ការទប់ស្កាត់ជនទុច្ចរិតឆ្លៀតយកបញ្ហាសាសនា និងបញ្ហារសើបទាក់ទងនឹងជនជាតិ សាសនា ដើម្បីធ្វើការប្រឆាំងបក្សនិងរដ្ឋយើង។ ផ្តើមពីនោះ បង្កើតយុទ្ធសាស្រ្តសន្តិសុខប្រជាជន និងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំក្នុងជនរួមជាតិអ្នកកាន់សាសនា។ នគរបាលខេត្តសុកត្រាំង នឹងបន្តពង្រីកប្រសិទ្ធភាពតួនាទីសកម្មរបស់អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយក្នុងសាសនា ចលនាសាសនិកជនអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់។ ទន្ទឹមនឹងនោះ ពង្រឹងនិងពង្រីក លើកកម្ពស់គុណភាពទម្រង់ដែលមានប្រសិទ្ធភាព; បង្កើនកិច្ចសហការក្នុងការក្តាប់ស្ថានភាព និងចូលរួមដោះស្រាយមានប្រសិទ្ធភាពនូវករណី ដែលពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រជាជន៕
លីធាន - បកប្រែ សុផន