ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/09/2024 - 14:31

ថ្នាក់​ដឹក​នាំ​ខេត្ត ក្រុង​នានា​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ

ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៤ ខេត្ត ក្រុង​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​ជា​ច្រើន​ក្រុម អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​រៀប​ចំ​ពិធី​ជួប​ជុំ​អ្នក​មុខ​អ្នក​ការ​សា​សនា ព្រះ​សង្ឃ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។

​សមមិត្ត ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​ឧបជ្ឈាយ៍​ម៉ាយ​សែ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង។  រូប៖ ង៉ុក​ក្វៀងម​

 ​តំ​ណាង​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ទទួល​ទេយ្យ​ទាន​នៅ​ក្នុង​ពិធី​ជួប​ជុំ។  រូប៖ ង៉ុក​ក្វៀង

 ​ លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង
ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​តេជ​ព្រះ​គុណ លី​មិញ​ឌឹក ព្រះ​ចៅ​អធិ​ការ​វត្ត​សំ​រោង
សង្កាត់​៥ ក្រុង​សុក​ត្រាំង។ រូប៖ លីធាន

តំ​ណាង​ថ្នាក់​ដឹក​នាំ​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង
​ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​វត្ត​សិរី​សួស្តី​កំ​ពង់​ក្របី។  រូប៖ ត្រុង​ទឿង

ថ្លែង​ក្នុង​ពិធី​ជួប​ជុំ សម​មិត្ត ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង។ ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ក្រុង សម​មិត្ត បាន​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត អ្នក​មាន​ប្រ​ជា​ប្រិយ​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ទទួល​បុណ្យ​សែន​ដូន​តា ឆ្នាំ២០២៤ ដោយ​សប្បាយ​រីក​រាយ វិ​បុល​សុខ និង​សាមគ្គី​ភាព។

* នៅ​ខេត្ត​សុក​ត្រាំង ថ្នាក់​ដឹក​នាំ​ក៏​បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​ជា​ច្រើន​ក្រុម អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​មន្ត្រី​សង្ឃ​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត កម្មា​ភិបាល​ចូល​និវត្តន៍ គ្រួ​សារ​គោល​នយោ​បាយ អ្នក​មាន​ប្រ​ជា​ប្រិយ  និង​គ្រួ​សារ​ក្រីក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត។  ឆ្លង​តាម​រយៈ​នោះ គណៈ​ប្រតិ​ភូ​បាន​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ចំ​នួន ១០៤ ចំ​ណែក (មួយ​ចំ​ណែកៗ​មាន​តម្លៃ​ពី ១,៥ - ៥,៥ លាន​ដុង)។ ទន្ទឹម​នឹង​នោះ ខេត្ត​សុក​ត្រាំង នៅ​ទាំង​ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី ៥០ ខ្នង​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ; អា​ហា​រូប​ករណ៍ ៥០ ចំ​ណែក​និង​កង់ ២០ គ្រឿង ដល់​សិស្ស​ខ្មែរ​ក្រី​ក្រ សង្វាត​រៀន​សូត្រ​ផង​ដែរ។

* ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ខេត្ត​គៀង​យ៉ាង បាន​រៀប​ចំ​គណៈ​ប្រតិភូ​ជា​ច្រើន​ក្រុម អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៤ នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ថេរ​វាទ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ។ល។ នៅ​តាម​ទី​តាំង​ដែល​អញ្ជើញ​ទៅ គណៈ​ប្រតិ​ភូ​បាន​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​និង​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ទទួល​បុណ្យ​សែន​ដូន​តា​ប្រ​កប​ដោយ​សុខ​សុវត្ថិ​ភាព៕

                     ក្រុម​អ្នក​យក​ព័ត៌​មាន-វិមាន

ចែករំលែកអត្ថបទ