16/09/2024 - 16:11

បន្ថយ​៥០% ​កម្រៃ​សេវា​ចុះ​បញ្ជី​រថ​យន្ត​ដែល​ផលិត​និង​ផ្គុំ​ដំ​ឡើង​ ក្នុង​ប្រ​ទេស​ រយៈ​ពេល​៣​ខែ​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០២៤

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សី​ហា​ ឆ្នាំ​២០២៤ រដ្ឋា​ភិបាល​បាន​ប្រ​កាស​ជា​ធរ​មាន​ អនុក្រឹត្យ​លេខ​ ១០៩/​២០២៤/NĐ-CP កំ​ណត់​ពី​កម្រិត​បង់​កម្រៃ​សេវា​ចុះ​បញ្ជី​សម្រាប់​រថ​យន្ត​និង​យាន​យន្ត​ស្រ​ដៀង​នឹង​រថ​យន្ត​សណ្តោង​រ៉ឺ​ម៉ក​ ឬ​សឺ​មីរ៉ឺ​ម៉ក​ដែល​ផលិត​និង​ផ្គុំ​ដំ​ឡើង​ក្នុង​ប្រ​ទេស។​

រូប​ថត​ជា​ឧទា​ហរណ៍។​

យោង​តាម​ខ្លឹម​សារ​អនុក្រឹត្យ​លេខ​ ១០៩/​២០២៤/​NĐ-CP បាន​ចែង​ច្បាស់​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៤ កម្រិត​បង់​កម្រៃ​សេវា​ចុះ​បញ្ជី​រថយន្ត​ស្មើ​៥០% នៃ​កម្រិត​បង់​កម្រៃ​សេវា​មាន​កំ​ណត់​ត្រង់៖

+ អនុក្រឹត្យ​លេខ​ ១០/២០២២​/NĐ-CP ចុះ​ថ្ងៃ​ទី​១៥ ខែ​មក​រា ឆ្នាំ​២០២២ របស់​រដ្ឋា​ភិបាល​កំ​ណត់​ពី​កម្រៃ​សេវា​ចុះ​បញ្ជី​រថយន្ត;

+ សេចក្តី​សម្រេច​ចិត្ត​ជា​ធរ​មាន​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ឬ​សេច​ក្តី​សម្រេច​ជា​ធរ​មាន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ អំ​ពី​កម្រិត​បង់​កម្រៃ​សេវា​ចុះ​បញ្ជី​រថ​យន្ត​នៅ​ភូមិ​ភាគ​ និង​ឯក​សារ​វិសោធន​កម្ម​ បំ​ពេញ​បន្ថែម​ ជំ​នួស​ (ប្រ​សិន​បើ​មាន)។​

ចាប់​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០២៤​ឡើង​ទៅ​ កម្រិត​បង់​កម្រៃ​សេវា​ចុះ​បញ្ជី​រថ​យន្ត បន្ត​អនុវត្ត​តាម​សេច​ក្តី​កំ​ណត់​ត្រង់​អនុក្រឹត្យ​លេខ​ ១០/២០២២​/NĐ-CP ចុះ​ថ្ងៃ​ទី១៥ ខែ​មក​រា ឆ្នាំ​២០២២ របស់​រដ្ឋា​ភិបាល​ កំ​ណត់​ពី​កម្រៃ​សេវា​ចុះ​បញ្ជី; សេចក្តី​សម្រេច​ចិត្ត​ជា​ធរ​មាន​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ឬ​សេចក្តី​សម្រេច​ជា​ធរ​មាន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​អំ​ពី​កម្រិត​បង់​កម្រៃ​សេវា​ចុះ​បញ្ជី​រថ​យន្ត​នៅ​ភូមិ​ភាគ​និង​ឯក​សារ​វិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​ ជំ​នួស​ (ប្រ​សិន​បើ​មាន)។​

អនុក្រឹត្យ​លេខ​ ១០៩/​២០២៤/​NĐ-CP មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា​ ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។​

* មុន​នេះ​ មាន​ការ​កាត់​បន្ថយ​កម្រៃ​សេវា​ចុះ​បញ្ជី​សម្រាប់​រថយន្ត និង​យាន​យន្ត​ស្រ​ដៀង​នឹង​រថ​យន្ត​សណ្តោង​រ៉ឺ​ម៉ក​ ឬ​សឺមីរ៉ឺ​ម៉ក​ដែល​ផលិត​និង​ផ្គុំ​ដំ​ឡើង​ក្នុង​ប្រ​ទេស​ ត្រូវ​បាន​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​ ៤១/២០២៣​/NĐ-CP។​

ជាក់​ស្តែង​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ន័យ​ថា​ ៦​ខែ​ចុង​ឆ្នាំ​២០២៣ កម្រិត​បង់​កម្រៃ​សេវា​ចុះ​បញ្ជី​រថ​យន្ត​ស្មើ​៥០%​នៃ​កម្រិត​បង់​បាន​កំ​ណត់​ត្រង់​អនុក្រឹត្យ​លេខ​ ១០/​២០២២/​NĐ-CP កំ​ណត់​ពី​កម្រៃ​សេវា​ចុះ​បញ្ជី​រថ​យន្ត; សេចក្តី​សម្រេច​ចិត្ត​ជា​ធរ​មាន​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឬ​សេចក្តី​សម្រេច​ជា​ធរ​មាន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​អំ​ពី​កម្រិត​បង់​កម្រៃ​សេវា​ចុះ​បញ្ជី​រថ​យន្ត​នៅ​ភូមិ​ភាគ​ និង​ឯក​សារ​វិសោ​ធន​កម្ម​បំ​ពេញ​បន្ថែម​ជំ​នួស​ (ប្រ​សិន​បើ​មាន)៕​

          យោង៖ thuvienphapluat.vn - មុនី​

ចែករំលែកអត្ថបទ