មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/09/2024 - 15:46

ទម្រង់​ដាំ​មៀន​តាម​បែប​សរី​រាង្គ​ផ្តល់​ទិន្ន​ផល​និង​គុណ​ភាព​ល្អ

សាខា​នា​យកដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ ចំ​ណុះ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​ការិ​យា​ល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​កើ-ដ រៀប​ចំ​សិក្ខា​សា​លា​បូក​សរុប​ទម្រង់​ដាំ​មៀន តាម​បែប​សរីរាង្គ​នៅ​សហ​ករណ៍​ត្រាង​ទី Garden ស្ថិត​នៅ​ឃុំ​ធើយ​ហ៊ឹង ស្រុក​កើ-ដ។

 អ្នក​តំ​ណាង​ទស្សនា​ទម្រង់​ដាំ​មៀន​តាម​បែប​សរីរាង្គ​នៅ​ឃុំ​ធើយ​ហ៊ឹង។

ទម្រង់​ដាំ​មៀន​តាម​បែប​សរីរាង្គ ត្រូវ​បាន​អនុវត្ត​លើ​ផ្ទៃ​ដី ០,៥ ហិក​តា ស្ថិត​នៅ​ចម្ការ​មៀន​របស់​គ្រួ​សារ​បង ត្រឹង​ភឿក​មិញ។ នេះ គឺ​ជា​ទម្រង់​ដែល​ត្រូវ​បាន​សាខា​នា​យកដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​ការិយា​ល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​កើ-ដ​ឧបត្ថម្ភ ណែ​នាំ​កសិករ​ដាំ​សំ​ដៅ​បង្កើន​គុណ​ភាព​ផ្លែ​និង​បង្កើត​បាន​ជា​ផលិត​ផល​សុ​វត្ថិ​ភាព​សម្រាប់​បម្រើ​ទី​ផ្សារ​ក្នុង​ប្រ​ទេស​និង​ការ​នាំ​ចេញ។ ទន្ទឹម​នឹង​នោះ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ជួយ​កសិករ​ផ្លាស់​ប្តូរ​វិធី​បង្ក​បង្កើន​ផល។ ម្យ៉ាង​ទៀត ជំ​រុញ​កសិករ​អនុវត្ត​រូប​ភាព​បង្ក​បង្កើន​ផល​បែប​សរីរាង្គ បង្កើន​ការ​ប្រើ​ប្រាស់​ជី​សរីរាង្គ ជា​សន្សឹមៗ​ជំ​នួស​ឱ្យ​ការ​ប្រើ​ថ្នាំ​គីមី ងាក​មក​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ជីវ​វិទ្យា​វិញ ដោយ​កំ​ណត់​ទិស​កសាង​តំ​បន់​វប្ប​កម្ម​តាម​បែប​សរីរាង្គ​លើ​ដំ​ណាំ​ដើម​ហូប​ផ្លែ។

  អ្នក​តំណាង​ថត​រូប​អនុស្សាវ​រីយ៍​ក្នុង​សិក្ខា​សា​លា។

ទម្រង់​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ខែ​វិច្ឆិ​កា ឆ្នាំ​២០២៣ ដល់​ខែ​សី​ហា ឆ្នាំ​២០២៤ លើ​ចម្ការ​មៀន​ដែល​មាន​អា​យុ​កាល​៥​ឆ្នាំ។ ដូច្នេះ ដំ​ណាំ​មៀន​ដែល​ដាំ​ក្នុង​ទម្រង់​ដែល​ប្រើ​ជី​សរីរាង្គ ទិន្ន​ផល ១,៥ តោន​/០,៥ ហិក​តា គួប​ផ្សំ​នឹង​ជីគីមី​ក្នុង​ដំ​ណាក់​កាល​មួយ​ចំ​នួន (បំ​ប៉ន​ដើម​ក្រោយ​ប្រ​មូល​ផល បន្ទាប់​មក​ផ្ដាច់​ទឹក​បំប៉ន​ត្រួយ។ល។)។ លទ្ធ​ផល​ដំ​ណាំ​មៀន​ក្នុង​ទម្រង់​មិន​ត្រឹម​តែ​ផ្តល់​ទិន្ន​ផល​ខ្ពស់​ប៉ុណ្ណោះ​ទេ សូម្បី​គុណ​ភាព​ផ្លែ​មៀន​ក៏​ត្រូវ​បាន​កើន​ឡើង​ផង​ដែរ ពិសេស​មៀន​ផ្តល់​ផ្លែ​រីក​ធំ​ហើយ​សាច់​ក្រាស់ បើ​ប្រៀប​ធៀប​នឹង​មៀន​ដាំ​ក្នុង​ទម្រង់​ដែរ ប៉ុន្តែ​ដាំ​តាម​ទម្លាប់​ចាស់។ ឃើញ​ថា ទម្រង់​បែប​សរីរាង្គ​ផ្តល់​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង ២៦ លាន​ដុង/​ហិក​តា បើ​ប្រៀប​ធៀប​នឹង​ទម្រង់​ដាំ​តាម​ទម្លាប់​ចាស់។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ការ​ចំ​ណាយ​វិនិយោគ​លើ​ទម្រង់​សរីរាង្គ​សរុប​ទឹក​ប្រាក់​ខ្ពស់​ជាង ៥ លាន​ដុង/​ហិក​តា បើ​ប្រៀប​ធៀប​នឹង​ការ​ដាំ​តាម​ទម្លាប់​ចាស់ ដោយ​សារ​ចំ​ណាយ​លើ​ជី​សរីរាង្គ​ថ្លៃ​ជាង និង​ចំ​ណាយ​ការ​ប្រ​មូល​ផល​ច្រើន​ជាង ខណៈ​ដែល​ទិន្ន​ផល​ក៏​ខ្ពស់​ជាង។

សិក្ខា​សា​លា​ត្រូវ​បាន​រៀប​ចំ​ដើម្បី​វាយ​តម្លៃ​លទ្ធ​ផល​និង​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​អភិវឌ្ឍ ពង្រីក​ទម្រង់ ទន្ទឹម​នឹង​នោះ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​កសិករ​នៅ​តាម​ខណ្ឌ ស្រុក​លើ​ភូមិ​សាស្រ្ត​ក្រុង ចូល​រួម​អនុវត្ត​ជាក់​ស្តែង ក្តាប់​ព័ត៌​មាន ចំ​ណេះ​ដឹង​អនុវត្ត​ទៅ​ក្នុង​ការ​បង្ក​បង្កើន​ផល​របស់​ខ្លួន។ ចូល​រួម​សិក្ខា​សា​លា អ្នក​តំ​ណាង​ជា​ច្រើន​បាន វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​ជា​វិជ្ជ​មាន​ពី​ទម្រង់​នេះ ហើយ​សង្ឃឹម​ថា រយៈ​ពេល​ខាង​មុខ​ផ្នែក​កសិ​កម្ម​បន្ត​ឧបត្ថម្ភ​ដល់​កសិករ​ក្នុង​ការ​កសាង ធ្វើ​ឱ្យ​សុក្រឹត​ទម្រង់​ដាំ​មៀន​ផ្សេង​ទៀត​តាម​បែប​សរីរាង្គ និង​ពង្រីក​ទម្រង់​ទាំង​នេះ​ផង៕

                                    វ៉ាន់​កុង- លី​សៀ

ចែករំលែកអត្ថបទ