09/09/2024 - 15:46

ត្រា​វិញ

ពង្រីក​តួនាទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច

អ្នក​មាន​ប្រ​ជា​ប្រិយ មាន​ឋានៈ​និង​តួនាទី​យ៉ាង​សំ​ខាន់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍន៍ សហ​គមន៍​ជន​ជាតិ​ភាគ​តិច; ធ្វើ​ការ​ផ្សព្វ​ផ្សាយ​រួម​ចំ​ណែក​លុប​បំ​បាត់​ទម្លាប់​ឱន​ថយ​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។

 ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ​នៅ​ខេត្ត​ត្រា​វិញ។

ឆ្នាំ​២០២៤ ខេត្ត​ត្រា​វិញ​បាន​ទទួល​ស្គាល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​៣៨៥​នាក់ តំ​ណាង​គ្រប់​សមាស​ភាព​ជន​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត មាន​ដូច​ជា អ្នក​មុខ​អ្នក​ការ​សាសនា អ្នក​បង្ក​បង្កើន​ផល​ពូកែ​ជា​ដើម។ យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ អ្នក​មាន​ប្រ​ជា​ប្រិយ​លើ​ភូមិ​សាស្រ្ត សុទ្ធ​តែ​មាន​ចំ​ណុច​រួម​មួយ​គឺ​បាន​សហ​គមន៍​លើក​តម្កើង គោ​រព​រាប់​អាន បោះ​ឆ្នោត​ជ្រើស​រើស និង​ចាត់​ទុក​ជា​គំរូ​សម្រាប់​រៀន​សូត្រ​តាម។  ពិ​សេស ក្នុង​ជីវ​ភាព​សហ​គមន៍ អ្នក​មាន​ប្រ​ជា​ប្រិយ​មាន​ឋានៈ​និង​តួនាទី​យ៉ាង​សំ​ខាន់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌ ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ លំ​នឹង​សណ្ដាប់​ធ្នាប់​សង្គម អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម។

ជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​មាន​ប្រ​ជា​ប្រិយ​ក្នុង​ភូមិ​សាស្រ្ត ព្រះ​តេជ​ព្រះ​គុណ គឹម​ម័ន ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិ​វង្ស​កំ​ពង់​ដូង ឃុំ​ហីវ​ទឺ ស្រុក​ទីវ​កឹង មាន​ថេរ​ដី​កា​ថា កាល​ពី​មុន​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ ស្រ្តី​ភាគ​ច្រើន​ត្រូវ​ខាត​ប្រ​យោជន៍​ច្រើន ពី​ព្រោះ​ត្រូវ​រ៉ាប់​រង​គ្រួ​សារ មិន​បាន​រៀន​សូត្រ​ច្រើន​និង​ចូល​រួម​សកម្ម​ភាព​សង្គម​ក៏​តិច។ យល់​ច្បាស់​ពី​ចំ​ណុច​នេះ ទើប​ព្រះ​តេជ​ព្រះ​គុណ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ឯ​ទៀត​លើ​ភូមិ​សាស្រ្ត បាន​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សាយ កៀរ​គរ​ដើម្បី​ស្រ្តី​ចូល​រួម​កាន់​តែ​ច្រើន​សកម្ម​ភាព​សង្គម ចូល​រួម​ពល​កម្ម​ផលិត ចិញ្ចឹម​ដាស់​តឿន​កូន​ចៅ កសាង​គ្រួ​សារ​សុភ​មង្គល។ “ចំ​ពោះ​អា​ត្មា​ភាព កិច្ច​ការ​ណា​ដែល​មាន​សមត្ថ​ភាព​ធ្វើ​បាន គឺ​អា​ត្មា​ធ្វើ។ ជា​ព្រះ​សង្ឃ​មាន​ប្រ​ជា​ប្រិយ គឺ​អា​ត្មា​ភាព​កាន់​តែ​កសាង​កិត្យា​នុភាព​ផ្ទាល់​ខ្លួន លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ និង​ធ្វើ​អ្វី​ដែល​មាន​ប្រ​យោជន៍​ជូន​សង្គម” ព្រះ​តេជ​ព្រះ​គុណ គឹម​ម័ន មាន​ថេរ​ដី​កា​ដូច្នេះ។

អ្នក​មាន​ប្រ​ជា​ប្រិយ​តែង​សកម្ម​កៀរ​គរ​ជន​រួម​ជាតិ​ភាគ​តិច​ អនុវត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត សកម្ម​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម កាត់​បន្ថយ​ភាព​ក្រី​ក្រ កសាង​ផ្នត់​រស់​នៅ​ថ្មី ជា​គំ​រូឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​ទម្រង់​ផលិត​កម្ម កែ​ប្រែ​ដី​ចម្ការ ដី​ទំ​នេរ ដើម្បី​បង្កើន​ផ្ទៃ​ដី​ដាំ​ដុះ បរិច្ចាគ​ដី​កសាង​ផ្លូវ។ ជា​មួយ​នឹង​ប្រ​ជា​ប្រិយ​និង​បទ​ពិ​សោធន៍​ផ្ទាល់​ខ្លួន អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ចូល​រួម​សម្រុះ​សម្រួល​ទាន់​ពេល​នូវ​ករណី​វិវាទ​ទំ​នាស់​ដែល​កើត​ឡើង​នៅ​មូល​ដ្ឋាន មិន​ទុក​ឱ្យ​កើត​មាន​ចំ​ណុច​ក្ដៅ ចំណុច​ស្មុគ​ស្មាញ; ចូល​រួម​គ្រប់​គ្រង បញ្ចុះ​បញ្ចូល​ឱ្យ​កែ​ប្រែ អប់រំ​មុខ​សញ្ញា​ជា​ច្រើន​ដែល​ល្មើស​ច្បាប់ កៀរ​គរ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​បង្ការ​ប្រ​ឆាំង​បទ​ល្មើស។ នៅ​ខេត្ត​ត្រា​វិញ ក្នុង​ដំ​ណាក់​កាល​២០១១ - ២០២៣ អ្នក​មាន​ប្រ​ជា​ប្រិយ​ចូល​រួម​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​បាន​ជាង​១.៨៩០​លើក ក្នុង​នោះ សម្រុះ​សម្រួល​សម្រេច​ជោគ​ជ័យ​បាន​ជាង​១.១៨០​លើក បញ្ចុះ​បញ្ចូល​មុខ​សញ្ញា​ចំ​នួន​៩១៥​នាក់ ឱ្យ​កែ​ប្រែ​ខ្លួន​រួម​រស់​ក្នុង​សហ​គមន៍។

លោក​ង្វៀង​ហ្វិញ​ថៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ឱ្យ​ដឹង៖ ខេត្ត​តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​របស់​បក្ស រដ្ឋ ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច អ្នក​មុខ​អ្នក​ការ​សាសនា​លើ​ភូមិ​សាស្រ្ត រួម​ចំ​ណែក​ពង្រីក​តួនា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ អ្នក​មុខ​អ្នក​ការ​សាសនា ក្នុង​ការ​កៀរ​គរ ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស; គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ដល់​សហគមន៍​ប្រ​ជា​ជន ផ្សព្វ​ផ្សាយ​លុប​បំ​បាត់​ទម្លាប់​ឱន​ថយ រក្សា​និង​ពង្រីក​អត្តសញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ រក្សា​សន្ដិ​សុខ ការ​ពារ​ប្រ​ទេស​និង​សណ្ដាប់​ធ្នាប់​សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច។

អនុវត្ត​ការ​អភិរក្ស ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ល្អ​ប្រ​សើរ ជា​ជំ​ហានៗ​លុប​បំ​បាត់​ទម្លាប់​ឱន​ថយ គ្រោះ​ថ្នាក់​ដែល​កើត​មាន​ក្នុង​ជីវ​ភាព​សហគមន៍​ប្រ​ជា​ជន៕

                 យោង៖ phunuvietnam.vn -  ប្រែសម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ