ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/09/2024 - 09:13

ក្រុង​កឹង​ធើ និង​ខេត្ត​កា​ម៉ាវ រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាតតំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច លើក​ទី IV - ឆ្នាំ២០២៤

មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ ក្រោម​បធាន​បទ “បណ្តា​ជន​ជាតិ​សាមគ្គី ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ ពង្រីក​ឧត្តម​ភាព សក្តា​នុភាព សមា​ហរណ​កម្ម​និង​អភិវឌ្ឍន៍​និរន្តរ​ភាព”។ របាយ​ការណ៍​នយោ​បាយ​មហា​សន្និ​បាត គូស​បញ្ជាក់៖ រយៈ​ពេល​៥​ឆ្នាំ ចាប់​ពី​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​លើក​ទី III (ឆ្នាំ​២០១៩) រាល់​កម្ម​វិធី គម្រោង​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់ និង​គ្រប់​អង្គ​ការ​នយោ​បាយ - សង្គម យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ អនុវត្ត​ពេញ​លេញ​ទាន់​ពេល ត្រូវ​តាម​មុខ​សញ្ញា ធានា​ត្រូវ​តាម​ទិស​ដៅ​និង​ផែន​ការ​ដាក់​ចេញ។ ឆ្លង​តាម​រយៈ​នោះ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌ - សង្គម ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។ ដើម​ឆ្នាំ ២០២៤ ក្រុង​នៅ​មាន​គ្រួ​សារ​ជន​ជាតិភាគ​តិច​ក្រី​ក្រ​ប្រ​មាណ ៥៤ គ្រួ​សារ ស្រូប​អត្រា ០,៥៤% ។ល។ ក្រុង​ខិត​ខំ​ប្រឹង​ប្រែង​ដល់​ឆ្នាំ ២០២៩ និង​ឆ្នាំ​បន្ត​បន្ទាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ប្រ​កប​ដោយ​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ លើក​ស្ទួយ​ជីវ​ភាព សម្ភារៈ​និង​ស្មារតី​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។ ក្រុង​ជា​សារ​វន្ត​បាន​ឧបត្ថម្ភ ១០០% ដល់​ជន​រួម​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ ទី​ទ័ល​ក្រ ឱ្យ​មាន​ផ្ទះ ដី​សាង​សង់​ផ្ទះ​លំ​នឹង; ខិត​ខំ​ប្រឹង​ប្រែង​ដល់​ឆ្នាំ ២០៣០ ជា​សារ​វន្ត​គ្មាន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច (យោង​តាម​បន្ទាត់​ភាព​ក្រី​ក្រ ដំ​ណាក់​កាល ២០២៦​-២០៣០) ។ល។

 សម​មិត្ត ង្វៀង​វ៉ាន់​ហ៊ីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​បក្ស​ក្រុង​កឹង​ធើ ជូន​សមញ្ញាប័ត្រ​ដល់​មហា​សន្និ​បាត។ រូប​ថត៖ ង៉ុក​ក្វៀង

* ក្រោម​ប្រ​ធាន​បទ “បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​កា​ម៉ាវ សា​មគ្គី ច្នៃ​ប្រ​តិដ្ឋ សមា​ហរណ​កម្ម និង​អភិវឌ្ឍន៍” ឯក​សារ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​កា​ម៉ាវ គូស​បញ្ជាក់៖ ដំ​ណាក់​កាល ២០១៩​-២០២៤ ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ខេត្ត​កា​ម៉ាវនិយាយរួ​ម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក   ទទួល​បាន​សមិទ្ធ​ផល​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ។ល។ ជីវ​ភាព​សម្ភារៈ ​ស្មារតី​របស់​ជន​រួម​ជាតិ​ត្រូវ​បាន​ឈាន​ឡើង​បន្តិច​ម្តង​ៗ អត្រា​គ្រួសារ​ក្រីក្រ​កាត់​បន្ថយ​យ៉ាង​ច្បាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពិ​សេស កម្មវិធី​និង​គោល​នយោ​បាយ​ជា​ច្រើន​ត្រូវ​បាន​គ្រប់​ថ្នាក់ គ្រប់ផ្នែក​និង​ភូមិ​ភាគ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ប្តូរ​ផ្តាច់។ ឆ្លង​តាមរ​យៈ​នោះ ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចុង​ឆ្នាំ ២០២៣ ​នៅ​ប្រមាណ ៧១៣ គ្រួ​សារ ស្រូប​អត្រា​៦,០៩% នៃ​ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​សរុប (បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៩ ថយ​ចុះ ៥៤៧ គ្រួ​សារ ស្មើ​នឹង​អត្រា ១០,២៧%; មធ្យម​ភាគ​ថយ​ចុះ ២,៥៧%/​ឆ្នាំ) ។ល។ មហា​សន្និ​បាត​អនុមតិ​លិខិត​ប្តេជ្ញា​ចិត្ត ដោយ​មាន​ទិស​ដៅ ភារ​កិច្ច ៨​យ៉ាង គឺ៖ ខិត​ខំ​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ជន រួម​ជាតិ​ភាគ​តិច​ទូទាំង​ខេត្ត​ក្នុង​មួយ​ឆ្នាំ​ចាប់​ពី ២% ឡើង​ទៅ; អត្រា​ពល​ករ​ជន​រួម​ជាតិ​ភាគ​តិច​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​សម្រេច ៦៥%; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​រួម​ជាតិ​ភាគ​តិច​កើន​ឡើង​ទ្វេ​ដង​បើ​ប្រៀប​ធៀប​នឹង​បច្ចុប្បន្ន​។ល។៕

         កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ-លី​សៀ

ចែករំលែកអត្ថបទ