រយៈពេល៥ឆ្នាំកន្លង (២០១៩-២០២៤) ប្រព័ន្ធនយោបាយក្រុងកឹងធើ បន្តការយកចិត្តទុកដាក់អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ សំដៅជួយជនរួមជាតិភាគតិចលើកស្ទួយជីវភាព រៀនសូត្រ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។
សិស្សានុសិស្សជនជាតិភាគតិច ឆ្លងកាត់ការលំបាក រៀនពូកែ ទទួលបានរង្វាន់សរសើរ។
ក្រុងកឹងធើ មានជនជាតិភាគតិចរស់នៅចំនួន១៩ជនជាតិ មាន១០.០៥១គ្រួសារ មាន៣៦.៧៩៥នាក់ ស្រូបអត្រា២,៩% នៃចំនួនប្រជាជនសរុបទូទាំងក្រុង។ ក្នុងនោះ ជនរួមជាតិខ្មែរមាន៦.៥៣០គ្រួសារ មាន២៣.៧៧៨ នាក់ ជនជាតិចិនមាន៣.៣៥១គ្រួសារ មាន១២.៥៨៩នាក់ ឯជនជាតិដទៃទៀតមាន១៧០គ្រួសារ មានចំនួន៤២៨នាក់។ រយៈពេល៥ឆ្នាំកន្លង ប្រព័ន្ធនយោបាយក្រុង បន្តជំរុញការផ្សព្វផ្សាយរាល់គោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋអំពីការងារជនជាតិ; បង្កលក្ខណសម្បត្តិងាយស្រួលដើម្បីជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច រៀនសូត្រ ប្រជុំជីវភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយ អភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។
ថ្នាក់ដឹកនាំខណ្ឌនិញកេវ ជូនអំណោយដល់គ្រួសារខ្មែរក្រីក្រ ដែលមានជីវភាពខ្វះខាត។
ចំណុចលេចធ្លោ គឺក្រុងចលនាសាងសង់ផ្ទះបាន១៩២ខ្នងជូនជនរួមជាតិភាគតិចដែលជួបលំបាកខាងលំនៅឋាន គិតជាទឹកប្រាក់ជាង១០ពាន់លានដុង។ បងតាថាញសើុង ជនជាតិខ្មែរនៅខណ្ឌនិញកេវ ជាគ្រួសារជួបលំបាកខាងលំនៅឋានចែករំលែក៖ “ខ្ញុំធ្វើកម្មករសំណង់ ប្រពន្ធជួយកិច្ចការលក់សារពើភណ្ឌ ប្រាក់ចំណូលមិនលំនឹង។ ម្យ៉ាងទៀត ផ្ទះប្រើជញ្ជាំងរួមគ្នានឹង២ គ្រួសារជិតខាង ដំបូលប្រក់ស័ង្កសីចាស់ ធារទាប ម្ល៉ោះហើយពេលភ្លៀងធំម្តងៗទឹកស្រក់ ហូរចូលផ្ទះ។ គ្រួសារខ្ញុំត្រេកអរណាស់ពេលបានកម្មាភិបាលគ្រប់លំដាប់ថ្នាក់ជំនួយប្រាក់ធ្វើជញ្ជាំង ប្រក់ដំបូលនិងបង្កើនធារ”។ អនុវត្តគោលនយោបាយ ឧបត្ថម្ភឱ្យបុលទុនសម្រាប់គ្រួសារជនរួមជាតិភាគតិចក្រីក្រ ប្រកៀកបន្ទាត់ក្រ កម្មករនិយោជិតដែលមានតម្រូវការបង្កើតការងារធ្វើ រក្សានិងបើកទូលាយការងារធ្វើដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ពលករទៅធ្វើការមានពេលកំណត់នៅក្រៅប្រទេសតាមកិច្ចសន្យាសិស្ស និស្សិតបុលប្រាក់សម្រាប់សិក្សា៘ សាខាធនាគារគោលនយោបាយសង្គមក្រុង បានឱ្យជនជាតិភាគតិចជាង២.៩៨១ គ្រួសារបុលទុន គិតជាទឹកប្រាក់ជាង៩១.៦០០ លានដុង ឆ្លងតាមរយៈនោះ រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិច។ ពិសេស ក្រុងមាន៦៤អាជីវកម្ម ដែលជនជាតិភាគតិចធ្វើម្ចាស់; រយៈពេលកន្លង គ្រប់ផ្នែក ភូមិភាគ បានឧទ្ទេសនាមការងារធ្វើ ដល់ពលករជនជាតិភាគតិចចំនួន៤៣២នាក់។
រៀងរាល់ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យទានផ្សេងៗរបស់ជនរួមជាតិភាគតិច ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងរៀបចំក្រុមការងារទៅសួរសុខទុក្ខ ជូនអំណោយដល់មូលដ្ឋានសាសនាជនជាតិចិន វត្តខ្មែរ គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ គ្រួសារក្រីក្រ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច; រៀបចំពិធីជួបជុំនិងសកម្មភាពសិល្បៈវប្បធម៌ កីឡា សរុបទឹកប្រាក់ជាង១០ពាន់លានដុង; រៀបចំបុណ្យចូលឆ្នាំថ្មីកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរលើភូមិសាស្ត្រក្រុង ថវិការៀបចំរៀងរាល់ឆ្នាំជាង២ពាន់លានដុង បានមកពីប្រភពចលនាសង្គមូបនីយកម្ម ឆ្លងតាមរយៈនោះ បង្កបរិយាកាសសប្បាយរីករាយ ក្នុងជនរួមជាតិភាគតិច៕
ង៉ុកក្វៀង- លីសៀ