មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/08/2024 - 16:33

អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម​

ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ ព្រះ​ចៅ​អធិ​ការ​វត្ត​ឃោ​សិតា​រា​ម ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ខេត្ត​បាក​លីវ​ តែង​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម​ ម្ល៉ោះ​ហើយ​ បាន​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​គោ​រព​រាប់​អាន។​

  ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ (ព្រះ​អង្គ​ទី២​ខាង​ឆ្វេង​) ទទួល​អំ​ណោយ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ពី​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ដោ​វ៉ាន់​ចៀង​។​

ព្រះ​តេជ​ព្រះ​គុណ​ តាំង​សា​វង្ស​ អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ មាន​ថេរ​ដី​កា​៖ “ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​គិត​គូរ​ការ​ងារ​សាសនា​ ការ​ងារ​សង្គម​ និង​គិត​គូរ​ដល់​ការ​អភិវឌ្ឍ​របស់​សមា​គម​។​  ចំ​ពោះ​វត្ត​អា​រាម​ ព្រះ​អង្គ​តែង​គិត​គូរ​កសាង​យ៉ាង​សម​រម្យ បង្ក​លក្ខណ​សម្បត្តិ​ដល់​ព្រះ​សង្ឃ​បួស​ក្នុង​វត្ត​រៀន​សូត្រ​ធម៌​អាថ៌ អក្សរ​សាស្រ្ត​ជា​ដើម​។​ ក្រៅ​ពី​នោះ​ ព្រះ​អង្គ​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត។​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ វត្ត​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ភាសា​បាលី​ ធម្ម​វិន័យ​ ជូន​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ”។​

ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ (ខាង​ស្ដាំ​) ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​។

យោង​តាម​ថេរ​ដី​កា​ ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ ឆ្នាំ​ ១៩៨៩ ព្រះ​អង្គ​បាន​ទទួល​និមន្ត​ពី​វត្ត​សិរី​មាន​ជ័យ​ខេត្ត​កា​ម៉ាវ មក​ធ្វើ​ព្រះ​ចៅ​អធិ​ការ​នៅ​វត្ត​ឃោ​សិតា​រាម រហូត​មក​ទល់​បច្ចុប្បន្ន​។​ ពេល​មក​ទីនេះ​ ព្រះ​អង្គ​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ភា​សា​បាលី​ ធម្ម​វិន័យ​ជូន​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ចំ​ណុះ​ជើង​វត្ត។​ ចំ​ណែក​ក្នុង​ឱកាស​វិស្សម​កាល​ ក៏​និមន្ត​ចុះ​ទៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ដើម្បី​បង្ហាត់​បង្រៀន​ ម្ល៉ោះ​ហើយ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ឃុំ​ហឹង​ហោយ​ ចេះ​អាន​ចេះ​ សរ​សេរ​អក្សរ​ខ្មែរ​សឹង​គ្រប់​គ្នា។​ មក​ទល់​បច្ចុប្បន្ន​ មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រាប់​រយ​នាក់​បាន​ប្រ​ឡង​បញ្ចប់​សញ្ញា​បត្រ​មហា​វិទ្យា​ល័យ​ អនុមហា​វិទ្យា​ល័យ​ និង​មធ្យម​សិក្សា​ ហើយ​កំ​ពុង​បំ​ពេញ​ការ​ងារ​ក្នុង​ស្ថា​ប័ន​រដ្ឋ​ជា​ច្រើន​នៅ​ថ្នាក់​ស្រុក​ ខេត្ត​និង​មជ្ឈិម។​

ក្នុង​តួនា​ទី​ជា​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ ក៏​បាន​អំ​ពាវ​នាវ​ដល់​វត្ត​នា​នា​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ដើម្បី​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​បាន​រៀន​ក្នុង​ឱកាស​វិស្សម​កាល​ រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ផង​ខ្លួន។​ ទន្ទឹម​នឹង​នោះ​ ព្រះ​អង្គ​បាន​ឃោ​សនា​ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ មាន​ថេរ​ដី​កា​៖ “អា​ត្មា​ភាព​បាន​អាន​សៀវ​ភៅ​ជាច្រើន​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​ ជា​មួយ​នឹង​ការ​ងារ​សាសនា​ ជន​ជាតិ​ ដោយ​មាន​ចំ​ណុច​ជា​ច្រើន​ដែល​ស្រ​ដៀង​គ្នា​នឹង​ទ្រឹស្ដី​ពុទ្ធ​សាសនា​។​ ពី​ព្រោះ​ព្រះ​ពុទ្ធ​តែង​ប្រៀន​ប្រ​ដៅ​មនុស្ស​ឱ្យ​រស់​នៅ​ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​ អនុវត្ត​ល្អ​ការ​ងារ​សង្គម​ មិន​សាង​អំ​ពើ​បាប​ ធ្វើ​ការ​មាន​ប្រ​យោជន៍​ជូន​សង្គម។​ អា​ស្រ័យ​ហេតុ​នោះ​ អា​ត្មា​ភាព​តែង​រំលឹក​ដល់​ពុទ្ធ​បរិស័ទ​ឱ្យ​រស់​នៅ​សាមគ្គី​ កសាង​អំ​ពើ​ល្អ​ ធ្វើ​ការ​មាន​ប្រ​យោជន៍​ជូន​សង្គម​និង​គ្រួ​សារ​ ជា​ពិសេស​គឺគិត​គូរ​ឱ្យ​កូនៗ​ រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ មាន​តែ​ដូច្នោះ​ទើប​ជួយ​ដល់​វង្ស​ត្រ​កូល​ ភូមិ​ស្រុក​ សង្គម​កាន់​តែ​រីក​ចម្រើន”។​

ទន្ទឹម​នឹង​នោះ​ ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហ៊ិញ នៅ​ទាំង​កៀរ​គរ​គណៈ​កម្ម​ការ​នៅ​តាម​វត្ត​ខ្មែរ​នា​នា​លើ​ភូមិ​សាស្រ្ត​ឃុំ​ហឹង​ហោយ​ សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ឃុំ​ បង្កើត​ “ក្លិប​៣​សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ”។​ មក​ទល់​បច្ចុប្បន្ន​ មាន​រយៈ​ពេល​ ១០ ឆ្នាំ​សកម្ម​ភាព​ ក្លិប​បាន​ក្លាយ​ជា “ជំ​នួយ​ការ​” របស់​កម្លាំង​នគរ​បាល​ក្នុង​ការ​ងារ​ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ស្រុក។​ សមា​ជិក​ទាំង​ឡាយ​ក្នុង​ក្លិប​បាន​សកម្ម​កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិ​សុខ​មាតុ​ភូមិ​ ដោះ​ស្រាយ​ជម្លោះ​ក្នុង​វង្ស​ត្រ​កូល​ កៀរ​គរ​ប្រ​ជា​ជន​សកម្ម​ចូល​រួម​បង្ការ​ប្រ​ឆាំង​ និង​ថ្កោល​ទោស​ កសាង​ទំ​នាក់​ទំ​នង​សាមគ្គី​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជីវ​ភាព៕​

                                     យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ