ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/08/2024 - 16:28

គៀង​យ៉ាង​

ទទួល​អដ្ឋិ​ធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ ១០​នាក់ ដែល​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា

គណៈ​កម្ម​ការ​ជំ​នាញ​ខេត្ត​គៀង​យ៉ាង ចំ​ណុះ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ខេត្ត​គៀង​យ៉ាង បាន​សហ​ការ​ជា​មួយ​គណៈ​កម្ម​ការ​ជំ​នាញ​ខេត្ត​កោះ​កុង ព្រះ​រាជា​ណា​ចក្រ​កម្ពុជា រៀប​ចំ​ពិធី​ប្រ​គល់ ទទួល​និង​ធ្វើ​មាតុ​ភូមិនិវត្តន៍​អដ្ឋិ​ធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម​ដែល​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា។

ភាគី​សង​ខាង​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ​នៃ​ការ​ប្រ​គល់ ​ទទួល​និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិ​ធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម។ រូប៖ បញ្ជា​ការដ្ឋាន​កង​ទ័ព​ខេត្ត​គៀង​យ៉ាង​ផ្តល់។

វរសេ​នីយ៍​ឯក​បម្រុង ង្វៀង​ថាញ​ហ៊ុង ប្រ​ធាន​កង K៩២ គៀង​យ៉ាង ចែក​រំ​លែក៖ រដូវ​ប្រាំង ២០២៣ - ២០២៤ កង K៩២ បាន​រៀប​ចំ​ស្វែង​រក​ទី​តាំង ៥២ កន្លែង ជីក​រុក​រក ១១.២៧៨ កន្លែង ប្រ​មូល​អដ្ឋិ​ធាតុ​បាន​ចំ​នួន ១០ នាក់ អដ្ឋិ​ធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម ដែល​ពលី​ជីវិត​នៅ​លើ​ភូមិ​សាស្ត្រ​ខេត្ត​កោះ​កុង មក​ទល់​ពេល​នេះ អដ្ឋិ​ធាតុ​សរុប​កើន​ឡើង ១៥៨ នាក់ បញ្ជូន​មក​វៀត​ណាម​ប្រា​រព្ធ​ពិធី​រំលឹក​វិញ្ញា​ណក្ខ័ន្ធ និង​ធ្វើ​ពិធី​បញ្ចុះ។ មក​ទល់​ពេល​នេះ កង K៩២ ខេត្ត​គៀង​យ៉ាង បាន​ស្វែង​រក​និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍ អដ្ឋិ​ធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម​បាន​ចំ​នួន ២.១៣១ នាក់ ដែល​ពលី​ជីវិត​លើ​ភូមិ​សាស្ត្រ​ខេត្ត​កោះ​កុង កំ​ពត កែប និង​ខេត្ត​ព្រះ​សី​ហនុ។ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​នេះ គឺ​អា​ស្រ័យ​ដោយ​កិច្ច​សហ​ការ​ស្អិត​ល្មួត ការ​ជួយ​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់ គណៈ​កម្ម​ការ​ជំ​នាញ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​ប្រ​ជា​ជន​ខេត្ត​កោះ​កុង កំ​ពត កែប​និង​ព្រះ​សីហនុ​បាន​ផ្តល់​ព័ត៌​មាន ណែ​នាំ​ផ្លូវ​បង្ក​លក្ខណ​សម្បត្តិ​ជួយ​ឱ្យ​កង K៩២ សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​កម្ម​ការ​ជំ​នាញ​ខេត្ត​គៀង​យ៉ាង បាន​ជូន​អំ​ណោយ​ដល់​គណៈ​កម្ម​ការ​ជំ​នាញ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​កោះ​កុង និង​សូម​ឱ្យ​ចំ​ណង​ទំ​នាក់​ទំ​នង​នៃ​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម - កម្ពុជា និ​យាយ​រួម និង​ចំ​ណង​សាមគ្គី​ភាព មិត្ត​ភាព កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ខេត្ត​គៀង​យ៉ាង - កោះ​កុង និយាយ​ដោយ​ឡែក​ ជា​និច្ច​កាល​ស្រស់​បំ​ព្រង​ឋិត​ថេរ​ជា​និច្ច៕

           កាសែត​កឹង​ធើ - លី​សៀ

ចែករំលែកអត្ថបទ