កីឡា - ទេសចរណ៍ ទេសចរណ៍

12/08/2024 - 16:26

មក​ផ្ទះ​របស់ Pao ស្តាប់​រឿង​ព្រេង​និទាន

ពេល​មក​កាន់​ខេត្ត​ហា​យ៉ាង គួរ​ឆៀង​ចូល​ទស្ស​នា “ផ្ទះ​របស់ Pao” នៅ​ជ្រ​លង​ភ្នំ​សុង​ឡា ស្រុក​ដុង​វ៉ាន់ ដើម្បី​ស្តាប់​រឿង​ព្រេង​និទាន ហើយ​ភ្នក​នឹក​គិត​មក​បច្ចុប្បន្ន ទើប​ឃើញ​យើង​ពិត​ជា​មាន​សុភ​មង្គល។

វាល​ស្រែ​ផ្កា​បាក់​វីត​មួយ​ទើប​ប្រ​មូល​ផល​រួច និង​ក្បែរ​នោះ​បាន​ដាំ​ថ្មី​ឡើង​វិញ។

 ច្រក​ទ្វារ​ចូល​ផ្ទះ Pao។

ម្ចាស់​ផ្ទះ​នៅ​ក្នុង​ផ្ទះ​ធ្វើ​សេវា​កម្ម​ទេស​ចរណ៍។

​ នារី​ជន​ជាតិ​ម៉ុង​ដ៏​ស្រស់​ស្អាត កំ​ពុង​លក់​ផលិត​ផល​ពិសស​របស់​តំបន់​នៅ​ភូមិ​ទេស​ចរណ៍។

ពី​ព្រោះ​នារី​សម័យ​របស់ Pao នៅ​តំ​បន់​ភ្នំ មហា​សែន​លំ​បាក​ការ​លំ​បាក​ដូច Pao គឺ​ជា​រឿង​ធម្ម​តា។ មនុស្ស​ជា​ច្រើន​មក​ហា​យ៉ាង ប៉ុន្តែ​មិន​ទាន់​បាន​អាន​ពី​ដំ​ណើរ​ជីវិត​ពិត​របស់​នារី​ជន​ជាតិ​ម៉ុង​ឈ្មោះ Pao ដែល​និពន្ធ​ដោយ​ឌោ​ប៊ិត​ធ្វី ក្នុង​អត្ថ​បទ “សំ​ឡេង​ប៉ី​ក្រោយ​របង​ថ្ម” ឬ​មើល “រឿង​ភាគ​របស់ Pao” របស់​អ្នក​ដឹក​នាំ​រឿង ង៉ោ​ក្វាង​ហាយ ដែល​ទទួល​បាន​ពាន​រង្វាន់​ខ្លែង​មាស ឆ្នាំ​២០០៥ លោក​អ្នក​គប្បី​ស្វែង​រក​អាន​ឬ​មើល​ឱ្យ​បាន ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ភាព​យន្ត​រឿង​និង​ជីវិត​ពិត។ និយាយ​តាម​ត្រង់​ទៅ ប្រ​សិន​បើ​ផ្ទះ​នេះ មិន​បាន​ជ្រើស​រើស​ជា​កន្លែង​សម្រាប់​ថត​ភាព​យន្ត​រឿង​ភាគ ដែល​ដឹក​នាំ​ថត​ដោយ​លោក ង៉ោ​ក្វាង​ហាយ​ទេ ទី​នេះ​ក៏​មិន​ក្លាយ​ជា​ទី​តាំង​ទេស​ចរណ៍​មួយ​ដ៏​ទាក់​ទាញ​និង​ល្បី​ល្បាញ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​តែង​ឆៀង​ចូល​ទស្សនា​ឱ្យ​ខាង​តែ​បាន ពេល​មក​កាន់​ហា​យ៉ាង​នោះ​ដែរ។

ផ្ទះ​មាន​ភាព​ស្រស់​ស្អាត ដំ​បូល​ប្រក់​ក្បឿង​ញី​ឈ្មោល សូម្បី​តែ​ជញ្ជាំង​និង​ច្រក​ទ្វារ​ក៏​មិន​ប្រើ​ត្រ​ចៀក​ទ្វារ​ដែរ ដើម្បី​បង្ហាញ​ពី​ភាព​រាក់​ទាក់​ភ្ញៀវ។ ពិសេស គឺ​របង​ព័ទ្ធ​ជុំ​វិញ​មាន​តែ​បុរស​ជន​ជាតិ​ម៉ុង​នៅ​តំបន់​ភាគ​ខាង​ជើង​ទើប​អាច​ធ្វើ​បាន។ ប៉ុន្តែ​តាម​ពិត​ទៅ ផ្ទះ​គ្រាន់​តែ​ជា​ផ្នែក​មួយ បង្កើត​ជា​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​ដី​ដ៏ក្រៀម​ក្រោះ​នេះ។ វា​ស្រស់​ស្អាត​ដោយ​ភាព​រហោ​ឋាន សា​មញ្ញ​នៃ​សម្រស់​ធម្ម​ជាតិ​តំបន់​ភ្នំ។ ឋិត​នៅ​ផ្លូវ​ជាតិ ៤C មើល​ទៅ​ផ្ទះ​បុរាណ ក្បឿង​ស្លែ​តោង ជញ្ជាំង​ជាប់​នឹង​ខ្នង​ភ្នំ គ្រប​ដណ្តប់​ដោយ​ផ្សែង​អ័ព្ទ​ផ្សែង ពី​ផ្ទះ​បាយ​រសាត់​ផាត់​ចេញ​បង្កើត​ជា​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ មើល​ទៅ​ប្រៀប​ដូច​ជា​ផ្ទាំង​គំ​នូរ​ពណ៌​ទឹក។ ជុំ​វិញ​ផ្ទះ​បុរាណ គឺ​វាល​ស្រែ​ផ្កា​បាក់​វីត ផ្កា​ត្រ​បែង​ព្រៃ ផ្កា​សា​គូរ៉ា កំ​ពុង​បង្អួត​សម្រស់។ មក​កាន់​ទី​នេះ​នៅ​រដូវ​វស្សា ភ្ញៀវ​ទេស​ចរ​នឹង​បាន​បណ្តែតអា​រម្មណ៍​ក្នុង​សួន​នៃ​សម្រស់​ធម្ម​ជាតិ​ស្រស់​ត្រ​កាល។

ទីតាំង​ផ្ទះ​របស់ Pao មិន​ពិបាក​ស្វែង​រក​ទេ ពី​មជ្ឈ​មណ្ឌល​ទី​ប្រ​ជុំជន​ដុង​វ៉ាន់ ភ្ញៀវ​ទេស​ចរ​បន្ត​ដំ​ណើរ​បន្ថែម​២០​គីឡូ​ម៉ែត្រ តាម​ផ្លូវ​ជាតិ​៤C ឆ្ពោះ​ទៅ​ភូមិ​វប្ប​ធម៌​សុង​ឡា ចំ​ណុះ​ឃុំ​សុង​ឡា។ ដង​ផ្លូវ​នេះ មាន​លក្ខណៈ​ពិសេស​សម្រាប់​ប្រ​ជា​ជន​ក្នុង​តំ​បន់ ពី​ព្រោះ ផ្លូវ​កសាង​ឡើង​ដោយ​កម្លាំង​សាមគ្គី។ ប្រ​ការ​ដែល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​បំ​ផុត​សម្រាប់​ភ្ញៀវ​ទេស​ចរ ពេល​មក​លម្ហែ​កាយ​នៅ​ទី​នេះ គឺ​ត្រូវ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​មគ្គុ​ទេ្ទស​ក៍​ដោយ​សារ​ទំ​នៀម​ទម្លាប់​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់។ គឺ​ហាម​ឈាន​ឡើង​គែម​ទ្វារ ហាម​អង្អែល​ក្បាល​ក្មេង រហូត​ដល់​ជ្រើស​រើស​ទិស​អង្គុយ​សម​រម្យ ដើម្បី​ជៀស​វាង​ការ​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​មិន​សប្បាយ​ចិត្ត...៕           

                                       ហា​ថាញ-មុនី

ចែករំលែកអត្ថបទ