ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្រាប់យានយន្តដែលផលិតនិងផ្គុំដំឡើងក្នុងប្រទេសចុះឈ្មោះលើកដំបូង ដោយអនុវត្តតាមរយៈប្រព័ន្ធសេវាសាធារណៈ ដូច្នេះប្រជាជនអាចនៅផ្ទះបំពេញបែបបទដោយមិនបាច់ទៅកាន់ស្ថាប័ន ចុះបញ្ជីយានយន្តដូចមុន។
រូបថតជាឧទាហរណ៍។
យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បែបបទចុះបញ្ជីយានយន្តលើកដំបូងលើប្រព័ន្ធសេវាសាធារណៈទាំងស្រុងសម្រាប់យានយន្តដែលផលិតនិងផ្គុំដំឡើងក្នុងប្រទេស រួមមាន៧ ជំហាន។
ជាក់ស្ដែង ប្រជាជននឹងផ្ញើឯកសារលើប្រព័ន្ធសេវាសាធារណៈ ឬលើកម្មវិធីកំណត់អត្តសញ្ញាណជាតិ (VNeID); ផ្ញើប័ណ្ណត្រួតពិនិត្យគុណភាពផលិត (មានបិទច្បាប់ចម្លងលេខម៉ាស៊ីននិងលេខតួម៉ាស៊ីនមានត្រាភ្ជាប់ជាយរបស់មូលដ្ឋានផលិត) ពេលទទួលលទ្ធផលតាមរយៈសេវាប្រៃសណីយ៍សាធារណៈ។
ចំណាំមុខសញ្ញាដែលអនុវត្តបែបបទរដ្ឋបាល គឺពលរដ្ឋវៀតណាមដែលចុះបញ្ជីយានយន្តជាលើកដំបូងសម្រាប់យានយន្តដែលផលិតផ្គុំដំឡើងក្នុងប្រទេសតាមរយៈប្រព័ន្ធសេវាសាធារណៈទាំងស្រុង។
ការបំពេញបែបបទចុះបញ្ជីយានយន្តលើប្រព័ន្ធមាន៧ជំហាន។ រយៈពេលផ្ដល់ជូនស្លាកលេខយានយន្តកំណត់អត្តសញ្ញាណលើកដំបូង និងប័ណ្ណចុះបញ្ជីយានយន្តមិនលើសពី២ថ្ងៃធ្វើការ ចាប់ពីថ្ងៃទទួលបានឯកសារស្របច្បាប់; ផ្ដល់ជូនឡើងវិញនូវស្លាកលេខយានយន្តកំណត់អត្តសញ្ញាណស្លាកលេខដេញថ្លៃ និងប័ណ្ណចុះបញ្ជីយានយន្តមិនលើសពី៧ថ្ងៃធ្វើការចាប់ពីថ្ងៃទទួលបានឯកសារស្របច្បាប់៕
ប្រភព៖ កាសែតតៀងផុង - ប្រែសម្រួល៖ ទីទុយ