ខេត្តត្រាវិញ ទើបរៀបចំជោគជ័យមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ លើកទី X អាណត្តិកាល ២០២៤-២០២៩។
ទិដ្ឋភាពមហាសន្និបាត។
អាណត្តិកាល២០២៤-២០២៩ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់លើភូមិសាស្ត្រខេត្តត្រាវិញ ចលនាមូលនិធិដើម្បីអ្នកក្របានចំនួន ៣៣៨,៤ ពាន់លានដុង ដើម្បីសាងសង់ផ្ទះ ធ្វើផ្លូវស្ពាន ជូនអំណោយដល់អ្នកក្រ សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ។ល។ រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពការងារកាត់បន្ថយភាពក្រីក្រដោយចីរភាពលើភូមិសាស្ត្រខេត្ត។ មកទល់ពេលនេះ អត្រាគ្រួសារក្រីក្រទូទាំងខេត្តកាត់បន្ថយនៅ១,១៩% គ្រួសារប្រកៀកបន្ទាត់ក្រនៅ២,៣៥%។ ចលនាប្រឡងប្រណាំងស្នេហាជាតិ និងយុទ្ធនាការចលនាត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព ការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” ក្លាយជាចលនាប្រឡងប្រណាំងយ៉ាងពុះពោរនៅតាមភូមិភាគ បានលេចឡើងនូវទម្រង់ថ្មីៗជាច្រើន ប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ខេត្ត។ មកទល់ពេលនេះ ទូទាំងខេត្តមាន៨៥/៨៥ ឃុំសម្រេចបទដ្ឋានជនបទថ្មី មាន៥១/៨៥ ឃុំជនបទថ្មីកម្រិតខ្ពស់ ឃុំជនបទថ្មីគំរូមាន៩ឃុំ មានស្រុក ទីរួមខេត្ត ក្រុងទាំង០៩/០៩ បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី និងអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មី; មាន ០២ ស្រុកសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់; ខេត្តជាសារវន្តក៏បានអនុវត្តសម្រេច៨/៨ លក្ខឋានខេត្តជនបទថ្មី។
គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ បានធ្វើការ ដឹកនាំ ត្រួតពិនិត្យកិច្ចប្រជុំ ២.២២៦ លើក; គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ រៀបចំសន្និសីទបដិវាទកម្មសង្គមបាន ២៥៧ លើក។ សកម្មភាពតបស្នងសងគុណ; ការពារបរិស្ថានទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។ល។ ត្រូវបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សហការជាមួយនឹងមន្ទីរ គណៈ ផ្នែកក្នុងខេត្ត អនុវត្តយ៉ាងហ្មត់ចត់សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
អាណត្តិកាល ២០២៤-២០២៩ ក្រោមទិសស្លោក “សាមគ្គី - ប្រជាធិបតេយ្យ-ឯកភាព-មហិច្ឆិតា - អភិវឌ្ឍន៍” មហាសន្និបាតបង្ហាញពីការប្តេជ្ញាចិត្ត បន្តការពង្រីកប្រវេណី កម្លាំងមហាសាមគ្គីទូទាំងជនជាតិ; ពង្រឹងតួនាទីសំខាន់ផ្នែកនយោបាយ លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពដំណើការ; ពង្រីកប្រជាធិបតេយ្យសង្គមនិយម; អនុវត្តមហិច្ឆិតាកសាងខេត្តត្រាវិញរុងរឿង សុភមង្គល។ មហាសន្និបាតបានពិភាក្សាឯកភាពជ្រើសតាំងអ្នកតំណាង ៧៩ រូប ចូលជាសមាជិកនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ លើកទីX អាណត្តិកាល ២០២៤-២០២៩ មហាសន្និបាតជ្រើសតាំងប្រតិភូតំណាងចូលរួមមហាសន្និបាតមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លើកទី X អាណត្តិកាល ២០២៤-២០២៩ រួមមានអ្នកតំណាងពេញសិទ្ធិ ០៧ រូប និងបម្រុង ០២ រូប។
នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តលើកទី១ អាណត្តិកាល ២០២៤-២០២៩ បានពិភាក្សាឯកភាព ជ្រើសតាំងសមាជិកគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចំនួន ៧ រូប ក្នុងនោះ ប្រធាន១ រូប និងអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត៣រូប។ សមមិត្ត ឡេថាញប៊ិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ពិភាក្សាឯកភាព ជ្រើសតាំងកាន់តំណែងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាណត្តិកាល ២០២៤- ២០២៩៕
យោង៖កាសែតត្រាវិញ-មុនី