ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនខេត្តសុកត្រាំង អនុវត្តល្អនូវភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យសន្តិសុខព្រំដែនសមុទ្រ; រួមចំណែកជួយជនរួមជាតិខ្មែរតំបន់សមុទ្រលំនឹងជីវភាព។
កម្មាភិបាលពេទ្យយោធាចុះមកដល់ផ្ទះពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យដល់មាមីងខ្មែរ
ដែលមានជីវភាពក្រីក្រ។
អង្គភាពតែងកំណត់ច្បាស់គោលលំនាំ “គោរពប្រជាជន ជិតស្និទ្ធប្រជាជន យល់ប្រជាជន រៀនសូត្រពីប្រជាជន និងទទួលខុសត្រូវចំពោះប្រជាជន” គឺជាចំណុចសំខាន់ ម្ល៉ោះហើយក៏បានបញ្ជូនកម្មាភិបាល យុទ្ធជនជាង២.៤៦៩លើកនាក់ ចុះមូលដ្ឋានដើម្បីក្ដាប់ស្ថានភាពលើភូមិសាស្ត្រនិងជួយប្រជាជន ដូច៖ ប្រមូលផលដំណាំរួមផ្សំ ជម្នះការខូចខាត ជួយប្រជាជនរុះរើ សាងសង់ផ្ទះក្រោយពីរងខ្យល់ព្យុះ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនោះ អង្គភាពបានចលនាសប្បុរសជនសាងសង់ផ្ទះមហាសាមគ្គីចំនួន១៦ខ្នង ជូនគ្រួសារក្រីក្រ; ផ្តល់ជូនទាចិញ្ចឹមយកពងជាង២.០០០ក្បាល ដល់គ្រួសារខ្មែរក្រីក្រ៘
ល្វែងទំនិញសូន្យដុងរបស់ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ជូនដល់ប្រជាជន
តំបន់ព្រំដែនសមុទ្រ។
វរសេនីយ៍ត្រីសុខឌុង ស្នងការនយោបាយរង ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឱ្យដឹង៖ “ជាមួយពាក្យស្លោក “និយាយអ្វីដែលប្រជាជនចង់ស្តាប់ ធ្វើកិច្ចការដែលប្រជាជនកំពុងត្រូវការ” កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនបានស្ម័គ្រចិត្តចែករំលែកគ្រប់យ៉ាងដែលមានរួមវិភាគទានផ្សព្វផ្សាយទម្រង់ “ក្នុងមួយខែជួយជនពិការម្នាក់” និង“ល្វែងទំនិញសូន្យដុងសម្រាប់អ្នកក្រ”។ ឆ្លងតាមរយៈនោះ រៀងរាល់ខែ អង្គភាពផ្លាស់វេនគ្នាប្តូរទីតាំងរៀបចំសកម្មភាព “ល្វែងទំនិញសូន្យដុងសម្រាប់អ្នកក្រ” ដើម្បីប្រភេទចំណីអាហារ បន្លែផ្លែឈើនិងសម្ភារៈប្រើប្រាស់ចាំបាច់បានដល់ដៃគ្រួសារដែលមានជីវភាពខ្វះខាត។ ចំពោះអ្នកវ័យចំណាស់ ឬជនពិការ អង្គភាពបានចាត់កម្មាភិបាលចុះទៅជូនអំណោយដល់ផ្ទះ ពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ។ ផលិតផលទាំងអស់ពី “ល្វែងទំនិញសូន្យដុងសម្រាប់អ្នកក្រ” អាស្រ័យអង្គភាពធ្វើការដាំដុះ ដើម្បីជួយមាមីងតំបន់ព្រំដែនសមុទ្រកាត់បន្ថយនូវទុក្ខលំបាក”។ ក្រៅពីនេះ អង្គភាពបានសហការជាមួយការិយាល័យអប់រំនិងបណ្តុះបណ្តាលទីរួមខេត្តវិញចូវ និងវត្តទេពារាមព្រៃជាប់ បើកថ្នាក់ “បង្រៀនអក្សរខ្មែរនៅក្នុងប៉ុស្តិ៍” នាឱកាសវិស្សមកាលឱ្យប្អូនៗខ្មែរមករៀន; ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាលកងទ័ពនិងប្រជាជនក្នុងការថែទាំសុខភាព កម្មាភិបាល យុទ្ធជន ពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់មនុស្សចាស់គ្មានទីពឹង ជនពិការជាជនរួមជាតិខ្មែរ៘
ទន្ទឹមនឹងនោះ រាល់ក្រុមការងារវិជ្ជាជីវៈបានបង្ក្រាបជោគជ័យ២១ករណី ដោយមានមុខសញ្ញាពាក់ព័ន្ធនឹងការរត់គយ៥១នាក់; ប្រើប្រាស់ដ្រូន; ដឹកជញ្ជូនស្តុកទុកគ្រឿងញៀនខុសច្បាប់។ ក្រៅពីនេះ អង្គភាពបានបង្កើតផែនការប្រយុទ្ធប្រឆាំង ដោយជោគជ័យរឿងក្តីពិសេសជួញដូរមនុស្សដែលមានលក្ខណៈស្មុគស្មាញអំពីភូមិសាស្ត្រនិងមុខសញ្ញាជាដើម។ វរសេនីយ៍ទោ សឺហ្វាងភឿង ប្រធានប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឱ្យដឹង៖ “ក្នុងគំនិតរបស់កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ គឺស្មោះស្ម័គ្រចិត្តមួយថ្លើមមួយនិងជាទីបង្អែករបស់មាមីងខ្មែរតំបន់ព្រំដែនសមុទ្រ”៕
លីធាន- លីសៀ