ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2024 - 10:16

ធានា​ជីវ​ភាព​ធូរ​ធារ​ សម្បូរ​សប្បាយ​ផ្អែក​លើ​សក្ដា​នុភាព​សមុទ្រ​

បណ្ឌិត្យ​សភា​វិទ្យា​សាស្រ្ត​សង្គម​វៀត​ណា​ម សហ​ការ​ជា​មួយ​គណៈ​ឃោស​នា​ អប់រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​កាម៉ាវ រៀប​ចំ​កិច្ច​ពិភាក្សា​វិទ្យា​សាស្រ្ត​ “សក្ដា​នុភាព​ ឧត្ដម​ភាព​និង​បញ្ហា​ប្រ​ឈម​របស់​សមុទ្រ​វៀត​ណាម ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ការ​ពារ​មាតុ​ភូមិ​តំ​បន់​ឆ្នេរ​សមុទ្រ​ណាម​បូ”។​

អ្នក​តំ​ណាង​បាន​ធ្វើ​បទ​អន្តរា​គមន៍ ពិភាក្សា ​ជួយ​ប្រ​ធាន​គណៈ​កម្ម​ការ​កម្ម​វិធី​សមុទ្រ​
មាន​មូល​ដ្ឋាន​វិទ្យា​សាស្រ្ត​បន្ថែម​ ដើម្បី​ធ្វើ​សំ​ណើ​ជាក់​ស្ដែង។​

កិច្ច​ពិភាក្សា​វិទ្យា​សាស្រ្ត​លើក​នេះ​ គឺ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​កម្ម​វិធី​សំ​ខាន់​ថ្នាក់​ក្រ​សួង​ “វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​អំ​ពី​សមុទ្រ​របស់​វៀត​ណាម បម្រើ​ទិស​ដៅ​ការ​ពារ​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​” ដឹក​នាំ​ដោយ​បណ្ឌិត្យ​សភា​វិទ្យា​សាស្រ្ត​សង្គម​វៀត​ណាម។​

តំ​បន់​ឆ្នេរ​សមុទ្រ​កា​ម៉ាវ​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ​និង​ធន​ធាន​ជីវ​សាស្រ្ត​ មាន​អំ​ណោយ​ផល​សម្រាប់​ការ​ចិញ្ចឹម​ កែ​ច្នៃ​និង​នីហរ័ណ​ផលិត​ផល​ជល​ផល។​ រយៈ​ពេល​កន្លង​ ជល​ផល​ជា​ផ្នែក​សេដ្ឋ​កិច្ច​មុខ​ព្រួញ​របស់​ខេត្ត​ ឈាន​មុខ​ក្នុង​ប្រ​ទេស​ អំ​ពី​ការ​ចិញ្ចឹម​ កែ​ច្នៃ​នីហ​រ័ណ​ ពិ​សេស​គឺនីហ​រ័ណ​បង្កង។​ ទន្ទឹម​នឹង​នោះ​ គឺ​សក្ដា​នុភាព​ខាង​វិស័យ​អភិវឌ្ឍ​ទេស​ចរណ៍ ទាញ​យក​ធន​ធាន​រ៉ែ​ ទាញ​យក​ថាម​ពល​កកើត​ឡើង​វិញ។​ កា​ម៉ាវ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ទាំង​៥ ដែល​មាន​សក្ដា​នុភាព​អភិវឌ្ឍ​ថា​មពល​កកើត​ឡើង​វិញ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ រួម​ជា​មួយ​នឹង​ខេត្ត​សុក​ត្រាំង​ ត្រា​វិញ​ បាក​លីវ​និង​បេន​ត្រែ។​ ការ​អភិវឌ្ឍ​ខេត្ត​កា​ម៉ាវ​ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​សមុទ្រ​ទូទាំង​ប្រ​ទេស​ គឺ​ជា​ភារ​កិច្ច​សំ​ខាន់​ ហើយ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ។​ ទោះ​បី​មាន​សក្ដានុភាព​និង​ឱកាស​ច្រើន​សម្រាប់​អភិវឌ្ឍន៍​ក៏​ដោយ​ កា​ម៉ាវ​ក៏​កំ​ពុង​ប្រ​ឈម​នឹង​បញ្ហា​សាក​ល្បង​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ​និង​ធា​នា​សន្ដិ​សុខ​ជាតិ​នៅ​សមុទ្រ។​

ក្នុង​កិច្ច​ពិភាក្សា​ អ្នក​តំ​ណាង​បាន​ធ្វើ​បទ​អន្តរា​គមន៍ ពិភាក្សា​ធ្វើ​ឱ្យ​ច្បាស់​ពី​សក្ដា​នុភាព​ ឧត្តម​ភាព​និង​បញ្ហា​ប្រ​ឈម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ​ ការ​ពារ​សន្ដិ​សុខ​ជាតិ​នៅ​សមុទ្រ​ និង​ធានា​ជីវ​ភាព​ធូរ​ធារ​ សម្បូរ​សប្បាយ​ផ្អែក​លើ​សក្ដា​នុភាព​សមុទ្រ​របស់​ខេត្ត​កា​ម៉ាវ​និយាយ​ដោយ​ឡែក​តំ​បន់​ណាម​បូ​ និយាយ​រួម៕

​               យោង​តាម​កា​សែត​កាម៉ាវ -ប្រែ​សម្រួល​៖ ថាច់​ធី 

ចែករំលែកអត្ថបទ