29/07/2024 - 14:39

លឿង​ភី កៀរ​គរ​កម្លាំង​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី

ដោយ​កំ​ណត់​ច្បាស់​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ គឺ​ជា​ភារ​កិច្ច​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ រួម​នឹង​ការ​អនុវត្ត​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លឿង​ភី ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង បាន​ខ្នះ​ខ្នែង​កៀរ​គរ ផ្សព្វ​ផ្សាយ​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​កសាង​ភូមិ​ស្រុក។

   ​​ ប្រ​ជា​ជន​ឃុំ​លឿង​ភី បាន​ចូល​រួម​កម្លាំង​ពល​កម្ម​និង​ថវិកា​ដើម្បី​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី និង​ជន​បទ​ថ្មីកម្រិត​ខ្ពស់។

ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លឿង​ភី ផាង​ទ្រុង​កាម ឱ្យ​ដឹង៖ រណ​សិរ្ស​បាន​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ជា​មួយ​នឹង​ប្លុក​ប្រ​ជា​ចលនា​ឃុំ ក​សាង​ផែន​ការ​រៀប​ចំ​ឱ្យ​សមា​ជិក​រណសិរ្ស​ម្នាក់​ៗ​ចុះ​ទៅ​មូល​ដ្ឋាន ផ្សព្វ​ផ្សាយ កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ជា​កម្លាំង​ពល​កម្ម សម្ភារៈ​កសាង​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ ដ្បិត​អី កង​ជួរ​កម្មា​ភិបាល​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន គឺ​អ្នក​មាន​តួនាទី​ផ្ទាល់ ទទួល​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស រដ្ឋ និង​របស់​ភូមិ​ភាគ។ ម្យ៉ាង​ទៀត នេះ​ជា​កង​កម្លាំងក្តោប​ក្តាប់​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ដើម្បី​ស្នើ​ដល់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។

ចំ​ណុច​លេច​ធ្លោ​បំផុត​ក្នុង​អា​ណត្តិ​កាល​២០១៩-២០២៤ គឺ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លឿង​ភី បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ គណៈ ផ្នែក និង​អង្គ​ការ​មហា​ជន​នានា​កៀរ​គរ​ប្រ​ជា​ជនចូល​រួម​ជា​កម្លាំង​ពល​កម្ម​៥០៤​ថ្ងៃ កសាង​ស្ពាន​ឆ្លង​ប្រ​ឡាយ​ដង​វង់ តាម​រយៈ​កម្ម​វិធី​ស្ពាន​ជន​បទ​របស់​ទស្សនា​វដ្ដី​ណុង​ថូង​វៀត ថវិកា​កសាង​សរុប​៧០១ លាន​ដុង។ ទន្ទឹម​នឹង​នោះ កៀរ​គរ​ថវិកា​កសាង​ផ្លូវ​បេ​តុង​ជន​បទ​៦​ខ្សែ ប្រ​វែង​ជាង​២.០០០​ម៉ែត្រ មធ្យម​ភាគ​ទទឹង​៣,៥​ម៉ែត្រ ចាក់​បេ​តុង​កម្រាស់០,១៦​ម៉ែត្រ សរុប​ថវិកា​ជិត​២,៣​ពាន់​លាន​ដុង​និង​កម្លាំង​ពល​កម្ម​១.៨៥៤​ថ្ងៃ (រដ្ឋ​ជួយ​ឧបត្ថម្ភ៨៣០​លាន​ដុង ក្រៅ​ពី​នោះ គឺ​កៀរ​គរ​អា​ជីវ​កម្ម ប្រ​ជា​ជន​រួម​វិភាគ​ទាន)។  ព្រម​ជា​មួយ​នោះ គឺ​សំ​ណង់​បង្កើន​កម្រិត​ផ្លូវ​នៅ​ភូមិ​អាង​ថាញ់ មាន​ប្រ​វែង​សរុប​១.២៤៤​ម៉ែត្រ ទទឹង​៣,៥​ម៉ែត្រ ចាក់​បេ​តុង​កម្រាស់​០,១៦​ម៉ែត្រ សរុប​ថវិ​កា​ជិត​១,៩៣ពាន់​លាន​ដុង។

ទន្ទឹម​នឹង​ការ​កសាង​ផ្លូវ​ជន​បទ ប្រ​ព័ន្ធ​អំ​ពូល​ភ្លើង​បំ​ភ្លឺ​នៅ​តាម​ដង​ផ្លូវ​និង​អំ​ពូល​ភ្លើង​លម្អ​នៅ​មជ្ឈ​មណ្ឌល​ឃុំ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​លឿង​ភី បាន​សហ​ការ​កៀរ​គរ​ប្រ​ជា​ជន​រួម​វិភាគ​ទាន​និង​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ចំ​នួន​៧៨ តាម​ដង​ផ្លូវ​ខេត្ត​និង​ដង​ផ្លូវ​ភូមិ​ស្រុក មាន​ប្រ​វែង​ជិត៣.០០០​ម៉ែត្រ អស់​ថវិកា​ជិត​១៧៥​លាន​ដុង។ សម្ព័ន្ធ​ពល​កម្ម​ស្រុក ជួយ​ឧបត្ថម្ភ​សំ​ណង់​អំ​ពូល​ភ្លើង​លម្អ​នៅ​មជ្ឈ​មណ្ឌល​ឃុំ មាន​ប្រ​វែង​១.២០០​ម៉ែត្រ សរុប​ថវិកា​១៨០​លាន​ដុង ក្នុង​នោះ ភូមិ​ភាគ​កៀរ​គរ​រួម​វិភាគ​ទាន​៨០​លាន​ដុង។

ទន្ទឹម​នឹង​នោះ គណៈ​ចលនា​ឃុំ​បាន​កៀរ​គរ​ដោយ​រូប​ភាព​ជា​ច្រើន ហើយ​ទទួល​អំ​ណោយ ២៦.៨២៦​ចំ​ណែក សរុប​ទឹក​ប្រាក់​ជាង​៦,៦​ពាន់​លាន​ដុង; ធ្វើ​ការ​កៀរ​គរ​មូល​និធិ​ផ្សេងៗ​បាន​ជិត២៨៩​លាន​ដុង។  រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​ក៏​បាន​ចុះ​ឈ្មោះ​អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” និង “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី” បាន​២២​ទម្រង់ មាន​ជាង​២០០​គ្រួ​សារ​ចូល​រួម​បាន​ទឹក​ប្រាក់​សរុប​ជិត​៣៤៣​លាន​ដុង ៕

           យោង៖ កា​សែត​អាង​យ៉ាង - ថាច់​ធី

ចែករំលែកអត្ថបទ