ទោះបីពិការជើងម្ខាងក៏ដោយ តែយុទ្ធជនពិការត្រឹងម៉ាយ នៅអនុសង្កាត់ ១ សង្កាត់ ១ ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង នៅតែជាបុគ្គលគំរូចូលរួមរាល់ការចលនា និងខ្នះខ្នែងបង្កបង្កើនផលដើម្បីកសាងជីវភាពគ្រួសារឱ្យល្អប្រសើរនិងសុភមង្គល។
ពូត្រឹងម៉ាយ។
ឆ្នាំ ១៩៨៥ ក្នុងដំណាក់កាលចូលរួមជួយរំដោះប្រទេសជាមិត្តកម្ពុជា ពូត្រឹងម៉ាយ បានរងរបួសធ្ងន់និងពិការជើងម្ខាង។ ពូត្រឹងម៉ាយ ឱ្យដឹង៖ “ត្រឡប់មកស្រុកកំណើតវិញដោយរង របួសពិការជើងម្ខាង ប៉ុន្តែខ្ញុំគិតថា មានជីវិតត្រឡប់ មកវិញគឺមានសំណាងណាស់ហើយ។ ដូច្នេះ ខ្ញុំសម្រេចចិត្តរៀនរបរកាត់ដេរដើម្បីមានអនាគតល្អ។ អាស្រ័យការខិតខំប្រឹងប្រែងនិងឧស្សាហ៍ព្យាយាមរៀនសូត្រ ទើបម្ចាស់ហាងកាត់ដេររៀបការកូនស្រីឱ្យខ្ញុំ។ តាំងពីពេលនោះមក ប្ដីប្រពន្ធខ្ញុំរស់នៅដោយរបរកាត់ដេរសម្លៀកបំពាក់ មានប្រាក់ចំណូលលំនឹង ហើយរឹតតែមានសុភមង្គលនៅពេលកូនស្រីកើត”។ រយៈពេលប៉ុន្មានឆ្នាំជិតៗនេះ ដោយរបរកាត់ដេរមិនមានប្រាក់ចំណូល ពូត្រឹងម៉ាយ បានសមាគមអតីតយុទ្ធជនសង្កាត់១ ពិនិត្យជ្រើសឱ្យបុលប្រាក់ជិត ១០០ លានដុង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ តាមរយៈនោះ ប្រពន្ធរបស់ពូម៉ាយ ក៏បានបើកហាងបាយនិងលក់ភេសជ្ជៈនៅមុខចំណត់ឡានទីរួមខេត្តវិញចូវ ចំណែកកូនស្រីក៏បញ្ចប់ថ្នាក់វិទ្យាល័យ ចូលធ្វើការនៅហាងលក់មាស មានប្រាក់ចំណូលលំនឹង។
ពូត្រឹងម៉ាយ (ខាងស្ដាំ) តែងតែញញឹមនិងមានមោទនភាពចំពោះការងារ។
ទន្ទឹមនឹងនោះ ពូត្រឹមម៉ាយ បានចូលរួមយ៉ាងសកម្មក្នុងសមាគមអតីតយុទ្ធជនអនុសង្កាត់ រួចហើយធ្វើការងារខាងរណសិរ្សអនុសង្កាត់ ជាប្រធានគណៈកម្មាធិការប្រជាជនអនុសង្កាត់ បច្ចុប្បន្ន ជាលេខាសាខាបក្សអនុសង្កាត់១។ ទោះបីក្នុងតួនាទីណាក៏ដោយ ពូត្រឹងម៉ាយ តែងអនុវត្តល្អភារកិច្ចជាបក្ខជន អស់ពីចិត្តជួយប្រជាជន កសាងអនុសង្កាត់សុខសាន្តនិងស្រស់ស្អាត។ ជាពិសេស ពូត្រឹងម៉ាយ បានអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍។ ផ្តល់អាទិភាពដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាកអំពីលំនៅឋាន បុលទុនអនុគ្រោះ ផ្លាស់ប្តូរមុខរបរ...។ ក្រៅពីនេះ គាត់ក៏បានឧទ្ទេសនាមការងារធ្វើដល់យុវជនខ្មែរនៅអនុសង្កាត់ ទៅធ្វើការនៅកសិដ្ឋានចិញ្ចឹមបង្កងបច្ចេកវិទ្យាខ្ពស់ ដើម្បីមានប្រាក់ចំណូលលំនឹង។ ពូត្រឹងម៉ាយ ឱ្យដឹង៖ “កាលនៅក្មេង ខ្ញុំបានលះបង់ដើម្បីប្រទេសជាតិ ពេលត្រឡប់មកវិញ ក៏នៅតែបន្តរួមចំណែកកសាងស្រុកភូមិ។ អាស្រ័យហេតុនេះ នៅពេលកសិដ្ឋានចិញ្ចឹមបង្កងបច្ចេកវិទ្យាខ្ពស់ ទុកចិត្តជួលខ្ញុំធ្វើជាអ្នកគ្រប់គ្រងកម្មករ ខ្ញុំបានណែនាំយុវជនខ្មែរឱ្យចូលធ្វើការដើម្បីមានប្រាក់ចំណូលគិតគូរជីវភាព។ ឥឡូវនេះ ដោយឃើញប្រជាជនក្រីក្រនៅក្នុងអនុង្កាត់មានលំនៅឋានសមរម្យ យុវជន មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង អនុសង្កាត់មានភាពសុខសាន្ត ខ្ញុំសប្បាយចិត្តណាស់ ហើយកាន់តែមានកម្លាំងចិត្តក្នុងការចូលរួម”។
លោក ត្រឹងស្វឹងទ្រឿង ប្រធានសមាគមអតីតយុទ្ធជនសង្កាត់១ មានប្រសាសន៍៖ “លោក ត្រឹងម៉ាយ ពិតជាយុទ្ធជនពិការម្នាក់ ថ្វីដ្បិតតែគាត់ពិការជើងម្ខាង ប៉ុន្តែគាត់និងគ្រួសារគឺជាគំរូក្នុងចលនាភូមិស្រុក រាល់ភារកិច្ចដែលបានប្រគល់ឱ្យតែងសម្រេចបានយ៉ាងល្អ។ ប្តីប្រពន្ធរស់នៅដោយសុខដុមរមនា បង្រៀនកូនបានល្អ ហើយរស់នៅក្នុងភាពជាអ្នកជិតខាងល្អ ទើបអ្នកជិតខាងគោរពស្រឡាញ់។ ជាច្រើនឆ្នាំមកនេះ លោកត្រឹងម៉ាយ បានទទួលប័ណ្ណសរសើរជាច្រើនពី គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង”៕
លីធាន-មេងលី