15/07/2024 - 14:46

ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ បង់​កម្រៃ​សេវា​ប៉ុន្មាន?

ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ រហូត​ដល់​ដាច់​ឆ្នាំ​២០២៤ កម្រៃ​សេវា​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ​គំ​រូ​ថ្មី​ គឺ​១៥.០០០​ដុង។​ ដោយ​ឡែក​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មក​រា ឆ្នាំ​២០២៥ កម្រៃ​សេ​វា​គឺ ៣០.០០០ ដុង។​

 ប៉ូលិស​គ្រប់​គ្រង​រដ្ឋ​បាល​ ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ដល់​កុមារ​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា​។​
រូបថតជាឧទាហរណ៍

ច្បាប់​ស្ដី​ពី​អត្ត​សញ្ញាណ​កម្ម​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២៤ ដោយ​មាន​៧​ជំ​ពូក​ និង​៤៦​មាត្រា​។​ ក្នុង​នោះ​ មាន​ចំ​ណុច​ថ្មី​ៗ​គួរ​ឱ្យ​កត់​សម្គាល់​ ដូច​៖ អត្ត​សញ្ញាណ​ប័ណ្ណ​៩​លេខ​ ផុត​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២៥ លុប​ចោល​ខ្ទង់​ព័ត៌​មាន​ ស្រុក​កំ​ណើត​ និង​ក្រយៅ​ដៃ​លើ​អត្ត​សញ្ញាណ​ប័ណ្ណ​ ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ដល់​មនុស្ស​អា​យុ​ក្រោម​៦​ឆ្នាំ។ល។​

ទន្ទឹម​នឹង​នោះ​ ក្រសួង​ហិរញ្ញ​វត្ថុ​ទើប​ប្រ​កាស​ឱ្យ​ប្រើ​សារាចរលេខ​ ៤៣/២០២៤​/TT-BTC កំ​ណត់​ពី​កម្រិត​បង់​ថ្លៃ​សេវា​ កម្រៃ​សេវា​មួយ​ចំ​នួន​ ដើម្បី​បន្ត​ដោះ​ស្រាយ​ការ​លំ​បាក​ ឧបត្ថម្ភ​ដំ​ណើរ​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ ក្នុង​នោះ​ កាត់​បន្ថយ​កម្រៃ​សេវា​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​និង​លិខិត​ឆ្លង​ដែន។​

យោង​តាម​សារា​ចរ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ រហូត​ដល់​ដាច់​ឆ្នាំ​២០២៤ ពលរដ្ឋ​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​៩លេខ​ អត្ត​សញ្ញាណ​ប័ណ្ណ​១២​លេខ​ មក​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ បង់​កម្រៃ​សេវា​១៥.០០០​ដុង​ (ចាប់​ពី​ថ្ងៃ​ទី១ ខែ​មក​រា ឆ្នា​ំ​២០២៥ បង់​កម្រៃ​សេវា​៣០.០០០​ដុង)។​

ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ដែល​ខូច​មិន​អាច​ប្រើ​ប្រាស់​បាន​; ផ្លាស់​ប្តូរ​ព័ត៌​មាន​លើ​អត្ត​សញ្ញាណ​ប័ណ្ណ​ ពេល​ពល​រដ្ឋ​មាន​តម្រូវ​ការ​ គឺបង់​កម្រៃ​សេវា​២៥.០០០​ដុង​ (ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២៥ បង់​កម្រៃ​សេវា​ គឺ​៥០.០០០​ដុង)។​

ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ឡើង​វិញ​ដែល​ត្រូវ​បាត់​ បាន​វិល​ចូល​សញ្ជាតិ​វៀត​ណាម​តាម​សេចក្តី​កំ​ណត់​នៃ​ច្បាប់​សញ្ជាតិ​វៀត​ណាម បង់​កម្រៃ​សេវា​៣៥.០០០​ដុង​ (ចាប់​ពី​ថ្ងៃ​ទី១ ខែ​មក​រា ឆ្នាំ​២០២៥ បង់​កម្រៃ​សេវា​៧០.០០០​ដុង)។​

អត្ត​សញ្ញាណ​ប័ណ្ណ​គំ​រូ​ថ្មី​ ផ្តល់​ជូន​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ រួម​មា​ន២​ប្រ​ភេទ​សម្រាប់​មនុស្ស​អា​យុ​ពី​០-៦ឆ្នាំ​ និង​លើ​៦​ឆ្នាំ។​ ប្រ​ការ​គួរ​ឱ្យ​កត់​សម្គាល់​ អត្ត​សញ្ញាណ​​ប័ណ្ណ​ថ្មី​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ គឺរក្សា​ភាព​សម្ងាត់​ខ្ពស់​ ធានា​ប្រ​ឆាំង​នឹង​ការ​ក្លែង​បន្លំ​កាត។​

ក្នុង​បន្ទះ​ឈីប​អេឡិច​ត្រូនិច​លើ​អត្ត​សញ្ញាណ​ប័ណ្ណ​ ត្រូវ​បាន​រួម​បញ្ចូល​បច្ចេក​វិទ្យា​បញ្ជាក់​ព័ត៌​មាន​ផ្ទៀង​ផ្ទាត់​តាម​រយៈ​ក្រយៅ​ដៃ​ឬ​ផ្ទៃ​មុខ​ ដើម្បី​ពិនិត្យ​ច្បាស់​លាស់​ម្ចាស់​កាត​ក្នុង​ការ​ដោះ​ដូរ។​

ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ អនុក្រឹត្យ​លេខ​ ៦៩/២០២៤/NĐ-CP មាន​សុពល​ភាព​ដោយ​មាន​សេចក្តី​កំ​ណត់​បាន​ ប្រ​ជា​ជន​ចាប់​អា​រម្មណ៍ នោះ​គឺគណ​នី​អត្ត​សញ្ញាណ​ប័ណ្ណ​អេឡិច​ត្រូ​និច លើ​កម្ម​វិធី​ប្រ​ព័ន្ធ​ VneID មាន​តម្លៃ​បញ្ជាក់​ ពី​អត្ត​សញ្ញាណ​ស្មើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ ក៏​ដូច​ជា​លិខិត​ស្នាម​ផ្សេង​ៗ​ទៀត​ដែល​បាន​ដាក់​បញ្ចូល៕​

                        យោ​ង៖ កាសែត​គមនា​គមន៍​-មុនី​​

ចែករំលែកអត្ថបទ