ក្រុមការងារនៃក្រសួងនគរបាល ដឹកនាំដោយឧត្ដមសេនីយ៍ត្រី កាវដាំងហឹង អនុប្រធានការិយាល័យនៃក្រសួងនគរបាល អញ្ជើញមកត្រួតពិនិត្យការត្រៀមបម្រុងរៀបចំពិធីបង្ហាញមុខកងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន នៅនគរបាលក្រុងកឹងធើ។
ឧត្តមសេនីយ៍ត្រី កាវដាំងហឹង អនុប្រធានការិយាល័យនៃក្រសួងនគរបាល
ថ្លែងយោបល់ក្នុងឱកាសត្រួតពិនិត្យ។
សមមិត្តថ្នាក់ដឹកនាំ ថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល យុទ្ធជននិងសមាជិកកងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។
សមមិត្តក្នុងកងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន ត្រូវបានបំពាក់សម្លៀកបំពាក់ឯកសណ្ឋាននិងឧបករណ៍ជំនួយផ្សេងៗ។
តាមផែនការ ក្រុងកឹងធើមានក្រុមការពារសន្ដិសុខសណ្ដាប់ធ្នាប់ជិត៦០០ក្រុម ដោយមានសមាជិកជាង៣.៤០០នាក់ ក្រុមការពារសន្ដិសុខសណ្ដាប់ធ្នាប់ ត្រូវបានពង្រឹងឯកភាពចាប់ពីកម្លាំងនគរបាលឃុំពាក់កណ្ដាលជំនាញ ប្រជាការពារក្រុងនិងប្រធានអនុប្រធានក្រុមប្រជាការពារ ដែលបច្ចុប្បន្នកំពុងដំណើរការ។ នគរបាលក្រុងកឹងធើ បានធ្វើសេនាធិការជូនប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនក្រុង ប្រកាសដាក់ឱ្យប្រើផែនការសហការជាមួយនឹងមន្ទីរ ផ្នែកក្រុង រៀបចំពិធីបង្ហាញមុខនៅខ័ណ្ឌ ស្រុកទាំង៩លើភូមិសាស្រ្តក្រុង ក្នុងនោះ ខ័ណ្ឌនិញកេវជាភូមិភាគត្រូវបានជ្រើសរើសរៀបចំ "ជាគំរូ" អំពីពិធីបង្ហាញមុខនៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៤ នៅសួនច្បារស៊ុងហូវ សង្កាត់កៃខេ។
ការងារផ្សព្វផ្សាយច្បាប់កងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន នៅនឹងភូមិភាគត្រូវបាននគរបាលក្រុងយកចិត្តទុកដាក់ ចង្អុលការ។ ការងាររៀបចំហ្វឹកហ្វឺន បំពាក់បំប៉នពីនយោបាយច្បាប់ វិជ្ជាជីវៈនិងការឃោសនាត្រូវបានផ្សព្វផ្សាយ អនុវត្តយ៉ាងហ្មត់ចត់។ នគរបាលក្រុងកឹងធើ បានអនុវត្តសម្រេចការកសាងបធានបទហ្វឹកហ្វឺន បំពាក់បំប៉នអំពីនយោបាយច្បាប់ វិជ្ជាជីវៈចំនួន៦ ជូនកងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន ធានាសមាជិកក្រុមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋានទាំងអស់លើភូមិសាស្រ្តសុទ្ធតែបានហ្វឹកហ្វឺន បំពាក់បំប៉ន។ល។ សហការហ្មត់ចត់ជាមួយនឹងស្ថាប័នកាសែត ស្ថានីយវិទ្យុទូរទស្សន៍មជ្ឈិមនិងភូមិភាគ ជំរុញមាំការផ្សព្វផ្សាយពីការបង្ហាញមុខកងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន រាល់បទប្បញ្តត្តិច្បាប់និងលិខិតបទដ្ឋាន គតិយុត្តិដែលពាក់ព័ន្ធ។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនពីតួនាទី មុខងារ ចំណុចសំខាន់នៃកងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងស្ថានភាពសព្វថ្ងៃ។
ក្រុមការងារនៃក្រសួងនគរបាល ក៏បានត្រួតពិនិត្យដំណើរការហាត់សមក្បួនព្យុហយាត្រា គម្រោងវិនិច្ឆ័យសភាពការណ៍ស្មុគស្មាញដែលពាក់ព័ន្ធដល់សន្ដិសុខសណ្ដាប់ធ្នាប់ បម្រើដល់ការប្រារព្ធពិធីបង្ហាញមុខនៅសួនច្បារស៊ុងហូវ សង្កាត់កៃខេ ខ័ណ្ឌនិញកេវ៕
ង៉ុកហូវ - ថាច់ធី