02/07/2024 - 09:40

នា​រីអូរ​ម៉ូង​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​បង្ការ​ពន្លត់​អគ្គិ​ភ័យ​

អ្នក​ស្រី​ វ៉ធី​ធ្វីដង​ ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ខ័ណ្ឌ​អូរម៉ូង​ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ អនុវត្ត​ផែន​ការ​លេខ​ ២៤/KHPH​-HLHP-CA អង្គ​ភាព​នា​នា​បាន​រៀប​ចំ​ពិធី​បង្ហាញ​ទម្រង់​ “ក្រុម​នារី​ចូល​រួម​បង្ការ​ពន្លត់​អគ្គិ​ភ័យ​នៅ​នឹង​កន្លែង​ បំ​ពាក់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​ខ្នាត់​តូចនៅ​ក្នុង​គ្រួ​សារ​” និង​ “ក្រុម​នា​រី​ចូល​រួម​ថ្កោល​ទោស​ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​” ឆ្នាំ​២០២៤ នៅ​សង្កាត់​ឡុង​ហឹង។​

សមាជិក​សមាគម​សហព័ន្ធ​នារី​សង្កាត់​ឡុង​ហឹង​ បាន​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​ខ្នាត​តូច។​ រូប​ថត​៖ ធ្វីដង

ជា​ភូមិ​ភាគ​ទីមួយ​របស់​ខ័ណ្ឌ​ជ្រើស​រើស​អនុវត្ត​បង្ហាញ​ទម្រង់​ ដូច្នេះ​ នារី​សង្កាត់​ឡុង​ហឹង​បាន​ត្រៀម​រៀប​ចំ​យ៉ាង​ហ្មត់​ចត់។​ អ្នក​ស្រី​ តូធី​ថាញ់​អាង​ ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​សង្កាត់​ឡុង​ហឹង​ ឱ្យ​ដឹង៖ “អនុវត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ សមា​គម​តែង​ផ្សព្វ​ផ្សាយ​នៅ​ពេល​ប្រ​ជុំ​សាខា​សមាគម​ម្ដង​ៗ​ ផ្តុំ​កម្លាំង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ បំ​ផុស​ចលនា​បង្កើត​ទម្រង់​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ ផ្សារ​ភ្ជាប់​នឹង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ។​ ការ​ងារ​ផ្សព្វ​ផ្សាយ​ពី​ចំ​ណេះ​ដឹង​ អំ​ពី​ការ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​នៅ​មូល​ដ្ឋាន​ រាល់​សកម្ម​ភាព​សម​ស្រប​នឹង​តួនា​ទីរបស់​សមាជិក។​ នៅ​ពេល​ការ​អប់រំ​សតិ​អា​រម្មណ៍​មាន​ភាព​លំ​នឹង​ យើង​ខ្ញុំ​ធ្វើ​សេនា​ធិការ​និង​បាន​ជ្រើស​បង្ហាញ​ទម្រង់​ “ក្រុម​នា​រីចូល​រួម​បង្ការ​ពន្លត់​អគ្គិ​ភ័យ​នៅ​នឹង​កន្លែង​បំ​ពាក់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​ខ្នាត​តូច​នៅ​ក្នុង​គ្រួ​សារ​” និង​ “ក្រុម​នារី​ចូល​រួម​ថ្កោល​ទោស​ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ”។​ ព្រោះ​ទម្រង់​នេះ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ដូច្នេះ​ ទើប​ការ​ងារ​ចលនា​សមាជិក​ចូល​រួម​មាន​ភាព​ងាយ​ស្រួល”។​

បង​ស្រី​ ថាយ​ធីគីម​ត្រាំង​ នៅ​មណ្ឌល​ឡុង​ឌិញ​ ជាសមា​ជិក​សកម្ម​ម្នាក់​ក្នុង​ចំ​ណោម​សមា​ជិក​ដែល​ចូល​រួម​ទម្រង់​នេះ​ ឱ្យ​ដឹង៖ “ខ្ញុំ​គិត​ថា​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ រួម​ចំ​ណែក​ក្នុង​ការ​រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​ ធានា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្ត្រ​ គឺ​ជា​ភារ​កិច្ច​រួម​របស់​មនុស្ស​គ្រប់​គ្នា​ ដូច្នេះ​ ខ្ញុំ​តែង​ចូល​រួម​ការ​ងារ​នេះ​ដោយ​អស់​ពី​ចិត្ត​ ដើម្បី​រួម​ចំ​ណែក​កាត់​បន្ថយ​បទ​ល្មើស​ ស្ងប់​ចិត្ត​ធ្វើ​ការ​រក​ស៊ី។​ ពិសេស​ គឺ​ក្នុង​ការ​ងារ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​ ថ្មី​ៗ​នេះ​កើត​មាន​ករណី​ឆាប​ឆេះ​ធ្វើ​ឱ្យ​ខូច​ខាត​ទាំង​ទ្រព្យ​សម្បត្តិ​និង​មនុស្ស​គួរ​ឱ្យ​អា​ណិត​ខ្លាំង​ណាស់​ ដូច្នេះ​ខ្ញុំ​យល់​ថា​ការ​បំ​ពាក់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​ខ្នាត​តូច និង​ចំ​ណេះ​ដឹង​ជា​មូល​ដ្ឋាន​ដើម្បី​ប្រើ​ប្រាស់​គឺ​ជា​ការ​ចាំ​បាច់​ណាស់”។​

អ្នក​ស្រី​ ឌាំង​ធីធឹម​ថាប ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​សង្កាត់​ទ្រឿង​ឡាក ឱ្យ​ដឹង៖ “យើង​ខ្ញុំ​ក៏​កំ​ពុង​ត្រៀម​បង្ហាញ​មុខ​ពី​ទម្រង់​នេះ។​ បច្ចុប្បន្ន​ គ្រប់​សាខា​សមាគម​បាន​ផ្សព្វ​ផ្សាយ​ ក៏​ដូច​ជា​ការ​ត្រៀម​បម្រុង​បង្ហាញ​មុខ​ជា​ស្រេច។​ សមាជិក​សមាគម​បាន​បំ​ពាក់​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​បាប​គ្រោះ​សង្គម​ ផ្សារ​ភ្ជាប់​នឹង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​ និង​ចំ​ណេះ​ដឹង​អំ​ពី​ការ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​នៅ​ក្នុង​គ្រួ​សារ​និង​ភូមិ​ស្រុក”៕​

                                           ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ