កីឡា - ទេសចរណ៍ ទេសចរណ៍

17/06/2024 - 17:15

មណ្ឌល​រំលឹក​អនុស្សាវរីយ៍​អតីត​នា​យក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត

ទី​តាំង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​របស់​ខេត្ត​វិញ​ឡុង​ គឺមណ្ឌល​រំលឹក​អនុស្សាវ​រីយ៍​អតីត​នា​យក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត នៅ​ភូមិ​ផុង​ថើយ​ ទីរួម​ស្រុក​វ៉ុង​លីម ស្រុក​វ៉ុង​លីម។​ ក្រៅ​ពី​អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ​ ទីនេះ​នៅ​ទាំង​គួរ​ឱ្យ​ចំ​ណាស់​អា​រម្មណ៍​ដោយ​បរិយា​កាស​ស្រឡះ​ស្រ​ឡំ ស្រស់​ស្រាយ​និង​ដិតដាម​ដោយ​រចនា​បថ​សួន​ច្បារ​ណាម​បូ។​

​ រូប​ភាព​មួយ​ចំ​នួន​ក្នុង​មណ្ឌល​រំលឹក​អនុស្សាវ​រីយ៍​អតីត​នា​យក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត
នៅ​ស្រុក​វ៉ុង​លីម។​

មណ្ឌល​រំលឹក​អនុស្សាវរីយ៍​នៅ​ចម្ងាយ​ពី​ក្រុង​វិញ​ឡុង​ប្រ​មាណ​៤០គីឡូ​ម៉ែត្រ ឆ្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​៥៣​ជាង​១០០​ម៉ែត្រ ស្ថិត​នៅ​ផ្លូវ​ណាម​គី​គើយ​ងៀ គឺ​ជា​ផ្លូវ​ធំ​ភ្ជាប់​ជា​មួយ​ផ្លូវ​ជាតិ​លេខ​៥៣ ចូល​ផ្សារ​វ៉ុង​លីម។​ មណ្ឌល​រំលឹក​អនុស្សាវ​រីយ៍​អតីត​នា​យក​រដ្ឋ​មន្ត្រី​  វ៉វ៉ាន់​គៀត បាន​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១០ និង​សម្រេច​រួច​រាល់​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២ នៅ​លើ​ទំ​ហំ​ផ្ទៃ​ដី​១៧.០០០​ម៉ែត្រ​ការ៉េ​។​ សំ​ណង់​គឺ​ជា​ប្រ​ជុំ​អគារ​សួន​ច្បារ​ដែល​មាន​លក្ខណៈ​ស្ថាបត្យ​កម្ម​បែប​ណាម​បូ​ ដោយ​មាន​អគារ​ជា​ច្រើន​ដំ​បូលទាប​ មាន​បរិយា​កាល​ស្រ​ឡះ​ស្រ​ឡំ មាន​សួន​ច្បារ​ស្រះ​ត្រី​ និង​កម្រាល​ស្មៅ​ជា​ដើម។​

ខាង​ក្នុង​មណ្ឌល​សក្ការ​បូជា​អតីត​នា​យក​រ​ដ្ឋមន្ត្រី​ វ៉វ៉ាន់​គៀត សំ​ណង់​ភាគ​ច្រើន​សាង​សង់​តាម​ទិស​កើត​-លិច គួប​ផ្សំ​នឹង​ជួរ​សំ​ណង់​មួយ​សម្រាប់​សកម្ម​ភាព​ពិធី​កិច្ច​នៅ​ទិស​ជើង​-ត្បូង។​ នៅ​ខាង​ក្រោយ​មណ្ឌល​សក្ការ​បូជា​ គឺស្ពាន​តភ្ជាប់​កន្លែង​ធ្វើ​ការ​និង​បន្ទប់​សម្រាក​របស់​អតីត​នា​យក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត។​ បង​ស្រី​ថាច់​កឹម​ធ្វី នៅ​សង្កាត់​ស្វឹង​ខាញ់​ ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “បន្ទប់​ធ្វើ​ការ​របស់​អតីត​នា​យក​រដ្ឋ​មន្ត្រី​ មាន​ទំ​ហំ​តូច​ប្រ​ហែល​៣០​ម៉ែត្រ​កា​រ៉េ​ រួម​មាន​គ្រែ​មួយ​ និង​តុធ្វើ​ការ​មួយ។​ និយាយ​តាម​ត្រង់​ ខ្ញុំ​ពិត​ជា​មិន​ស្មាន​ពេល​ឃើញ​បន្ទប់​ធ្វើ​ការ​មាន​ភាព​សាមញ្ញ​យ៉ាង​នេះ។​ បន្ទាប់​ពី​ភាព​ភ្ញាក់​ផ្អើល​ គឺការ​រំភើប​អា​រម្មណ៍​ចំ​ពោះ​បុគ្គ​លិក​លក្ខណៈ​ដ៏​ឧត្តម ជា​អ្នក​ដឹក​នាំ​មួយ​រូប​ តែង​ធ្វើ​ការ​ដើម្បី​ប្រ​ទេស​ជាតិ​និង​ប្រ​ជា​ជន”។​ ពិសេស​ នៅ​ក្នុង​បន្ទប់​នេះ​ នៅ​មាន​ក្រ​ដាស​ប្រតិ​ទិន និង​នា​ឡិកា​មួយ​គ្រឿង​ឈប់​ដើរ​ ជា​រៀង​រហូត​នៅ​ពេល​ដែល​នា​យក​រដ្ឋ​មន្រ្ដី វ៉វ៉ាន់​គៀត បាន​ទទួល​អនិច្ច​កម្ម។​ ក្រៅ​ពី​បន្ទប់​ នៅ​មាន​មណ្ឌល​តាំង​ពិព័រណ៍​វត្ថុ​តាំង​របស់​អតីត​នា​យក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត ដែល​គាត់​ធ្លាប់​ប្រើ​ប្រាស់​កាល​នៅ​មាន​ជីវិត ដូច​៖ ស្បែក​ជើង​ រ៉ា​កែតវាយ​កូន​បាល់​ និង​ពាន​រង្វាន់​វាយ​កូន​បាល់​របស់​នា​យក​រដ្ឋ​មន្ត្រី​កាល​ពី​ឆ្នាំ​២០០០។​ល។​ ជា​អ្នក​ចូល​ចិត្ត​ថត​រូប​ សម្ភារៈ​បន្សល់​ទុក​របស់​អតីត​នា​យក​រដ្ឋ​មន្ត្រី​ មិន​អាច​ខ្វះ​ម៉ាស៊ីន​ថត​រូប​នោះ​ទេ។​ ជា​ពិ​សេស​ គឺ​រូប​ភាព​ព្រឹត្តិ​ការណ៍​ បាន​បង្ហាញ​ពី​ស្នាមអនុស្សាវ​រីយ៍​របស់​អតីត​នា​យក​រដ្ឋ​មន្ត្រី​ក្នុង​ដំ​ណើរ​ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ...។​

ឆ្នាំ​២០២២ មណ្ឌល​រំលឹក​អនុស្សាវ​រីយ៍​អតីត​នា​យក​រដ្ឋ​មន្ត្រី​ វ៉វ៉ាន់​គៀត បាន​រៀប​ចំ​ណាត់​ថ្នាក់​ ជា​កេរ​ដំ​ណែល​ថ្នាក់​ជាតិ។​ រៀង​រាល់​ឆ្នាំ​ នៅ​មណ្ឌល​កេរ​ដំ​ណែល​មាន​ពិធី​គោ​រព​បូជា​រំលឹក​គុណ​អតីត​នា​យក​រដ្ឋ​មន្ត្រី​ចំ​នួន​២​លើក​ គឺ៖ ពិធី​អនុស្សាវ​រីយ៍​ថ្ងៃ​ខួប​កំ​ណើត​ចាត់​តាំង​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា​ (សុរិយា​គតិ​) និង​ពិធី​អនុស្សាវ​រីយ៍​ទិវា​គម្រប់​ខួប​ទទួល​មរណ​ភាព​ រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី៨ ខែ​៥ តាម​ចន្ទ​គតិ​វៀត​ណាម៕​  

       ហា​ថាញ-វិមាន​

 

ចែករំលែកអត្ថបទ