មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/06/2024 - 17:15

អ្នក​សារ​ព័ត៌​មាន​ពហុ​ជំ​នា​ញ​ ចៅ​វុឌ្ឍី​

របាយ​ការណ៍​អំ​ពី​ស្នា​ដៃ​របស់​អ្នក​សារ​ព័ត៌​មាន​ ចៅ​វុឌ្ឍី​ ជា​បុគ្គ​លិក​បម្រើ​ការ​ងារ​នៅ​ស្ថា​នីយ​ទូរ​ទស្សន៍​ខេត្ត​អាង​យ៉ាង​ ពិត​ជាគួរ​ឱ្យ​ចាប់​អា​រម្មណ៍​ដោយ​ទទួល​បាន​រង្វាន់​សរ​សើរ​ជា​ច្រើន។​ នេះ​ក៏​ជា​ក្តី​ប្រាថ្នា​របស់​អ្នក​សារ​ព័ត៌​មាន​ជា​ច្រើន​ ដោយ​សារ​ការ​ខិត​ខំ​របស់​ខ្លួន​ទើប​ទទួល​បាន​ការ​ទទួល​ស្គាល់។​

អ្នក​សារ​ព័ត៌​មាន​ ចៅ​វុឌ្ឍី។​

ចៅ​វុឌ្ឍី​ ទទួល​បាន​រង្វាន់​លេខ​ ១ “មហោ​ស្រព​វិទ្យុ​ - ទូរ​ទស្សន៍​បណ្តុំ​ណាម​ស៊ុង​ហូវ​ លើក​ទី XII” នៅ​ខេត្ត​សុក​ត្រាំង​; រង្វាន់​ “A” ការ​ប្រ​ឡង​ផ្សព្វ​ផ្សាយ​វណ្ណ​កម្ម​អក្សរ​សិល្ប៍​សិល្បៈ​និង​សារ​ព័ត៌​មាន​ ក្រោម​ប្រ​ធាន​បទ​ “រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជី​មិញ” ឆ្នាំ​ ២០១៤ ពាន​រង្វាន់​កម្ម​វិធី​ទូរ​ទស្សន៍​; រង្វាន់​លេខ​ ១ ពាន​រង្វាន់​កម្ម​វិធី​ទូរ​ទស្សន៍​ និង​រង្វាន់​លេខ​២ ពាន​រង្វាន់​កម្ម​វិធី​វិទ្យុ​ភា​សា​ខ្មែរ​ និង​រង្វាន់​លេខ​ ៣ កម្ម​វិធី​ចម្រៀង​ដើង​កា​តាយ​ទឺ (សហ​ការ​ជា​មួយ​ការិ​យាល័យ​សិល្បៈ​ - កម្សាន្ត​) ក្នុង​ “មហោ​ស្រព​វិទ្យុ - ទូរ​ទស្សន៍​បណ្តុំ​ណាម​ស៊ុង​ហូវ​ លើក​ទី XVI” នៅ​ខេត្ត​អាង​យ៉ាង; ប័ណ្ណ​សរ​សើរ​មហោ​ស្រព​ភាព​យន្ត​ទូរ​ទស្សន៍​ទូទាំង​ប្រ​ទេស​ លើក​ទី ៣៧ នៅ​ខេត្ត​ថាញ​ហ្វា ពាន​រង្វាន់​ប្រ​ភេទ​បទ​យក​ការណ៍​ ក្រោម​ប្រ​ធាន​បទ​ “ខាង​ក្រោយ​នៃ​ក្ដី​ស្រ​មៃ​” ។ល។​ ព្រម​ជា​មួយ​នឹង​ពាន​រង្វាន់​ជា​ច្រើន​ទៀត​របស់​មជ្ឈិម​និង​ភូមិ​ភាគ។​ ជា​មួយ​នឹង​ស្នា​ដៃ​របស់​ខ្លួន​ក្នុង​អា​ជីព​ជា​អ្នក​សារ​ព័ត៌​មាន​ ចៅ​វុឌ្ឍី​ ទទួល​បាន​ប័ណ្ណ​សរ​សើរ​ចំ​នួន​ ២ របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង។​

ចៅ​វុឌ្ឍី​ កំ​ពុង​បំ​ពេញ​ការ​ងារ។​

ចំ​ណុច​ចាប់​ផ្តើម​ ពី​ពិធី​ករ​ម្នាក់​ដែល​មិន​បាន​ឆ្លង​កាត់​សា​លា​បណ្ដុះ​បណ្ដាល​ខាង​មុខ​ជំ​នាញ​ត្រឹម​ត្រូវ​ ប៉ុន្តែ​ ចៅ​វុឌ្ឍី​ បាន​ខិត​ខំ​រៀន​សូត្រ​លត់​ដុះ​ ដើម្បី​ក្លាយ​ជា​អ្នក​សារ​ព័ត៌​មាន​ពហុ​ជំ​នាញ​។​ បច្ចុប្បន្ន​ ចៅ​វុឌ្ឍី​ ជា​អ្នក​ថត​កា​មេ​រ៉ា​ដ៏​សំ​ខាន់​ម្នាក់ ជា​អ្នក​បកប្រែ ជា​ការី​និពន្ធ​ និង​ជាពិធី​ករ​របស់​ការិ​យាល័យ​ព័ត៌​មាន​ - ជន​ជាតិ​ - វិទ្យុ​ផ្សាយ​សំ​ឡេង។​ ក្រៅ​ពី​ខ្លឹម​សារ​ជា​ភា​សា​ខ្មែរ​ ចៅ​វុឌ្ឍី​ នៅ​ទាំង​សរ​សេរ​អត្ថ​បទ​ព័ត៌​មាន​ជា​ភា​សា​វៀត​ និង​ជា​អ្នក​ថត​កាមេរ៉ា​សំ​ខាន់​ផ្នែក​កម្ម​វិធី​ព័ត៌​មាន​ទៀត​ផង។​ ចៅ​វុឌ្ឍី​ រៀប​រាប់៖ “កាល​អា​យុ​ ៧ ឆ្នាំ​ ខ្ញុំ​បាន​ទៅ​នៅ​វត្ត​ធម្ម​និមិត្ត​ ហើយ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​បង្រៀន​អក្សរ​ខ្មែរ។​ ខ្ញុំ​រៀន​បន្ត​រហូត​ដល់​ចប់​វិទ្យា​ល័យ។​ ក្នុង​អំ​ឡុង​ឆ្នាំ​រៀន​នៅ​សា​លា​អន្តេ​វា​សិក​ ឱ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ ខ្ញុំ​តែង​មក​វត្ត​រៀន​អក្សរ​ខ្មែរ។​ ពេល​រៀន​ចប់​វិទ្យា​ល័យ​ ខ្ញុំ​បាន​ប្រ​ឡង​និង​ជាប់​ជម្រើស​ជា​ពិធី​ករ​ស្ថានីយ​ទូរ​ទស្សន៍​អាង​យ៉ាង​រហូត​ដល់​សព្វ​ថ្ងៃ។​ ចង​ចាំ​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ព្រះ​ចៅ​អធិ​ការ​វត្ត​ ខ្ញុំ​តែង​ខិត​ខំ​រៀន​សូត្រ​លត់​ដំ​មុខ​ជំ​នាញ​បន្ថែម​ ដោយ​ឥត​ឈប់​ឈរ។​ អត្ថ​បទ​ដែល​ខ្ញុំ​សរ​សេរ​ដំ​បូង​ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​កែ​ឡើង​ក្រ​ហម​ ហាក់​ដូច​ជា​សរ​សេរ​ឡើង​វិញ​ទាំង​ស្រុង​ ប៉ុន្តែ​ខ្ញុំ​មិន​ធុញ​ទ្រាន់​ ហើយ​រឹត​តែ​ខិត​ខំ​ព្យា​យាម​លត់ដំ​រៀន​សូត្រ​ទ្វេ​ដង។​ ក្រោយ​មក​ ខ្ញុំ​ក៏​បាន​បញ្ជូន​ទៅ​រៀន​ថ្នាក់​ធម្យម​សិក្សា​ថត​ភាព​យន្ដ និង​មហា​វិទ្យា​ល័យ​សារ​ព័ត៌​មាន។ល។​ ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​ពត់​លត់​ដំ​ដោយ​ឥត​ឈប់​ឈរ​ ទើប​ឥឡូ​វនេះ​ខ្ញុំ​អាច​ធ្វើ​ការ​បាន​គ្រប់​សព្វ​ តាំង​ពី​អត្ថ​បទ​ព្រឹត្តិ​ការណ៍​ព័ត៌​មាន​ជា​ភា​សា​វៀត​ និង​ភាសា​ខ្មែរ“។​

បង​ស្រី​នា​ងស៊ី​វុឹង មិត្ត​រួម​អា​ជីព​ជាង​ ២០ ឆ្នាំ​ របស់​ចៅ​វុឌ្ឍី​ និង​ជាប្រ​ធាន​ក្រុម​ភាសា​ខ្មែរ​ ការិ​យា​ល័យ​ព្រឹត្តិ​ការណ៍​- ជន​ជាតិ​ - វិទ្យុ​ទូរ​ទស្សន៍​អាង​យ៉ាង​ បញ្ជាក់​ឱ្យ​ដឹង៖ “ចៅ​វុឌ្ឍី​ គាត់​ឧស្សាហ៍​ព្យា​យាម​ណាស់​ ចូល​ចិត្ត​រៀន​សូត្រ​ស្រាវ​ជ្រាវ​ មិន​ត្រឹម​តែសម្រេច​ឆ្នើម​នូវ​ភារ​កិច្ច​ផ្នែក​ជំ​នាញ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​អ្នក​បក​ប្រែ​ភា​សា​បាន​យ៉ាង​ល្អ​នៅ​ពេល​ស្ថាប័ន​ចាត់​ទៅ​ជួយ​បក​ប្រែ​ឱ្យ​នគរ​បាល​ និង​តុលា​ការ”៕​

                                      ហា​ថាញ់ - វិមាន​

ចែករំលែកអត្ថបទ