17/06/2024 - 16:42

ពង្រីក​កម្លាំង​មហា​សាមគ្គី​បណ្តា​ជន​ជាតិ​

នៅ​ស្រុក​ថើយ​ប៊ិញ ខេត្ត​កាម៉ាវ ក្រៅ​ពី​ជន​ជាតិ​កិញ មាន​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ដូច​៖ ខ្មែរ​ ចិន​ ចាម មឿង តាយ ថៃ​ ស្ទៀង។ល។​ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​ជាង​គេ ដោយ​មាន​១.៦១៧​គ្រួ​សារ​ មាន​មនុស្ស​៦.៧២៥​នាក់ ជន​ជាតិ​ចិន​មាន​១០៤គ្រួ​សារ​ មាន​មនុស្ស​៣៣៦​នាក់; ជន​ជាតិ​ផ្សេង​ទៀត​មាន​ចំ​នួន​មនុស្ស​តិច។​ ស្រុក​មាន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ និង​អ្នក​ជំ​នួយ​ការ​នៅ​តាម​ឃុំ​ ភូមិ​និង​អនុសង្កាត់​ ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៧៥​នាក់។​

លោក​ហ្វិញ​ហាញ់ អនុ​លេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ថើយ​ប៊ិញ ជូន​លិខិត​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ដល់​សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ ដំ​ណាក់​កាល​ ២០១៩​-២០២៤ នៅ​មហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ស្រុក​លើក​ទី៤ ឆ្នាំ​២០២៤។​

ចាប់​ពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ​ ស្រុក​បាន​រៀប​ចំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពលករ​ជាង​១០​ពាន់​នាក់ ក្នុង​នោះ​ មាន​ពលករ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៣០០​នាក់; ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជាង​១៨.​១០០ នាក់ (នៅ​ក្នុង​ខេត្ត​ ក្រៅ​ខេត្ត​និង​ទៅ​ពលកម្ម​នៅ​ក្រៅ​ប្រ​ទេស) ក្នុង​នោះ​ មាន​ពល​ករ​ជន​ជាតិ​ភាគ​តិច​៣៦៣​នាក់។​ ក្នុង​អំ​ឡុង​ពេល​នេះ​ ភូមិ​ភាគ​អង្គាស​ទឹក​ប្រាក់​បាន​ជាង​២០​ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​ដើម្បី​អ្នក​ក្រ ឧបត្ថម្ភ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី​បាន​៥០​ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ (មាន​១៥​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច)។​ ទន្ទឹម​នឹង​នេះ​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ស្រុក​ក៏​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ចំ​នួន​៤២​ខ្នង​ បង្វែរ​មុខ​របរ​ជូន​ប្រ​ជា​ជន​២៩៤​គ្រួ​សារ​និង​គាំ​ទ្រ​ការ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ​ដល់​គម្រោង​ចំ​នួន​១៧ ដែល​មាន​៧០​គ្រួ​សារ​ចូល​រួម។​

 មា​មីង​ប្រ​មូល​ផល​បង្កង​សាវ​ទាវ។​ នេះ​គឺជា​ទម្រង់​សេដ្ឋ​កិច្ច​មួយ​ដែល​ប្រ​ជា​ជន​ជា​ច្រើន​បាន​អនុវត្ត​ ក្នុង​នោះ​មាន​ជន​ជាតិ​ភាគ​តិច​នៅ​ស្រុក​ថើយ​ប៊ិញ​ផង​ដែរ។​

ជារៀង​រាល់​ឆ្នាំ​ គ្រួ​សារ​ក្រី​ក្រ​នៅ​ក្នុង​ស្រុក​មាន​ការ​ថយ​ចុះ។​ នៅ​ចុង​ឆ្នាំ​២០១៩ ទូទាំង​ស្រុក​ មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៩២៨​គ្រួ​សារ​ស្មើ​នឹង​២,៧៦%។​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រមាន​ចំ​នួន​៩៥៧ស្មើ​នឹង​២,៨៥% (ក្នុង​នោះ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រមាន​១៥៤​គ្រួ​សារ​ និង​ប្រ​កៀត​បន្ទាត់​ក្រមាន​១១៦​គ្រួ​សារ)។​ មក​ដល់​ពេល​នេះ​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​បាន​កាត់​បន្ថយ​នៅ​ក្រោម​៦០០​គ្រួ​សារ​ ក្នុង​នោះ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​មាន​ប្រ​មាណ​១០០​គ្រួ​សារ។​

ស្រុក​ថើយ​ប៊ិញ បាន​យក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់​ការ​ពង្រីក​កម្លាំង​មហា​សាម​គ្គី​បណ្តា​ជន​ជាតិ។​ លោក​ស្រី​ឌាំង​គីម​អូវ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ស្រុក​ មាន​ប្រ​សាសន៍​៖ “ជា​រៀង​រាល់​ឆ្នាំ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​ស្រុក​ បាន​រៀប​ចំ​ផែន​ការ​និង​ណែ​នាំ​រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ស្រុក​ អង្គ​ការ​សមា​ជិក​នា​នា​ សហ​ការ​និង​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហ​ការ​ជា​មួយ​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ លើក​កម្ពស់​ស្មារតី​សាមគ្គី​ លើក​ទឹក​ចិត្ត​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ច្នៃ​ប្រ​តិដ្ឋ​ ខិត​ខំ​សិក្សា​; ត្រួត​ពិនិត្យ​ ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ ការ​ងារ​ជន​ជាតិ​ ក៏​ដូច​ជា​ឃោសនា​ ចលនា​ រក្សា​និង​ពង្រីក​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ”។​

លោក​ស្រី​ឌាំង​គីម​អូវ​ ឱ្យ​ដឹង​បន្ថែម៖ “ជារៀង​រាល់​ឆ្នាំ​ រណ​សិរ្ស​មាតុ​ភូមិ​ក៏​បាន​សហ​ការ​ជា​មួយ​ស្ថាប័ន​សមត្ថ​កិច្ច​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​និង​លើក​ទឹក​ចិត្ត​បុគ្គល​ឆ្នើម​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ចូល​ឆ្នាំ​ថ្មី​ ឬ​ពេល​ឈឺ​ថ្កាត់។​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជន​ជាតិ​ភាគ​តិច​ រៀប​ចំ​ពិ​ធី​បុណ្យ​ប្រ​ពៃណី​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទៅ​តាម​ពិធី​កិច្ច​ប្រ​ពៃ​ណី​ ទំ​នៀម​ទម្លាប់​ ធានា​បាន​នូវ​ភាព​សប្បាយ​រីក​រាយ សុវត្ថិ​ភាព​ ប្រិត​សំ​ចៃ​និង​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់៕​

               យោង​តាម​៖ កា​សែត​កាម៉ាវ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ