ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/06/2024 - 16:42

ពិភាក្សា​វិធាន​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​ ១ លាន​ហិក​តា​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុវ

សម្ព័ន្ធ​បណ្តា​សមា​គម​វិទ្យា​សាស្រ្ត​និង​បច្ចេក​ទេស​កឹង​ធើ សហ​ការ​ជា​មួយ​នឹង​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ក្រុង​ សម្ព័ន្ធ​សមា​គម​កសិដ្ឋាន​និង​អា​ជីវ​កម្ម​កសិកម្ម​ - ការិ​យាល័យ​តំ​ណាង​វាល​រាប​ទន្លេ​គឺវ​ឡុង​ រៀប​ចំ​សិក្ខា​សាលា​វិទ្យា​សាស្រ្ត​ “ដំ​ណោះ​ស្រាយ​និង​ឱកាស​កាត់​បន្ថយ​ការ​បំ​ភាយឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​គម្រោង​ ១ លាន​ហិក​តា​ ស្រូវ​គុណ​ភាព​ខ្ពស់​តំ​បន់​វាល​រាល​ទន្លេ​គឺវ​ឡុង​”។​

ក្រុម​អ្នក​ជំ​នា​ញ​កំ​ពុង​ធ្វើ​បទ​បង្ហា​ញ​ក្នុង​អង្គ​សិក្ខា​សាលា។

គម្រោង​អភិវឌ្ឍ​ចីរ​ភាព​ ១ លាន​ហិក​តា​ ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ផ្សារ​ភ្ជាប់​នឹង​កំ​ណើនបៃ​តង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​២០៣០ សំ​ដៅ​រៀប​ចំ​ប្រ​ព័ន្ធ​ផលិត​កម្ម​ឡើង​វិញ​តាម​សង្វាក់​តម្លៃ​ អនុវត្ត​នូវ​បែប​បទ​វប្បកម្ម​ប្រ​កប​ដោយ​ចីរ​ភាព។​ ឆ្លង​តាម​រយៈ​នោះ​ បង្កើន​តម្លៃ​អភិវឌ្ឍ​ចីរ​ភាព​ផ្នែក​ស្រូវ​អង្ករ​ លើក​កម្ពស់​ប្រ​សិ​ទ្ធភាព​ផលិត​កម្ម​ អា​ជីវ​កម្ម​ ប្រាក់​ចំ​ណូល​និង​ជីវ​ភាព​របស់​អ្នក​ផលិត​ស្រូវ​ ការ​ពារ​បរិស្ថាន​សម​ស្រប​ នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​និង​កាត់​បន្ថយ​ ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​ ក្នុង​អង្គ​សិក្ខា​សាលា​ក្រុម​អ្នក​ឯក​ទេស អ្នក​វិទ្យា​សាស្រ្ត​ បាន​ធ្វើ​បទ​បង្ហាញ​ផ្អែក​លើ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ ជា​លក្ខណៈ​វិទ្យា​សាស្រ្ត។​ ជាក់​ស្ដែង​ ដូច​៖ សហ​ការ​សិក្សា​ស្រាវ​ជ្រាវ​ការ​បំ​ភាយឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ធ្វើ​កសិកម្ម; វិធី​សាស្រ្ត​វាស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​; ទម្រង់​វប្បកម្ម​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ផ្ទះ​កញ្ចក់​; វិធី​សាស្រ្ត​ស្ទង់​មើល​ឧស្ម័ន​ផ្ទះ​កញ្ចក់; រាល់​ដំ​ណោះ​ស្រាយ​បច្ចេក​ទេស​ក្នុង​ការ​អនុវត្ត​គម្រោង​ ១ លាន​ហិក​តា​ ស្រូវ​គុណ​ភាព​ខ្ពស់​ និង​កាត់​ការ​បន្ថយ​បំ​ភាយ​ឧស្ម័ន។ល។​ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ អ្នក​តំ​ណាង​ដែល​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​នឹង​រួម​គ្នា​ដោះ​ដូរ​ ពិភាក្សា​អំ​ពី​លក្ខណៈ​ងាយ​ស្រួល​ និង​ភាព​លំ​បាក​ក្នុង​ការ​អនុវត្ត​នូវ​ដំ​ណោះ​ស្រាយ​បច្ចេក​ទេសបច្ចេក​វិទ្យា​; រាល់​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​អនុវត្ត​គម្រោង​ក្រៅ​ពី​ភាព​ជាក់​ស្តែង​មាន​ប្រ​សិទ្ធ​ភាព​ ជា​ពិសេស​ គឺ​ក្នុង​លក្ខណៈ​ជាក់​ស្តែង​របស់​ក្រុង​កឹង​ធើ។​ ក្នុង​នោះ​ យក​ចិត្ត​ទុក​ដាក់​លើ​ប្រ​ព័ន្ធ​វាស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រ​កប​ដោយ​តម្លា​ភាព​ ឆ្លើយ​តប​មូល​ដ្ឋាន​វិទ្យា​សាស្រ្ត​បម្រើ​ក្រេឌីត​កា​បូន ៕​   

             ត្វៀក​ត្រិញ-លីសៀ

ចែករំលែកអត្ថបទ