មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/06/2024 - 15:58

អ្នក​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

លោក​ ហ្វិញ​គឹម​តៀង​ នៅ​ភូមិ​ស្វាយ​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ បាន​រួម​ចំ​ណែក​ជា​ច្រើន​ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​; អភិរក្ស​វប្បធម៌​ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​ជាតិ​ តែង​បាន​មាមីង​ខ្មែរ​មាន​ទំ​នុក​ចិត្ត​ស្រ​ឡាញ់​រាប់​អាន។​

លោក​ហ្វិញ​គឹម​តៀង។​

លោក​ ហ្វិញ​គឹម​តៀង​ (ខាង​ស្តាំ​) ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​
ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង។

រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ លោក​ហ្វិញ​គឹម​តៀង​ ព្រួត​ដៃ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ ចលនា​មាមីង​ខ្មែរ​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​បាន​ជាង​ ៣០០ លាន​ដុង​ កសាង​ស្ពាន​បេ​តុង​ជន​បទ​បាន​ចំ​នួន​ ៣ ខ្សែ​ ជួយ​មាមីង​ធ្វើ​ដំ​ណើរទៅ​មក​ ដឹក​ជញ្ជូន​មុខ​ទំ​និញ​កសិផល​បាន​ងាយ​ស្រួល។​ លោក​តៀង​ ឱ្យ​ដឹង៖ “មា​មីង​ខ្មែរ​ទីនេះ​ រស់​នៅ​សាម​គ្គី​ ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ ដើម្បី​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ។​ តួយ៉ាង​ដូច​ជា​ការ​កសាង​ស្ពាន​ មាមីង​ជាអ្នក​រួម​កម្លាំង​ពល​កម្ម​ ទឹក​ប្រាក់ សម្ភារៈ​សាង​សង់​ កសាង​ស្ពាន​បេ​តុង​មួយ​ខ្សែ​មាន​តម្លៃ​ទឹក​ប្រាក់​ជាង​ ១០០ លាន​ដុង​ឯណោះ។​ នោះ​គឺជា​ការ​បម្រើ​ផល​ប្រ​យោជន៍​រួម​របស់​មាមីង​ស្រប​ទឹក​ចិត្ត​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​ប្រ​ជា​ជន​យល់​ស្រប​គាំ​ទ្រជា​និច្ច”។​ ក្នុង​នាមជាអ្នក​មាន​ប្រ​ជា​ប្រិយ​ និយាយ​បាន​ធ្វើ​បាន​ ហេតុ​នោះ​ខណៈ​ពេល​បាន​រដ្ឋ​អំ​ណាច​ផ្សព្វ​ផ្សាយ​កសាង​ផ្លូវ​ជន​បទ​បៃ​តង​ ជ្រះ​ ស្អាត​ គឺលោក​តៀង​ ខ្នះ​ខ្នែង​ចលនា​បាន​មាមីង​ខ្មែរ​ចូល​រួម​គាំ​ទ្រ។​ ឆ្លង​តាម​រយៈ​នោះ​ លោក​តៀង​ រួម​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ភូមិ​ស្វាយ​ ដាក់​អំ​ពូល​ភ្លើង​ផ្លូវ​ដើរ​ដោយ​ថា​មពល​ពន្លឺ​ព្រះ​អា​ទិត្យ​ បាន​ជាង​១០០ ដើម​ (តម្លៃ​ ៣ លាន​ដុង​/ដើម​)។​ បច្ចុប្បន្ន​ តាម​ដង​ផ្លូវ​សំ​ខាន់​ៗ​ស្ទើរ​តែទាំង​អស់​នៅ​ភូមិ​ស្វាយ​ ត្រូវ​បាន​ដំ​ឡើង​អំ​ពូល​ភ្លើង​ ក្លា​យជា​ដង​ផ្លូវ​ខ្នាត​គំ​រូ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត។​ អ្នក​មីង​ ថាច់​ធីយ៉ោន ឱ្យ​ដឹង៖ “លោក​តៀង​ និយាយ​បាន​គឺ​ធ្វើ​បាន​ ទង្វើ​របស់​លោក​តែង​នាំ​មក​ផល​ប្រ​យោជន៍​ដល់​មាមីង​ភូមិ​ស្រុក​ជា​និច្ច​។​ ម្យ៉ាង​ទៀត​ លោក​តៀង​ រស់​នៅ​ប្រ​កប​ដោយ​ទឹក​ចិត្ត​សប្បុរស​ ជា​និច្ច​កាល​ជួយ​អ្នក​ក្រ​លំ​បាក​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​គោ​រព​គាត់​ដែរ។​ អា​ស្រ័យ​ហេតុ​នោះ​ ខណៈ​ពេល​គាត់​ចលនា​កសាង​ជន​បទ​ថ្មី​ មាមីង​ក៏​យល់​ស្រប​គាំ​ទ្រ​ចូល​រួម”។​ ទន្ទឹម​នឹង​នោះ​ រៀង​រាល់​ឆ្នាំ​ គាត់​ថែម​ទាំង​ចលនា​មាមីង​ខ្មែរ​រួម​វិភាគ​ទាន​ជាទឹក​ប្រាក់ សម្ភារៈ ដើម្បី​រក្សា​និង​អភិរក្ស​ពិធី​បុណ្យ​សាម​គ្គី​កម្សាន្ត​ភូមិ​ ដើម្បី​សូម​ឱ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ​ ដំ​ណាំ​ដាំ​ដុះ​ទទួល​បាន​ភោគ​ផល​ល្អ​ រក​ស៊ី​កើត​កាល​វាល​គុម្ព ភូមិ​ស្រុក​សុខ​សាន្ត​ សម្បូរ​សប្បាយ។​

លោក​ បាញ់​ឌឹក​ក្វាង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង​៖ “លោក​ ហ្វិញ​គឹម​តៀង​ បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដោយ​មាន​ស្មា​ដៃ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​ ពិ​សេស​ លោក​និង​គ្រួ​សារ​តែង​ជាគំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើម្បី​ធ្វើ​មាន​បាន​។​ កូន​ៗ​របស់​លោក​មាន​គ្រួ​សារ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ជីវ​ភាព​ធូរ​ធារ។​ ទន្ទឹម​នឹង​នោះ​ លោក​តៀង​ ថែម​ទាំង​សកម្ម​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ផ្សព្វ​ផ្សាយ​ចលនា​មាមីង​ខ្មែរ​អនុវត្ត​ល្អ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ទៀត​ផង”៕​

                                យ្វីអា​ញ-លីសៀ

ចែករំលែកអត្ថបទ