“ពិធីបុណ្យសែនដូនចួស៊ឺ ភ្នំស្វាម ឆ្នាំ២០២៤ - អនុស្សាវរីយ៍ ១០ ឆ្នាំ ពិធីបុណ្យបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ (២០១៤ - ២០២៤)” ទើបប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មវិញដុង (សង្កាត់ណូយសាម ក្រុងចូវដុក ខេត្តអាងយ៉ាង)។
អ្នកតំណាងអញ្ជើញចូលរួមក្នុងវេលាប្រារព្ធពិធីបុណ្យ។
ស្ថិតក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ រួមមានពិធីកិច្ចដូចជា៖ បង្ហាញឡើងវិញនូវពិធីដង្ហែបដិមាដូនចួស៊ឺពីកំពូលភ្នំស្វាមចុះទៅកាន់បូជនីយដ្ឋាន; ពិធីងូតទឹកដូនចួស៊ឺ; ពិធីសែនដង្វាយវេលាអធ្រាត្រ; ពិធីសែនដង្វាយ វេលាព្រឹកជាដើម។ល។ ក្រៅពីនោះ នៅមានសកម្មភាពវប្បធម៌ សិល្បៈ ប្រកបដោយលក្ខណៈពិសេស មានដូច៖ ការបង្ហាញ dronelight ពិធីបុណ្យតាមដងផ្លូវ ប្រគំភ្លេងពិណពាទ្យ ល្ខោនប៉ាហ៊ីប្រវេណី កីឡាអប់រំកាយ។ល។ បម្រើជូនប្រជាជនក្នុងភូមិភាគនិងភ្ញៀវទេសចរមកគោរពបូជា។
ពិធីបុណ្យសែនដូនចួស៊ឺភ្នំស្វាម គឺពិធីបុណ្យធំមួយដិតដាមដោយអត្តសញ្ញាណវប្បធម៌របស់អ្នកស្រុកនៅតំបន់ព្រែកទន្លេណាមបូ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែ៤ (តាមចន្ទគតិវៀតណាម)។ នេះជាពិធីបុណ្យដែលឆ្លុះបញ្ចាំងពីការគោរពជំនឿ និងសកម្មភាពវប្បធម៌បែបជំនឿសាសនារបស់អ្នកស្រុក ប្រកបដោយលក្ខណៈសហគមន៍ខ្ពស់។ ទន្ទឹមនឹងនោះ បង្ហាញពីអត្តសញ្ញាណនិងការស្នងបន្តរបស់សហគមន៍ជនជាតិវៀតណាមក្នុងដំណើរការផ្លាស់ប្ដូរវប្បធម៌ជាមួយសហគមន៍ជនជាតិខ្មែរ ចិន ចាម។ល។ ឆ្នាំ២០១៤ ពិធីបុណ្យសែនដូនចួស៊ឺភ្នំស្វាម ត្រូវបានរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ខេត្តអាងយ៉ាង ត្រូវបានរដ្ឋាភិបាលយល់ព្រមនិងលើកជូនអង្គការយូណេស្កូ ឯកសារចុះបញ្ជីពិធីបុណ្យសែនដូនចួស៊ឺភ្នំស្វាមក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ ឯកសារគ្រោងនឹងបានពិនិត្យអនុម័តិក្នុងសម័យប្រជុំលើកទី ១៩ ខែធ្នូ ឆ្នាំ២០២៤៕
យោង៖ កាសែតអាងយ៉ាង-ថាច់ធី