ស្រុកកើ-ដ (ក្រុងកឹងធើ) ទើបរៀបចំជោគជ័យមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិច លើកទី៤ ឆ្នាំ២០២៤។ ស្រុកកើ-ដ គឺភូមិភាគត្រូវបានទីក្រុងជ្រើសធ្វើជាទីតាំងចង្អុលការមហាសន្និបាតថ្នាក់ខ័ណ្ឌ ស្រុក។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុកកើ-ដ បានជូនលិខិតសរសើរដល់សមូហភាពចំនួន១០ និងបុគ្គល២១នាក់ ដែលមានស្នាដៃលេចធ្លោក្នុងការអនុវត្តគោលនយោបាយជនជាតិនិងការងារជនជាតិលើភូមិសាស្រ្តស្រុក ដំណាក់កាល២០១៩ - ២០២៤។
អ្នកតំណាងស្រុកកើ-ដ ចូលរួមក្នុងមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចក្រុងកឹងធើ
លើកទី៤ បង្ហាញមុខក្នុងមហាសន្និបាត។
រយៈពេល៥ឆ្នាំកន្លង ផ្ដើមពីកម្មវិធី គម្រោងនានា ស្រុកបានឧបត្ថម្ភសាងសង់ផ្ទះ១៣៩ខ្នង ជូនជនរួមជាតិភាគតិចដែលជួបលំបាកខាងលំនៅឋាន; យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ឧបត្ថម្ភដើមទុនសម្រាប់ជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព; វិនិយោគកសាងមណ្ឌលតាំងទីលំនៅជូនជនរួមជាតិភាគតិច មានផ្ទៃដីជាង ១៩.៨៣៧ម៉ែត្រការ៉េ ដោយមានទំហំ១៣៧ធារផ្ទះ។ ផ្ដើមពីប្រភពថវិការដ្ឋនិងសង្គមូបនីយកម្ម ស្រុកបានឧបត្ថម្ភជួសជុលឈាបនដ្ឋាន ទិញរថយន្តជួយសង្រ្គោះអ្នកជំងឺ បោះទូក-ង ជួសជុលរបងនិងខ្លោងទ្វារវត្ត សរុបទឹកប្រាក់ជាង៨០០លានដុង។ គ្រួសារជនជាតិភាគតិចក្រីក្រចាប់ពី១៣៥គ្រួសារ ថយចុះនៅត្រឹម១០គ្រួសារ; គ្រួសារប្រកៀកបន្ទាត់ក្រចាប់ពី២២៣ គ្រួសារ ថយចុះនៅត្រឹម៩៣គ្រួសារ។ ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់របស់ជនរួមជាតិភាគតិចត្រូវបានផ្តោតការយកចិត្តទុកដាក់។ ការងារថែទាំសុខភាព អប់រំនិងបណ្តុះបណ្ដាលចំពោះជនរួមជាតិភាគតិចត្រូវបានយកចិត្តទុកដាក់; ស្ថានភាពសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងជនរួមជាតិភាគតិចមានភាពលំនឹង។ ការងារបណ្តុះបណ្ដាល បំប៉នកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច ត្រូវបានផ្តោតការយកចិត្តទុកដាក់។ ទូទាំងស្រុកមានបក្ខជនជាជនជាតិភាគតិច១២៩នាក់។ល។
ក្នុងមហាសន្និបាត អ្នកតំណាងទាំងឡាយបានឯកភាពបោះឆ្នោតជ្រើសរើសតំណាងពេញសិទ្ធិ ៤២នាក់និងបម្រុង២នាក់ ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចក្រុងកឹងធើ លើកទី៤ ឆ្នាំ២០២៤៕
ង៉ុកក្វៀង - ថាច់ធី