វត្តមន្ទាមុនីតាមុំ នៅភូមិហ្វាហើង មានអាយុកាលរាប់រយឆ្នាំ ជាកន្លែងរួមចំណែកអភិរក្សវប្បធម៌របស់ជនរួមជាតិខ្មែរ។ វត្តមួយនេះ បានព្រះសង្ឃនិងពុទ្ធបរិស័ទព្រួតដៃជ្រោមជ្រែងអភិរក្សនិងអភិវឌ្ឍន៍យ៉ាងសមរម្យ។
រូបភាពមួយចំនួនរបស់វត្តមន្ទាមុនីតាមុំ។
ព្រះតេជព្រះគុណ យ័ញមិញត្វឹង ព្រះចៅអធិការវត្តមន្ទាមុនីតាមុំ ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង មានថេរដីកា៖ “វត្តកំពុងកសាងខ្លោងទ្វារថ្មី និងសាលារៀន២បន្ទប់ ដើម្បីបង្រៀនអក្សរខ្មែរដល់កូនចៅពុទ្ធបរិស័ទ។ ខ្លោងទ្វារកំពុងស្ថិតក្នុងដំណាក់កាលបង្ហើយ ចំណែកសាលារៀន២បន្ទប់ទើបតែកសាងទេ ហេតុនោះប្រហែលជានឹងសម្រេចយឺតជាង។ អាត្មាភាពកំពុងខិតខំកៀរគរសប្បុរសជន ដើម្បីមានសម្ភារៈកសាងឱ្យហើយនិងដាក់ឱ្យប្រើប្រាស់នៅរដូវវិស្សមកាលនេះ”។ យ័ញមិញត្វឹង ពេលធំដឹងក្តី ក៏បានមាតាបិតាឱ្យចូលបួសរៀននៅវត្តមន្ទាមុនីតាមុំ ជាមួយនឹងការកកើតនិងអភិវឌ្ឍន៍របស់វត្ត ព្រះអង្គបានកត់ត្រាទុកនិងប្រាប់បន្តដល់ព្រះសង្ឃ ពុទ្ធបរិស័ទជំនាន់ក្រោយៗទៀត។
ព្រះតេជព្រះគុណ យ័ញមិញត្វឹង រៀបរាប់៖ វត្តមន្ទាមុនីតាមុំ ត្រូវបានកសាងឡើងនៅឆ្នាំ ១៧៧៨ ដោយសសរឈើប្រក់ស្លឹកសាមញ្ញៗ។ ឆ្លងកាត់ព្រះចៅអធិការ៧ជំនាន់ រួមជាមួយនឹងពុទ្ធបរិស័ទរួមកម្លាំងទ្រព្យសម្បត្តិកសាង ឥឡូវវត្តមានភាពសមរម្យ។ ព្រះតេជព្រះគុណ មិញត្វឹង មានថេរដីកា៖ “អាត្មាភាពប្តេជ្ញាកសាងសាលារៀន២បន្ទប់នេះឱ្យបានសម្រេចជាស្ថាពរ ពីព្រោះអាត្មាគិតថា ការសិក្សានឹងរួមចំណែកអភិរក្សវប្បធម៌ខ្មែរឱ្យកាន់តែល្អប្រសើរឡើង។ ពេលមានសប្បុរសជនប្រគេនសម្ភារៈកសាងម្តងៗ អាត្មាភាពតែងបង្ហោះព័ត៌មានលើបណ្តាញសង្គម ដើម្បីឱ្យពុទ្ធបរិស័ទគ្រប់គ្នាដឹងថា គាត់នោះបានប្រគេនដល់វត្តរួមកម្លាំងក្នុងការកសាង វត្តឱ្យកាន់តែសមរម្យឡើង។ នេះក៏ជាវិធីដែលព្រះអង្គកៀរគរកសាងព្រះវិហារ កុដិ សាលា ខ្លោងទ្វារ។ល។ យើងត្រូវប្រកាសជាចំហ ខ្ទង់ប្រាក់ចំណូលចំណាយដែលពុទ្ធបរិស័ទរួមវិភាគទាន”។
លោកយ័ញសាង ជាពុទ្ធបរិស័ទនៅចំណុះជើងវត្តមន្ទាមុនីតាមុំ មានប្រសាសន៍៖ “ព្រះតេជព្រះគុណ យ័ញមិញត្វឹង តែងយកព្រះទ័យទុកដាក់ចំពោះការអភិវឌ្ឍរបស់វត្តអារាម ដោយសារព្រះអង្គបានកៀរគរ ទើបវត្តមានថវិកាកសាងសំណង់ទាំងឡាយនេះ ហើយវត្តមានភាពសមរម្យដូចសព្វថ្ងៃ ពុទ្ធបរិស័ទមកវត្ត ធ្វើបុណ្យសុន្ទរ៍ទានមានភាពងាយស្រួល”។ តាមប្រសាសន៍ បងក្វាងត្រុងយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា វត្តមន្ទាមុនីតាមុំ មិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពវប្បធម៌ប៉ុណ្ណោះទេ ព្រះចៅអធិការវត្តនៅទាំងរួមចំណែកយ៉ាងច្រើនក្នុងការគិតគូរដល់សុខុមាលភាពសង្គមនៅភូមិភាគទៀតផង។ លោកយ័ញសាញ់ លេខាសាខាបក្ស ប្រធានភូមិហ្វាហើង ឱ្យដឹងបន្ថែម៖ “ពិធីបុណ្យទាននៅវត្តមន្ទាមុនីតាមុំម្តងៗ មានភាពសប្បាយរីករាយ សាមគ្គីនិងប្រកបដោយអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរ ពីព្រោះបានព្រះចៅអធិការវត្តយកព្រះទ័យទុកដាក់អភិរក្ស។ ព្រោះថា វត្តជាទីបង្អែកផ្នែកខាងស្មារតីរបស់ពុទ្ធបរិស័ទនៅលើភូមិសាស្រ្ត”៕
ហាថាញ-វិមាន