រយៈពេលកន្លង គោលនយោបាយពិសេសដោយឡែកសម្រាប់ជនរួមជាតិខ្មែររបស់បក្សនិងរដ្ឋ ត្រូវបានខេត្តបាកលីវ អនុវត្តទាន់ពេលនិងមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរ។
លូរាំងទឹកប្រៃត្រូវបានកសាង ធានាទឹកសាបបម្រើការផលិតជូនជនរួមជាតិខ្មែរ។
បច្ចុប្បន្ន ខេត្តបាកលីវមានជនរួមជាតិខ្មែរជាង១៧.០០០គ្រួសារ ដោយមានមនុស្សជាង៧៥.០០០នាក់ ស្រូបអត្រា៧,៥៨% នៃចំនួនប្រជាជន។ រយៈពេលកន្លង មានគោលនយោបាយពិសេសដោយឡែកជាច្រើនសម្រាប់ជនរួមជាតិភាគតិចរបស់បក្សនិងរដ្ឋ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចខេត្តបាកលីវ យកចិត្តទុកដាក់ចង្អុលការអនុវត្តទាន់ពេល ហ្មត់ចត់និងពង្រីកបានប្រសិទ្ធភាព។ គួរឱ្យកត់សម្គាល់គឺ “កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ” គិតដោយឡែកតែក្នុងឆ្នាំ២០២៣ ផ្ដើមពីប្រភពទុនបែងចែករបស់មជ្ឈិមនិងថវិកាបដិភាគរបស់ភូមិភាគ ខេត្តបាកលីវ បានរំសាយថវិកាជិត ៤២ ពាន់លានដុង វិនិយោគទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភផលិតកម្ម លំនៅឋាន ឧបត្ថម្ភទឹកប្រើប្រាស់ ផ្លាស់ប្តូរមុខរបរ។ល។ ជួយជនជាតិខ្មែររាប់ពាន់គ្រួសារអភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតី។ លោកតាំងប៊ិញ នៅភូមិកោះធំ ឃុំនិញថាញ់ឡើយ ស្រុកហុងយ៉ឹង ឱ្យដឹង៖ “បច្ចុប្បន្ន តំបន់ជនបទមិនខុសពីក្រុងទេ លំនៅឋានមានភាពសមរម្យ ផ្លូវជនបទបានចាក់កៅស៊ូ ម្ល៉ោះហើយរថយន្តអាចបើកបរដល់ផ្ទះ ឈ្មួញចុះមកទិញកសិផលដល់ស្រែ។ សាលារៀន អគ្គិសនី និងទឹកស្អាតមានគ្រប់សព្វ។ អាស្រ័យហេតុនោះ កសិករនៅតំបន់ជនបទយើងខ្ញុំប្រកបរបរចិញ្ចឹមបង្កង-ក្ដាម-ត្រី និងផលិតស្រូវងាយស្រួលក្នុងការលក់ដូរ លែងមានរឿងឈ្មួញបញ្ចុះថ្លៃ ចំណេញបានច្រើន ម្ល៉ោះហើយជីវភាពកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ”។
ទម្រង់បង្កង - ស្រូវជួយកសិករខ្មែរបង្កើនប្រាក់ចំណូលលំនឹងជីវភាព។
ទន្ទឹមនឹងនោះ ខេត្តបានវិនិយោគរាប់សិបពាន់លានដុង ដើម្បីជំនួយវត្តខ្មែរនានាទិញឧបករណ៍ភ្លេងពិណពាទ្យ បោះថ្មីនិងជួសជុលទូក-ង វិនិយោគសាងសង់ឈាបនដ្ឋាន កសាងឧបដ្ឋាន សាលា ព្រះវិហារជាដើម។ ព្រះតេជព្រះគុណ យឿងក្វឹង អនុប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិខេត្តបាកលីវ មានថេរដីកា៖ “អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ ការខ្នះខ្នែងផ្សព្វផ្សាយរបស់រដ្ឋអំណាចភូមិភាគ និងការជ្រោមជ្រែងរបស់ព្រះសង្ឃ ទើបមាមីងខ្មែរក៏មានការយល់ដឹង ខ្នះខ្នែងពលកម្មផលិត ជីវភាពមានការរីកចម្រើនដោយឥតឈប់ឈរ។ ពិសេស គឺមាមីងពុទ្ធបរិស័ទខ្មែរតែងពង្រីកស្មារតីសាមគ្គី ព្រួតដៃគ្នាកសាងភូមិស្រុកសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ឱ្យដឹង៖ “រយៈពេលខាងមុខ ទន្ទឹមនឹងជំរុញរហ័សការផ្សព្វផ្សាយកម្មវិធីទិសដៅជាតិ ខេត្តផ្ដុំកម្លាំងលើកកម្ពស់កម្រិតប្រជាបញ្ញាជូនមាមីងជនរួមជាតិខ្មែរ។ ជាពិសេស បន្តអាទិភាពវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទតំបន់ជនរួមជាតិខ្មែរ ដើម្បីធានាតម្រូវការផលិតកម្មជូនប្រជាជន; អនុវត្តការផ្គួបបញ្ចូលនូវកម្មវិធី គម្រោងជាច្រើន មានដូច៖ ជួយផ្ទុងផ្ដើមគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ បង្កើតទម្រង់ប្រកបការងាររកស៊ី ឧបត្ថម្ភសង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី ជំនួយការសិក្សា ថែទាំសុខភាព បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ ឧបត្ថម្ភដីសង់ លំនៅឋាន ឱ្យបុលទុនដោយការប្រាក់អាទិភាព ដើម្បីអភិវឌ្ឍផលិតកម្ម”៕
លីធាន - ថាច់ធី