ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/05/2024 - 16:23

ថ្នាក់​ដឹក​នាំ​ខេត្ត​គៀង​យ៉ាង ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត​កង K៩២ ដែល​បំ​ពេញ​ភារ​កិច្ច​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

គណៈ​ប្រតិភូ​កម្មា​ភិបាល​នៃ​គណៈ​ជំ​នាញ​ការ​ខេត្ត​គៀង​យ៉ាង ដែល​ដឹក​នាំ​ដោយ​លោក ង្វៀង​លឺវ​ទ្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង  ទើប​មាន​ដំ​ណើរ​ទស្សន​កិច្ច​និង​សួរ​សុខ​ទុក្ខ​កម្មា​ភិ​បាល យុទ្ធ​ជន​កង K៩២ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​គៀង​យ៉ាង ដែល​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​ស្វែង​រុក​រក ប្រ​មូល​និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៃ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​លើ​ទឹក​ដីកម្ពុជា។

លោក​ង្វៀង​លឺវ​ទ្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្តគៀង​យ៉ាង សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​កម្មា​ភិបាល យុទ្ធ​ជន​កង K៩២ ដែល​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​នៅ​ប្រ​ទេស​កម្ពុជា។

គណៈ​ប្រតិ​ភូ​ខេត្ត​គៀង​យ៉ាង បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ក្រុម​ការ​ងារ​កង K៩២ ដែល​កំ​ពុង​ឈរ​ជើង​បំ​ពេញ​ភារ​កិច្ច​នៅ​ស្រុក​កំ​ពង់​ត្រាច ខេត្ត​កំ​ពត និង​កង​វរ​សេ​នា​តូច​លេខ​៣ អនុ​តំបន់​យោ​ធា​ខេត្ត​កោះ​កុង។ នៅ​ទី​តាំងដែល​អញ្ជើញ​ទៅ​សុខ​ទុក្ខ លោក​ង្វៀង​លឺវ​ទ្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង  បាន​កត់​សម្គាល់ ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង ការ​ប្តេជ្ញា​ចិត្ត​និង​លទ្ធ​ផល​សម្រេច​បាន​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​កង K៩២ ជា​ច្រើន​ឆ្នាំ​មក​នេះ បំ​ផុត​គឺ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​២០២៣​-២០២៤។

ក្នុង​រដូវ​ប្រាំង ឆ្នាំ​២០២៣​-២០២៤ ក្រុម​ការ​ងារ​នៃ​កង K៩២ ធ្វើ​ការ​ជីក​គាស់​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​បាន​ចំ​នួន ១៤ អដ្ឋិ​ធាតុ​នៅ​ខេត្ត​កំ​ពត និង​ខេត្ត​កោះ​កុង​បាន​៨​អដ្ឋិ​ធាតុ។ ក្នុង​ដំ​ណើរ​ការ​បំ​ពេញ​ភារ​កិច្ច​នេះ ក្រុម​ការ​ងារ​នៃ​កង K៩២ ប្រ​ឈម​នឹង​ការ​លំ​បាក​ច្រើន ​ដូច​ជា​អា​កាស​ធាតុ​ក្តៅ​អូស​បន្លាយ ព័ត៌​មាន​អំ​ពី​ផ្នូរ​យុទ្ធ​ជន​ពលី​មិន​បាន​គ្រប់​គ្រាន់។ល។ ប៉ុន្តែ​កម្មា​ភិ​បាល យុទ្ធ​ជន​ពលី​នៅ​តែ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ពុះ​ពារ​ជម្នះ​ការ​លំ​បាក និង​ខិត​ខំ​អនុវត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ៕

                                      កា​សែត​កឹង​ធើ-វិ​មាន

ចែករំលែកអត្ថបទ