20/05/2024 - 15:30

តំបន់​ជន​ជាតិ​នៅ​កា​ម៉ាវ មាន​ភាព​ផ្លាស់​ថ្មី​អា​ស្រ័យ​គោល​នយោ​បាយ

រយៈ​ពេល​កន្លង អា​ស្រ័យ​អនុវត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​រដ្ឋ​សម្រាប់​តំបន់​ជន​រួម​ជាតិ​ភាគ​តិច បាន​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​និង​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ស្រុក​ត្រឹង​វ៉ាន់​ថើយ ត្រូវ​បាន​កែ​លម្អ​ដោយ​ឥត​ឈប់​ឈរ។

ផ្តើម​ពី​ទម្រង់​ផលិត​ពិពិធ​កម្ម​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​គួប​ផ្សំ ជា​រៀង​រាល់​ឆ្នាំ​ ក្រោយពី​ទូ​ទាត់​រួច គ្រួ​សារ​លោក​ហ្វិញ​ម៉ាក នៅ​ចំ​ណេញ​បាន​ជាង​១០០​លាន​ដុង។

ទូទាំង​ស្រុក​ត្រឹង​វ៉ាន់​ថើយ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ជាង​២.១៩០​គ្រួ​សារ ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ឃុំ​ចំ​នួន​៣ គឺ​ឃុំ​ខាញ់​ហឹង ខាញ់​ប៊ិញ​តី​និង​ត្រឹង​ហ៊ើយ។ ក្នុង​នោះ  ខាញ់​ហឹង គឺ​ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត ដោយ​មាន​ប្រ​ជា​ជន​៤១៦​គ្រួ​សារ ស្រូប​អត្រា​៩,៣៧%​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ។ ប៉ុន្មាន​ឆ្នាំ​កន្លង អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​សំ​ណង់​ស្ពាន ផ្លូវ​ជន​បទ បណ្តាញ​អគ្គិសនី​ ទឹក​ស្អាត សា​លា​រៀន​ ដំ​ណាក់​សុខា​ភិ​បាល បង្រៀន​របរ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧបត្ថម្ភ​សាង​សង់​ផ្ទះ ដើម​ទុន​ផលិត​កម្ម​ បង្កើត​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត ទើប​ជីវ​ភាព​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ស្រុក​ភាគ​ច្រើន​មាន​ការ​រីក​ចម្រើន។

​​ ផ្លូវ​បេតុង​ស្រ​ឡះ​ស្រ​ឡំ​នៅ​ភូមិ​កិញ​ដឹង​B ឃុំ​ខាញ់​ហឹង។

គ្រួសារ​លោក​ហ្វិញ​ឡុក ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​កិញ​ដឹង B ឃុំ​ខាញ់​ហឹង មាន​សមា​ជិក​៤​នាក់ ពី​មុន​គ្រួ​សារ​គាត់​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ។ ប្តី​ប្រ​ពន្ធ​គាត់​ខិត​ខំ​ពល​កម្ម ប៉ុន្តែ​ដោយ​សារ​ខ្វះ​ដើម​ទុន មាន​ដី​បង្ក​បង្កើន​ផល​តិច​តួច ម៉្លោះ​ហើយ​ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន។ បន្ទាប់​ពី​បាន​ការិយា​ល័យ​ទំ​នាក់​ទំនង​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ឱ្យ​បុល​ទុន​៥០​លាន​ដុង ប្តី​ប្រ​ពន្ធ​គាត់​វិនិយោគ​លើ​ការ​កែ​ប្រែ​ដី​ចម្ការ​ដើម្បី​ដាំដំ​ណាំ​សម្រាប់​លក់។ ពេល​ទំ​នេរ គាត់​ឆ្លៀត​ទៅ​ស៊ី​ឈ្នួល​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម។ ហេតុ​នេះ ជីវ​ភាព​គ្រួ​សារ​គាត់​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​ជា​សន្សឹមៗ។ ប្តី​ប្រ​ពន្ធ​គាត់ សាង​សង់​បាន​ផ្ទះ​ឥដ្ឋ​សម​រម្យ គិត​ជា​ទឹក​ប្រាក់​ជាង​២០០​លាន​ដុង ព្រម​ទាំង​មាន​ឱ​កាស​គិត​គូរ​ឱ្យ​កូន​២​នាក់​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ ផ្តើម​ពី​នោះ គ្រួ​សារ​គាត់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ កាល​ពី​ខែ​តុលា ឆ្នាំ​២០២២។

ផ្តើម​ពី​គោល​នយោ​បាយ​អា​ទិភាព ឧបត្ថម្ភ​និងលើ​ក​ទឹក​ចិត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ជាក់​ស្តែង​ដូច​ជា​គ្រួ​សារ​លោក​ហ្វិញ​ម៉ាក អា​យុ​៦៦​ឆ្នាំ នៅ​ភូមិ​កិញ​ដឹង B ឃុំ​ខាញ់​ហឹង។ បន្ទាប់​ពី​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគប​ង្ក​លក្ខណៈ​ឱ្យ​ទៅ​ទស្សនា​សិក្សា​បទ​ពិ​សោធន៍​ទម្រង់​ផលិត​កម្ម​រួច គាត់​មិន​អល់​អែក​ក្នុង​ការ​វិនិ​យោគ​ទុន​លើក​ចម្ការ​៥​កុង អនុវត្ត​ទម្រង់​ពិពិធ​កម្ម​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​គួប​ផ្សំ។ ដី​មាត់​អណ្តូង​គាត់​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​ប្រ​ភេទ ដូច៖ ទៀប ខ្នុរ ដាំ​ឆ្លាស់​ពោត​បា​រាំង ត្រ​សក់​ស្រូវ នៅ​ក្នុង​អណ្តូង គាត់​ចិញ្ចឹម​ត្រី​គ្រប់​ប្រ​ភេទ។ ម្យ៉ាង​ទៀត គាត់​ថែម​ទាំ​ងចិញ្ចឹម​ជ្រូក មាន់​ ទា ដើម្បី​យក​ខ្លី​ចិញ្ចឹម​វែង។ ក្រៅ​ពី​នោះ គាត់​ធ្វើ​ស្រែ​បាន​២​រដូវ​ក្នុង​មួយ​ឆ្នាំ លើ​ផ្ទៃ​ដី​ជាង​ ២,៥​ ហិក​តា។ ផ្តើម​ពី​ទម្រង់​ពិពិ​ធ​កម្ម​ពូជ​ដំ​ណាំ និង​សត្វ​ចិញ្ចឹម​គួប​ផ្សំ​នេះ ជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពី​ទូ​ទាត់​ គ្រួ​សារ​គាត់​នៅ​ចំ​ណេញ​បាន​ជាង ១០០​ លាន​ដុង។ លោក​ហ្វិញ​ម៉ាក ​បាន​យល់​ឃើញ៖ “អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី មា​មីង​កាន់​តែ​មាន​ស្មារតី​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ អនា​ម័យ​បរិស្ថាន ​បៃ តង-ជ្រះ-ស្អាត ការ​ងារ​រក​ស៊ី​ក៏​បាន​រីក​ចម្រើន​ជាង​ឆ្នាំ​មុនៗ។ សម្រេច​បាន​លទ្ធ​ផល​ទាំង​នេះ ក៏​ដោយ​សារ​គោល​នយោ​បាយ​របស់​បក្ស រដ្ឋ បាន​ជួយ​ឧបត្ថម្ភ​ដល់​ជន​រួម​ជាតិ ពិសេស​គឺ​ខាង​ដី​ធារ​ផ្ទះ លំ​នៅ​ឋាន ដើម​ទុន​ ពូជ​ បច្ចេក​ទេសផលិត ដូច្នេះ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ជីវ​ភាព​ធូរ​ធារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”៕

                           យោង៖​កា​សែត​កា​ម៉ាវ- បក​ប្រែ៖ មុ​នី

ចែករំលែកអត្ថបទ