មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/05/2024 - 15:52

កម្មា​ភិបាល​អស់​ពី​ចិត្ត​ដើម្បី​តំ​បន់​ជន​បទ​

ពេល​និយាយ​ដល់​លោក​ សើុង​ហ្វាង​ផេន ប្រ​ធាន​ភូមិ​ដើម​ស្វាយ​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ ប្រ​ជា​ជន​នៅ​ទីនេះ​តែង​ស្ងើច​សរ​សើរ។​ ពី​ព្រោះ​គាត់​ជាកម្មា​ភិបាល​ម្នាក់​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ ដើម្បី​ប្រ​ជា​ជន​និង​អភិវឌ្ឍន៍​នៅ​តំ​បន់​ជន​បទ។​

   ផ្លូវ​ជន​បទ​នៅ​ភូមិ​ដើម​ស្វាយ​ ភ្លឺ​ ប្រៃ​តង ជ្រះ​ ស្អាត​។

ដោយ​ធ្វើ​ជាប្រ​ធាន​ភូមិ​អស់​រយៈ​កាល​ជាង​ ១៨ ឆ្នាំ​ ម្ល៉ោះ​ហើយ​ លោក​ សើុង​ហ្វាង​ផេន យល់​ច្បាស់​ពី​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ហេតុ​នោះ​ ពេល​មាន​គម្រោង​គោល​នយោ​បាយ​វិនិ​យោគ​ផ្សេង​ៗ​អភិវឌ្ឍ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ គាត់​តែង​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​។​ ក្នុង​ការ​ជម្រើស​មុខ​សញ្ញា​ គាត់​តែង​អា​ទិភាព​ជម្រើស​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ ដើម្បី​ឧបត្ថម្ភ​បុល​ទុន​ ពូជ​ដំ​ណាំ​ ចិញ្ចឹម​សត្វ​ រៀន​របរ​ បច្ចេក​ទេស​ផលិត​កម្ម។ល។​ និង​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់​។​ ផ្តើម​ពី​នោះ​ គោ​លនយោ​បាយ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ប្រ​ជា​ជន​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ម្ល៉ោះ​ហើយ​ជីវ​ភាព​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ លោក​ផេន ឱ្យ​ដឹង​៖ “នេះ​ជា​ភូមិ​ដាច់​ស្រ​យាល​មួយ​មាន​គ្រួ​សារ​ខ្មែរ​រស់​នៅ​ជិត​ ១០០% អត្រា​គ្រួ​សារ​ក្រី​ក្រ​ខ្ពស់​ ហេតុ​នោះ​ពេល​មាន​គោល​នយោ​បាយ​វិនិ​យោគ ខ្ញុំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គ្រប់​សព្វ​ ដើម្បី​ប្រ​ជា​ជន​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ច្រើន​ឆ្នាំ​មក​នេះ​ គោល​នយោ​បាយ​របស់​រដ្ឋ​វិនិ​យោគ​បាន​ទាន់​ពេល​ ព្រម​ជា​មួយ​នឹង​ការ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​នោះ​ ទើប​ឥឡូវ​នេះ​ គ្រប់​គ្នា​តែង​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ។​ បច្ចុប្បន្ន​ គ្រួ​សារ​ក្រី​ក្រនៅ​ភូមិ​ដើម​ស្វាយ​ ថយ​ចុះ​នៅ​ក្រោម​ ២% ។​

លោក សើុង​ហ្វាង​ផេន (ខាង​ឆ្វេង) តែង​រីក​រាយ​ពេល​និយាយ​ពី​ការ​ងារ។

ពេល​រដ្ឋ​អំ​ណាច​បំ​ផុស​ចលនា​កសាង​ដង​ផ្លូវ​ “ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​” លោក​ផេន តែង​រួម​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​នា​នា​ ចុះ​ទៅ​ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​អនុវត្ត​។​ ជា​មួយ​នឹង​កិត្យា​នុភាព​របស់​គាត់​ ការ​ឃោ​សនា​ ចលនា​តែង​បាន​ប្រ​ជា​ជន​ស្រុះ​ចិត្ត​គំ​និត​គាំ​ទ្រ ម្ល៉ោះ​ហើយ​ចលនា​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព។​ បច្ចុប្បន្ន​ ដង​ផ្លូវ​នៅ​ភូមិ​ដើម​ស្វាយ​ ដំ​ឡើង​បង្គោល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​បាន​ ៨២ បង្គោល (បង្គោល​នីមួយ​ៗ​គម្លាត​ពី​គ្នា​ ៣ ម៉ែត្រ តម្លៃ​ ៣ លាន​ដុង​/បង្គោល) និង​ដាំ​ផ្កា​ ដើម​ឈើ​លម្អ​នៅ​សង​ខាង​ផ្លូវ​ទៀត​ផង។​ លោក​ ហ្វិញ​ថាញ​សាង​ នៅ​ភូមិ​ដើម​ស្វាយ​ ឱ្យ​ដឹង៖ “លោក​ផេន បាន​មក​ចលនា​រួម​វិភាគ​ទាន​ប្រាក់​ដំ​ឡើង​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ ដាំ​ផ្កា​លម្អ​ ខ្ញុំ​និង​ប្រ​ជា​ជន​ស្រប​គំ​និត​គាំ​ទ្រ​ភ្លាម​។​ ពី​ព្រោះ​ពេល​មាន​ភ្លើង​បំ​ភ្លឺ​ដង​ផ្លូវ​នៅ​ពេល​យប់​ គឺមា​មីង​បើក​បរ​នៅ​ពេល​យប់​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ និង​កាត់​បន្ថយ​ចោរ​កម្ម​ផ្សេង​ៗ​”។​ ទន្ទឹម​នឹង​នោះ​ រៀង​រាល់​ឆ្នាំ​ លោក​ផេន នៅ​ទាំង​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ជា​អំ​ណោយ​រាប់​រយ​ចំ​ណែក​ ដូច​ជា៖ នំ អង្ករ​ កង់​ ប្រាក់​ និង​គ្រឿង​ឧបភោគ​បរិភោគ​ ដើម្បី​ជូន​សិស្សា​នុសិស្ស​សង្វាត់​រៀន​សូត្រ​ គ្រួ​សារ​ក្រី​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទីពឹង​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​នៅ​ភូមិ​ភាគ។​

លោក​ បាញ់​ឌឹក​ក្វាង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង៖ “លោក​សើុង​ហ្វាង​ផេន ជា​កម្មា​ភិបាល​មូល​ដ្ឋាន​ មាន​ប្រ​ជា​ប្រិយ​ បង្កើត​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​ តែង​សម្រេច​ល្អ​ភារ​កិច្ច​ជានិច្ច។​ ពិសេស​ គាត់​តែង​សកម្ម​ក្នុង​ការ​ឃោ​សនា​ ចលនា​មាមីង​ខ្មែរ​ចូល​រួម​ក្នុង​ការ​ចលនា​នៅ​ក្នុង​ភូមិ​ស្រុក​ និង​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​៕​

                                  លីធាន​-វិមាន​

ចែករំលែកអត្ថបទ