ក្រោមប្រធានបទ “គ្រប់ជនជាតិសាមគ្គីផ្លាស់ថ្មីគំនិតច្នៃប្រតិដ្ឋ ពង្រីកឧត្តមភាព សក្តានុភាព សមាហរណកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព” មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចស្រុកថាញ់ទ្រី លើកទី ៤ ឆ្នាំ២០២៤ ទើបប្រព្រឹត្តិឡើង សម្រេចបានជោគជ័យល្អប្រសើរ។ នេះជាមហាសន្និបាតត្រូវបានខេត្តសុកត្រាំង ជ្រើសរើសធ្វើមហាសន្និបាតគំរូ។
លោកស្រី ហ្វិញធីយ៉េមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់បុគ្គល។
ក្នុងអង្គសន្និបាត មានអ្នកតំណាង ១០០ រូប តំណាងឱ្យជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តស្រុក បានឯកភាពលើទិសដៅខិតខំដល់ឆ្នាំ២០២៩៖ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចជារៀងរាល់ឆ្នាំ ថយចុះពី ៣% ដល់ ៤%; ការបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របជាមួយនឹងតម្រូវការ លក្ខណៈជាក់ស្ដែងនិងមានប្រាក់ចំណូលលំនឹងសម្រេចបានពី ៣៥% ដល់ ៤០%; មានពលករជនជាតិភាគតិច ៤០% ចេះអនុវត្តនូវមុខជំនាញដូច៖ ឧស្សាហកម្ម សិប្បឧស្សាហកម្មខ្នាតតូច ទេសចរណ៍និងសេវាកម្ម; លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ទ្រុឌទ្រោមក្នុងតំបន់ជនរួមជាតិភាគតិច; ឃុំភូមិជាង ៨៥% នៅតំបន់ជនជាតិភាគតិច មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
ដំណាក់កាល ២០១៩-២០២៤ ស្រុកថាញ់ទ្រី សម្រេចបានសមិទ្ធផលជាច្រើន គួរឱ្យរីករាយក្នុងការអនុវត្តនូវកម្មវិធីគោលនយោបាយជនជាតិ។ មកទល់ពេលនេះ មានឃុំ ១០០% រថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌលឃុំ; មានឃុំ ១០០% មានប្រព័ន្ធធារាសាស្រ្ត អាចឆ្លើយតបទៅតម្រូវការផលិតនិងប្រជុំជីវភាពនិងដំណាក់សុខាភិបាលទាំង ១០០% សម្រេចបទដ្ឋានជាតិ សាលារៀនចំនួន ៣២/៣៣ នៅលើភូមិសាស្រ្តឃុំតំបន់ជនរួមជាតិភាគតិចបានសម្រេចបទដ្ឋានជាតិ និងកាត់បន្ថយគ្រួសារជនរួមជាតិភាគតិចក្រីក្របាន ៥២៦ គ្រួសារ។
មហាសន្និបាតបានជ្រើសរើសអ្នកតំណាងជាផ្លូវការ ១៥ រូប និងបម្រុង ២ រូប ដើម្បីទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត៕
យ្វីអាញ-វិមាន