អនុសេនីយ៍ឯកបម្រុងនៃយោធិនជំនាញ ត្រឹងយ៉េវ បុគ្គលិកក្រុមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប៉ុស្តិ៍ការពារព្រំដែនត្រុងប៊ិញ កងទ័ពការពារព្រំដែនខេត្តសុកត្រាំងជានិច្ចកាលតែងច្បាមប្រជាជន ច្បាមភូមិសាស្រ្ត និងខិតខំសម្រេចល្អភារកិច្ច។ ឆ្នាំ ២០២៣ អនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ បានទទួលកិត្តិនាមយុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន និងត្រូវបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត លើកសរសើរជាយុវជនឆ្នើមក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។
អនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ (ទីពីរខាងស្តាំ) ទទួលកិត្តិនាមយុទ្ធជនប្រឡង
ប្រណាំងមូលដ្ឋានឆ្នាំ២០២៣។
ធំដឹងក្ដីឡើងនៅឃុំវ៉ៀងប៊ិញ ស្រុកត្រឹងដេ អនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ សកម្មក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម រួមចំណែករក្សាសន្តិសុខនៅលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រដែលអង្គភាពគ្រប់គ្រង។ អនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ ឱ្យដឹង៖ “ក្នុងនាមជាបុគ្គលិក ក្រុមប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម ខ្ញុំបានកំណត់ច្បាស់ថា នេះជាការងារគ្រោះថ្នាក់និងរសើុប ដូច្នេះ ខ្ញុំត្រូវតែស្រឡាញ់អាជីពយ៉ាងពិតប្រាកដ មានជំហររឹងមាំ ជម្នះរាល់ការលំបាកនិងស្មារតីប្រយុទ្ធខ្ពស់បំផុត។ ខ្លួនខ្ញុំផ្ទាល់តែងរៀនសូត្រ ជំនាញវិជ្ជាជីវៈច្បាស់លាស់និងរវៀសរវៃ ប៉ិនប្រសប់ក្នុងការអនុវត្តដើម្បីសម្រេចភារកិច្ចដែលបានប្រគល់ឱ្យ”។
អនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ តែងយកចិត្តទុកដាក់និងជួយមាមីងជនរួមជាតិខ្មែរ។
តាមអនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ ក្នុងការអនុវត្តភារកិច្ចទប់ស្កាត់បទល្មើសគ្រឿងញៀន តែងមានបញ្ហាប្រឈមច្រើននិងគ្រោះថ្នាក់ដល់អាយុជីវិត។ ពីព្រោះមុខសញ្ញាតែងសកម្មភាពក្នុងបរិវេណធ្លាប់ស្គាល់ មានការទាក់ទងគ្នា បង្កើតជាពួកក្រុម កំបិទកំបាំង... ពេលយើងចូលទៅពួកគេដឹងភ្លាម។ ម៉្យាងទៀត មុខសញ្ញាទាំងនោះធ្លាប់មានប្រវត្តិបទល្មើសច្រើនដង ធ្វើសកម្មភាពដោយរូបភាពផ្សេងៗ មានល្បិចកលនិងការប្រុងប្រយ័ត្នខ្ពស់ណាស់ ដូច្នេះក្នុងការស្ដុកទុក ដឹកជញ្ជូននិងទិញលក់គ្រឿងញៀនផ្លាស់ប្តូរអាសយដ្ឋានជាបន្តបន្ទាប់។ ពិសេស ក្នុងការដឹកជញ្ជូនគ្រឿងញៀន មុខសញ្ញាថែមទាំងប្រដាប់ដោយអាវុធ និងប្រើប្រាស់ម៉ូតូ “ដឹកជញ្ជូនទំនិញ” បើកដោយល្បឿនលឿន; មុខសញ្ញាខ្លះឌុបកូនក្មេង មុខសញ្ញាខ្លះទៀតឆ្លងជំងឺសង្គម ... ។
ដោយការប្ដេជ្ញាចិត្តរបស់យុវជន ឆ្នាំ២០២៣ អនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ នឹងក្រុមការងារចាប់បាន ៥ ករណី ដោយមុខសញ្ញា ៥ នាក់ពីទង្វើស្ដុកទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រឹបអូសវត្ថុតាង Methamphetamine ១១,៤៧៥៤ ក្រាម; ចាប់ខ្លួននិងវិនិច្ឆ័យបទល្មើសរដ្ឋបាលចំនួន ២០ ករណី ដោយមុខសញ្ញា ៦៩ នាក់; ប្រឆាំងនិងដោះស្រាយសកម្មភាពជីករ៉ែខុសច្បាប់លើភូមិសា្រស្រ្តប្រកបដោយប្រសិទ្ធភាព ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុកត្រឹងដេ ចេញសេចក្ដីសម្រេចពិន័យបទល្មើសរដ្ឋបាល ៤ ករណី ដោយមុខសញ្ញា ៤ នាក់ ប្រព្រឹត្តល្មើសលើវិស័យធារាសាស្ត្រ ទំនប់ទឹក សរុបទឹកប្រាក់ជាង ១០០ លានដុង ...។
អនុសេនីយ៍ឯក ហ្វិញលីទឿង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនត្រុងប៊ិញ ឱ្យដឹង៖ “អនុសេនីយ៍ឯកបម្រុង ត្រឹងយ៉េវ ជាកម្មាភិបាលវ័យក្មេង សកម្មប្តូរផ្ដាច់នឹងការងារ គឺជាគំរូល្អសម្រាប់សមមិត្ត មិត្តរួមកងក្នុងអង្គភាពរៀនសូត្រយកតម្រាប់តាម”។ អនុសេនីយ៍ឯកបម្រុង តែងសកម្មក្នុងការងារកសាងអង្គភាពរឹងមាំ គ្រប់ជ្រុងជ្រោយ អង្គភាព “បៃតង ជ្រះ ស្អាត” និងបរិស្ថានវប្បធម៌នៅក្នុងអង្គភាព; សកម្មចូលរួមក្នុងសកម្មភាពការងារសម្ព័ន្ធយុវជនរបស់អង្គភាព...”៕
លីធាន-បកប្រែ៖ ទីទុយ