តាមរបាយការណ៍សន្ទស្សន៍ប្រសិទ្ធភាពនៃការគ្រប់គ្រង និងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត (PAPI) ឆ្នាំ២០២៣ ទើបបានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម សហការជាមួយអង្គភាពនានាប្រកាសជាសាធារណៈ បង្ហាញឱ្យឃើញថា ក្រុងចំណុះមជ្ឈិមចំនួន ៤ នាំមុខតារាងរៀបចំណាត់ថ្នាក់ត្រូវបានប្រជាជនជ្រើសរើសចង់មករស់នៅ រួមមាន៖ ក្រុងហូជីមិញ (ចំណាត់ថ្នាក់លេខ១) ក្រុងហាណូយ (ចំណាត់ថ្នាក់លេខ២) ក្រុងដាណាំង (ចំណាត់ថ្នាក់លេខ៣) ក្រុងកឹងធើ (ចំណាត់ថ្នាក់លេខ៤) និងខេត្តឡឹមដុង រៀបចំណាត់ថ្នាក់លេខ៥។
ក្រុងកឹងធើ កាន់តែស្រស់ស្អាតនិងស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ។ រូប៖ មិញទ្រុង
អំពីមូលហេតុដែលប្រជាជនចង់រើកន្លែងរស់នៅក្នុងឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យឃើញថា ការជួបជុំគ្រួសារគឺជាកម្លាំងចលករដ៏ចម្បងរបស់អ្នកឆ្លើយចំនួន ៤០,៦៨% ប្រហាក់ប្រហែលនឹងលទ្ធផលស្ទង់មតិចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២។ មានការងារធ្វើនិងមានបរិស្ថានធម្មជាតិកាន់តែល្អប្រសើរ គឺជាកម្លាំងចលករទី ២ និងទី៣។ (លំដាប់លំដោយជាមួយនឹងអត្រានៃចម្លើយគឺ ២១,៨% និង ១៧,៤%)។ ទន្ទឹមនឹងនោះ មានចម្លើយប្រមាណតែ ១,៣៩% យល់ថាពួកគាត់មានបំណងចង់ផ្លាស់ទីកន្លែងទៅរស់នៅកន្លែងដែលគ្មានគ្រោះធម្មជាតិ។
បណ្ដាខេត្ត ក្រុងនានាត្រូវបានប្រជាជនជ្រើសរើសពេលចង់រើកន្លែងរស់នៅ
តាមអត្រាចម្លើយឆ្នាំ២០២៣។ ប្រភព៖ PAPI
ចំពោះខេត្ត ក្រុងទាំង ៥ ដែលឈរក្បាលតារាងបានប្រជាជនជ្រើសរើសផ្លាស់ទីកន្លែងមករស់នៅ លទ្ធផលស្ទង់មតិបានបង្ហាញឱ្យឃើញថា ការជួបជុំគ្រួសារគឺជាមូលហេតុចម្បង ញុាំងឱ្យប្រជាជន ៤៩% ចង់រើកន្លែងមកកាន់ក្រុងហាណូយនិងក្រុងហូជីមិញ។ ការជួបជុំគ្រួសារក៏ជាមូលហេតុចំពោះប្រជាជន ៣០% ត្រៀមជាស្រេចផ្លាស់ទីកន្លែងមករស់នៅក្រុងកឹងធើ។ ទន្ទឹមនឹងនោះ ឡឹមដុងនិងដាណាំង គឺជាគោលដៅទាក់ទាញចំពោះអ្នកដែលយកចិត្តទុកដាក់ដល់លក្ខណៈ បរិស្ថានធម្មជាតិកាន់តែល្អប្រសើរផងដែរ ដោយអត្រាជ្រើសរើសជាលំដាប់លំដោយគឺ ៧០% និងជិត៤០%៕
កាសែតកឹងធើ-វិមាន