30/04/2024 - 09:20

យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ

យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ រយៈ​ពេល​កន្លង ភូមិ​ភាគ​នានា​នៅ​ណាម​បូ បាន​ផ្សព្វ​ផ្សាយ អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ អំពី​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​បាន​យ៉ាង​ពេញលេញ ទាន់​ពេល ត្រឹម​ត្រូវ​តាម​សេចក្ដី​កំ​ណត់ ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​សង្គ​មូ​បនីយ​កម្ម​អប់រំ។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​ក្នុង​ការ​បណ្តុះ​បណ្តាល​លើក​កម្ពស់​ប្រជា​បញ្ញា ព្រម​ទាំង​អភិវឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ។       

សិស្ស​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេវា​សិក​អាង​យ៉ាង ក្នុង​ម៉ោង​អនុវត្ត​ជាក់​ស្តែង។ 

តាម​រយៈ​នោះ ក៏​បាន​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ឧបត្ថម្ភ​សិស្ស​និង​សាលា​ចំណេះ​ទូទៅ​នៅ​ឃុំ ភូមិ​លំ​បាក​ខ្លាំង ដំ​ណាក់​កាល ២០១៨​-២០២២ សិស្ស​និង​មុខ​សញ្ញា​រៀន​មហា​វិទ្យា​ល័យ​បម្រុង សុទ្ធ​តែ​បាន​ទទួល​អា​ហា​រូប​ករណ៍​ពី​គោល​នយោ​បាយ​ប្រ​ចាំ​ខែ ស្មើ​នឹង​៨០%នៃ​កម្រិត​ប្រាក់​ខែ​គោល និង​បាន​ទទួល​របប​សព្វ​គ្រប់​តាម​ការ​កំណត់​ជាធរ​មាន។ល។ អា​ស្រ័យ​ហេតុ​នេះ អត្រា​សិស្ស​ស្ថិត​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរសម្រេច​អត្រា​ខ្ពស់ ចំនួន​សិស្ស​នៅ​គ្រប់​កម្រិត​សិក្សា​កាន់​តែ​កើន​ឡើង។ យោង​តាម​របាយ​ការណ៍​របស់​ខេត្ត ក្រុង​ទាំង​១១/១៦ នៅ​ណាម​បូ ឆ្នាំ​២០១៨ មាន​សិស្ស​ជា​ជន​ជាតិ​ខ្មែរ កម្រិត​វិទ្យា​ល័យ​ប្រ​មាណ​១៧.៥៨០​នាក់ កម្រិត​អនុ​វិទ្យា​ល័យ​មាន​ជាង​៦២.៨៦៥នាក់ កម្រិត​បឋម​សិក្សា​ប្រ​មាណ ១១៥​.៤០០​នាក់។ ដល់​ឆ្នាំ​២០២៣ ចំនួន​សិស្ស​នៅ​គ្រប់​កម្រិត​សិក្សា​កើន​ឡើង ក្នុង​នោះ សិស្ស​វិទ្យា​ល័យ​មាន​ជាង​២៣.៧៤០​នាក់ អនុ​វិទ្យា​ល័យ​មាន​ជាង​៧០.៦៨០​នាក់ បឋម​សិក្សា​មាន​ជាង ១៣២.​២២០​នាក់។

គ្រូ​បង្រៀន​កម្មា​ភិបាល​គ្រប់​គ្រង​ខាង​វិស័យ​អប់រំ​ធ្វើ​ការ​នៅ​តាម​សាលា​ជន​ជាតិ នៅ​តំបន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច-សង្គម​លំ​បាក​ខ្លាំង បាន​ទទួល​ប្រាក់​បំណាច់​អា​ទិភាព​ស្មើ​នឹង​៧០% នៃ​កម្រិត​ប្រាក់​ខែ​ដែល​កំ​ពុង​ទទួល​និង​ប្រាក់​បំណាច់​ផ្សេងៗ​តាម​ការ​កំ​ណត់។ ​ដោយ​ឡែក គ្រូ​បង្រៀន​ដែល​បង្រៀន​ភា​សា​ជន​ជាតិភាគ​តិច​នៅ​ឃុំ​មិន​ស្ថិត​ក្នុង​តំបន់​លំ​បាក​ខ្លាំង បាន​ទទួល​ប្រាក់​បំ​ណាច់​បន្ថែម​ចំនួន​០,៣។ល។ ការ​ងារ​បណ្តុះ​បណ្តាល​បំប៉ន​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង គ្រូ​បង្រៀន​ជា​ជន​ជាតិ​ភាគ​តិច តែង​បាន​ភូមិ​ភាគ​នានា​យក​ចិត្ត​ទុក​ដាក់ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន។ ឆ្នាំ​សិក្សា ២០១៨ មាន​១១/​១៦​ខេត្ត ក្រុង​នៅ​ណាម​បូ មាន​គ្រូ​បង្រៀន​ជា​ជន​ជាតិ​ខ្មែរ​ប្រ​មាណ​១១.០១៥ នាក់ ដល់​ឆ្នាំ២០២៣ មាន​គ្រូ​បង្រៀន​ជា​ជន​ជាតិ​ខ្មែរ​ជាង​១១.៣៩០​នាក់ ពិ​សេស​ក្នុង​នោះ មាន​គ្រូ​បង្រៀន​មួយ​រូប​បាន​រដ្ឋ​ប្រ​ទាន​ជូន​កិត្តិ​នាម​គ្រូ​បង្រៀន​ប្រ​ជា​ជន។

រយៈ​ពេល​កន្លង ភូមិ​ភាគ​នានា​នៅ​ណាម​បូ ក៏​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​គម្រោង “ពង្រឹង​និង​អភិវឌ្ឍ​ប្រ​ព័ន្ធ​សា​លា​ចំណេះ​ទូទៅ​ជន​ជាតិ​អន្តេវា​សិក​ដំ​ណាក់​កាល ២០១៦​-២០២០”។ អា​ស្រ័យ​ហេតុ​នោះ ដល់​ឆ្នាំ​២០២៣ ទូទាំង​ណាម​បូ​មាន​សា​លា​ចំណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ចំនួន​៤២។ តួលេខ​នេះ ជា​មូល​ដ្ឋាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធានមនុស្ស​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ជា​ពិសេស មាន​៩/៩​ខេត្ត ក្រុង​នៅ​តំបន់​តីណាម​បូ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ សុទ្ធ​តែ​មាន​សាលា​ជន​ជន​ជាតិ​អន្តេវា​សិក​ថ្នាក់​ខេត្ត ក្នុង​នោះ​មាន​សា​លា​ជន​ជាតិ​អន្តេវា​សិក​ថ្នាក់​ស្រុក​ចំនួន​២៥។ល។ យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​គុណ​ភាព​នៃ​ការ​អប់រំ​នៅ​តាម​សាលា​ជន​ជាតិ​អន្តេវា​សិក​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក មាន​ភាព​ល្អ​ប្រ​សើរ​និង​ស្ថិរ​ភាព​នៅ​រាល់​ឆ្នាំ​សិក្សា។ អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក មធ្យម​ភាគ​សម្រេច​ជាង​៩៩% ក្នុង​នោះ​មាន​សាលា​ជា​ច្រើន​សម្រេច​អត្រា​១០០%។

អាច​និយាយ​បាន​ថា រយៈ​ពេល​កន្លង ការ​ងារ​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល​បង្រៀនវិជ្ជា​ជីវៈ ឧត្តាន​កម្ម​អប់រំ​បំបាត់​អនក្ខរ​កម្ម​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ ក៏​ដូច​ជា​ជន​រួម​ជាតិ​ភាគ​តិច​ឯទៀត តែង​បាន​ភូមិ​ភាគ​នានា​នៅ​ណាម​បូ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ ទន្ទឹម​នឹង​នោះ ប្រ​ព័ន្ធ​សាលា​រៀន​ទ្រង់​ទ្រាយ​ឧបករណ៍​បង្រៀន​នៅ​គ្រប់​កម្រិត​សិក្សា ត្រូវ​បាន​វិនិយោគ​កសាង​សម្រេច​បទដ្ឋាន។ ហេតុ​នេះ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព ប្រ​សិទ្ធ​ភាព​នៃ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ព្រម​ទាំង​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​និង​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ៕

                         ថាញ​ឡុង-មុនី

 

ចែករំលែកអត្ថបទ