លោកថាច់ខឹម នៅភូមិផ្នោកំបុត ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង ជាអ្នកមានប្រជាប្រិយ បានរួមចំណែកយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយ កៀរគរជនរួមជាតិខ្មែរពង្រីកស្មារតីសាមគ្គី ព្រួតដៃកសាងភូមិស្រុកសម្បូរសប្បាយ។
លោកថាច់ខឹម។
ធ្លាប់ជាប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង ម្ល៉ោះហើយពេលចូលនិវត្តន៍ លោកថាច់ខឹម បានមាមីងខ្មែរក្នុងភូមិស្រុក គោរពស្រឡាញ់និងបោះឆ្នោតជ្រើសរើសជាអ្នកមានប្រជាប្រិយ ប្រធានគណៈកម្មការវត្តផ្នោកំបុត។ ចាប់តាំងពីនោះ គាត់បានរួមជាមួយនឹងព្រះចៅអធិការវត្ត និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ រៀបចំសណ្ដាប់ធ្នាប់ក្នុងវត្ត និងកៀរគរមាមីងខ្មែររស់នៅសាមគ្គី ចូលរួមកសាងវត្តអារាម។ ជាច្រើនឆ្នាំមកនេះ ជាមួយនឹងការកៀរគរ ផ្សព្វផ្សាយរបស់លោកថាច់ខឹម មាមីងខ្មែរមកវត្តធ្វើបុណ្យទានកាន់តែច្រើនឡើង ហើយបានរួមចំណែកកសាង ជួសជុលឧបដ្ឋានសាលា និងសំណង់ផ្សេងៗក្នុងវត្តសម្រាប់ព្រះសង្ឃបួសរៀន។ ក្រៅពីនោះ លោកថាច់ខឹម នៅទាំងកៀរគរមាមីងខ្មែរអប់រំកូនចៅថែរក្សាវប្បធម៌ ប្រវេណីខ្មែរ ដូចជា ការស្លៀកពាក់សមរម្យទៅកាន់វត្ត ថែរក្សាទម្រង់ស្វាគមន៍របស់ខ្មែរ ថែរក្សាចង្វាក់រាំវង់ ភ្លេងពិណពាទ្យជាដើម។ អាស្រ័យហេតុនោះ ទើបក្នុងវត្តមានក្រុមភ្លេងភ្លេងពិណពាទ្យ ក្រុមតន្រ្តីចម្រៀង របាំ សម្រាប់បម្រើក្នុងពិធីបុណ្យទានផ្សេងៗឱ្យកាន់តែមានភាពឱឡា រិកអធិកអធម សប្បាយរីករាយ។ លោកថាច់ខឹម ឱ្យដឹង៖ “ទោះបីកំពុងឋិតក្នុងតំណែងឬចូលនិវត្តន៍ហើយក្ដី ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើគឺសុទ្ធតែផលប្រយោជន៍សម្រាប់មាមីងខ្មែរ។ បច្ចុប្បន្ន មាមីងខ្មែរនៅភូមិផ្នោកំបុត រស់នៅដោយសាមគ្គី ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ព្រួតដៃជាមួយនឹងរដ្ឋអំណាចភូមិភាគកសាងភូមិស្រុកសម្បូរសប្បាយ ខ្ញុំពិតជាមានក្ដីរីករាយខ្លាំងណាស់។ នោះជាកម្លាំងចលករឱ្យខ្ញុំកាន់តែមានទំនុកចិត្តអនុវត្តល្អភារកិច្ចនិងតួនាទីក្នុងនាមជាអ្នកមានប្រជាប្រិយ ដើម្បីផ្សព្វផ្សាយ កៀរគរមាមីងខ្មែរខ្នះខ្នែងប្រកបការងាររកស៊ី រស់នៅសាមគ្គី កសាងភូមិស្រុកកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកថាច់ខឹម រួមជាមួយនឹងព្រះចៅអធិការវត្តកំពុងពិនិត្យសំណង់សាងសង់ក្នុងវត្ត។
មានអាយុបក្សជាង ៤០ ឆ្នាំ លោកថាច់ខឹម តែងជាគំរូឈានមុខក្នុងចលនារបស់ភូមិភាគ។ ពិសេស គឺខ្នះខ្នែងក្នុងការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជូនជនរួមជាតិខ្មែរ; ជាគំរូលេចធ្លោក្នុងការឈូសឆាយរំដោះផ្ទៃដី និងកៀរគរមាមីងខ្មែរក្នុងភូមិស្រុកប្រគល់ដីឱ្យគម្រោងផ្លូវល្បឿនលឿនចូវដុក - កឹងធើ - សុកត្រាំង ត្រូវតាមច្បាប់កំណត់។ ក្រៅពីនោះ លោកថាច់ខឹម ថែមទាំងជាឃោសនិកសកម្មក្នុងការងារសម្រុះសម្រួលទៀតផង។ បងស្រី ថាច់ធីតារា ឱ្យដឹង៖ “សម្ដីដែលលោកតាខឹម គាត់និយាយដឹកនាំតែងសមហេតុសមផល។ អាស្រ័យបានគាត់ជួយពន្យល់វែកញែកច្បាស់លាស់ ទើបប្ដីប្រពន្ធខ្ញុំយល់ឃើញពីទោសកំហុសរបស់ខ្លួន ហើយចាប់ដៃគ្នាកសាងគ្រួសារសុភមង្គល”។
ជាច្រើនឆ្នាំមកនេះ ជាមួយនឹងការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនិងកៀរគរប្រជាជន លោកថាច់ខឹម ទទួលបានប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងគណៈកម្មាធិការជនជាតិ៕
យ្វីអាញ់ - ថាច់ធី