សេដ្ឋកិច្ចនៅតំបន់ជនរួមជាតិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ មុខមាត់ជនបទមានការវិវឌ្ឍន៍ជាវិជ្ជមាន; ជីវភាពបានប្រសើរឡើង; អត្រាគ្រួសារក្រីក្របានថយចុះជារៀងរាល់ឆ្នាំ។ល។ នេះគឺជាការវាយតម្លៃរួម ហើយពេញលេញបង្គួររបស់ថ្នាក់ដឹកនាំគណៈជនជាតិខេត្តកាម៉ាវផងដែរ ពេលរៀបរាប់ពីការវិវឌ្ឍន៍ជាវិជ្ជមាននៃតំបន់ជនរួមជាតិខ្មែរនៅភូមិភាគក្នុងរយៈពេលជាង៥ឆ្នាំកន្លង។
ជនរួមជាតិខ្មែរនៅឃុំខាញ់ប៊ិញតី ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ មាន
ជីវភាពធូរធារដោយសាររបរធ្វើត្រីងៀត។
នៅខេត្តកាម៉ាវ ជនរួមជាតិខ្មែរមានប្រមាណ៣៩.០០០នាក់ ស្រូបអត្រាជាង៨០% នៃចំនួនជនជាតិភាគតិចសរុបក្នុងខេត្ត។ ស្តីពីតថភាពសេដ្ឋកិច្ច និងជីវភាពរបស់ជនរួមជាតិខ្មែរ ក្នុងរយៈពេលជាង៥ឆ្នាំ កន្លងមកនេះ លោកង្វៀងថាញណេម អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ មានប្រសាសន៍៖ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតំបន់ជនរួមជាតិខ្មែរក្នុងប៉ុន្មានឆ្នាំជិតៗនេះ មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ បំផុតគឺស្ពាន ផ្លូវគមនាគមន៍ជនបទ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី សាលារៀន ដំណាក់សុខាភិបាល ស្ថាប័នវប្បធម៌និងកីឡា។ល។ នៅតំបន់ជនជាតិភាគតិចខេត្តកាម៉ាវនិយាយរួម និងនៅតំបន់ជនជាតិខ្មែរនិយាយដោយឡែក។ អត្រាឃុំដែលមានផ្លូវរថយន្តចូលដល់មជ្ឈមណ្ឌលឃុំសម្រេច១០០%; អត្រាផ្លូវគមនាគមន៍ជនបទភ្ជាប់ពីភូមិមួយទៅភូមិមួយក្នុងតំបន់បានចាក់កៅស៊ូ ឬចាក់បេតុងសម្រេចជាង៦៥%។ ឃុំទាំង១០០% ក្នុងតំបន់សុទ្ធសឹងមានសាលាមត្តេយ្យ សាលាវិទ្យាល័យជនជាតិអន្តេវាសិក១ និងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក១។ អត្រាឃុំមានមជ្ឈមណ្ឌលវប្បធម៌ និងកីឡានៅកាម៉ាវសម្រេច៨៥%; ឃុំទាំង១០០% មានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ ហើយអត្រាគ្រួសារប្រើប្រាស់អគ្គិសនីនៅតំបន់ជនជាតិខ្មែរ និងទូទាំងតំបន់ជនជាតិភាគតិចរបស់ខេត្តសម្រេច ៩៩,៩៧% ។
ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ស្ថានភាពផលិតកម្ម និងជីវភាពរបស់ជនរួមជាតិខ្មែរនៅកាម៉ាវ ជាសារវន្តមានស្ថិរភាពនិងមានការអភិវឌ្ឍ។ នោះគឺជាលទ្ធផលនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គោលនយោបាយជនជាតិ និងគោលនយោបាយដែលពាក់ព័ន្ធដល់តំបន់ជនជាតិភាគតិចនិយាយរួមនិងតំបន់ជនជាតិខ្មែរនិយាយដោយឡែក។ ផ្តើមពីនោះ បង្កលក្ខណសម្បត្តិឧបត្ថម្ភជាក់ស្តែងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិខ្មែរជាច្រើន ដើម្បីលំនឹងជីវភាព។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែររបស់ខេត្តបានថយចុះពី៣-៤%ក្នុងមួយឆ្នាំ។ លើសពីនេះ គោលនយោបាយសុខុមាលភាពសង្គមសម្រាប់គ្រួសារគោលនយោបាយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារដែលមានស្ថានភាពលំបាកជាជនជាតិខ្មែរ តែងបានផ្សព្វផ្សាយ អនុវត្តទាន់ពេលនិងស្របតាមបទប្បញ្ញត្តិ។
លោកង្វៀងថាញណេម អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ មានប្រសាសន៍ឱ្យដឹង៖ នៅកាម៉ាវសព្វថ្ងៃ មានគំរូជនរួមជាតិខ្មែរកាន់តែច្រើនឡើងដែលមានឆន្ទៈខិតខំប្រកបរបររកទទួលទាន ឈានឡើងចាកភាពក្រីក្រ និងក្លាយជាអ្នកមានស្របច្បាប់។ មានទម្រង់ផលិតដែលមានប្រសិទ្ធភាពជាច្រើនត្រូវបានស្ងើចសរសើរនិងពង្រីកទូលំទូលាយ។ កម្រិតប្រជាបញ្ញាក្នុងតំបន់ជនជាតិភាគតិចត្រូវបានលើកកម្ពស់ មានគ្រួសារជាច្រើនមានកូនរៀនដល់មហាវិទ្យាល័យនិងខ្ពស់ជាងទៀត។ល។ ស្ថានភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងតំបន់ជនរួមជាតិខ្មែរមានស្ថិរភាព។ ការការពារប្រទេសនិងសន្តិសុខត្រូវបានរក្សាខ្ជាប់។ អាស្រ័យហេតុនោះ ជនរួមជាតិខ្មែរតែងមានការសាមគ្គី ជឿជាក់ទៅលើមាគ៌ាផ្លាស់ថ្មីរបស់បក្ស ព្រមទាំងបានរួមចំណែកដ៏សំខាន់ៗជាច្រើនដល់សង្គមនិងភូមិភាគ៕
ថាញឡុង - បកប្រែ៖ សុផន