ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី នៅឆ្នាំ២០០០ ។ ដើម្បីកសាងជោគជ័យឃុំជនបទថ្មីកម្រិតខ្ពស់ បក្ខភាគរដ្ឋអំណាចនិងប្រជាជនឃុំម៉ីចាញ់ ផ្តុំកម្លាំងកសាងសម្រេច១៩/១៩ លក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ កំពុងរង់ចាំគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់។
ដោយបានកសាងជនបទថ្មីកម្រិតខ្ពស់ ផ្លូវជនបទនៅភូមិចុងក្រោមកាន់តែរឹងមាំ
ងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាជន។
លោក យឿងហ្វីបាវ ប្រធានគណៈកម្មាធិការប្រជាជនឃុំម៉ីចាញ់ ឱ្យដឹង៖ “ដោយកំណត់ច្បាស់ការកសាងឃុំជនបទថ្មីកម្រិតខ្ពស់ គឺបន្តការលើកស្ទួយជីវភាពសេដ្ឋកិច្ចវប្បធម៌ - សង្គមដល់ប្រជាជន ដូច្នេះ ឃុំបង្កើនការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី គម្រោងជាច្រើនត្រូវបានផ្សព្វផ្សាយ រាល់ទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ត្រូវបានពង្រីកប្រសិទ្ធភាព។ ពិសេស គឺដោះស្រាយការងារធ្វើ បង្កើនប្រាក់ចំណូលនិងកាត់បន្ថយភាពក្រីក្រដោយចីរភាព ឃុំសហការជាមួយនឹងការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចស្រុក មជ្ឈមណ្ឌលអប់រំជាប្រចាំនិងបង្រៀនវិជ្ជាជីវៈស្រុកចូវថាញ់; មជ្ឈមណ្ឌលឧទ្ទេសនាមការងារធ្វើខេត្តត្រាវិញ រៀបចំបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើដល់យុវជនក្នុងកម្រិតអាយុពលកម្ម”។
ក្រៅពីនេះ ឃុំនៅទាំងសហការជាមួយធនាគារគោលនយោបាយសង្គមខេត្ត ពិនិត្យជ្រើសរើសប្រជាជនចំនួន ១.១១៥ គ្រួសារ បុលទុន សរុបទឹកប្រាក់ជិត ១៦ ពាន់លានដុង។ ផ្តើមពីកម្មវិធីបុលទុនខាងលើ បានបង្កលក្ខណសម្បត្តិសម្រាប់ប្រជាជនអភិវឌ្ឍផលិតកម្ម បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ដំណើរការវិនិយោគលើទម្រង់ផលិតផលសំខាន់ៗរបស់ឃុំ។ មុនពេលអនុវត្តកសាងឃុំជនបទថ្មីកម្រិតខ្ពស់ ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ៗរបស់ឃុំសម្រេច ៦៤ លានដុង/ម្នាក់/ឆ្នាំ។ ឆ្នាំ ២០២៣ ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ៗរបស់ឃុំសម្រេច ៦៩,៦៦ លានដុង/ម្នាក់/ឆ្នាំ។ មកទល់ពេលនេះ នៅមានប្រជាជនក្រីក្រតែ ៥៣ គ្រួសារ ស្រូបអត្រា១,៦៥%”។
ពូគៀងវ៉ាន់ហ្វាង នៅភូមិចុងក្រោម ឱ្យដឹង៖ “អាស្រ័យដោយកសាងជនបទថ្មីកម្រិតខ្ពស់ ទើបសំណង់ផ្សេងៗ ដូច៖ ដំណាក់សុខាភិបាល អគារសិក្សា អគារវប្បធម៌ត្រូវបានជួសជុលកសាងរឹងមាំ ឆ្លើយតបទាន់ពេលនឹងការថែទាំសុខភាពកម្សាន្តសប្បាយ រៀនសូត្ររបស់ប្រជាជន។ ក្រៅពីវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ការបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ក៏បានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ ចលនាប្រជាជនងាកមកដាំដំណាំរួមផ្សំ ពង្រីកបានប្រសិទ្ធភាព។ ឃើញថា ជីវភាពរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់រក្សាលំនឹងប្រជាជនសប្បាយរីករាយ”។
តាមប្រសាសន៍លោក យឿងហ្វីបាវ ឃុំម៉ីចាញ់បន្តការធ្វើឱ្យសុក្រឹត្យនិងលើកកម្ពស់គុណភាពរាល់លក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ ឆ្ពោះទៅកាន់ឃុំជនបទថ្មីខ្នាតគំរូដើម្បីជីវភាពរបស់ប្រជាជនរីកចម្រើនឡើងជាលំដាប់៕
សើុងម៉ាល័យ-លីសៀ