មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/04/2024 - 15:55

ស្ពាន​តភ្ជាប់ "ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន"

អត្ថ​បទ​ទី៣៖  ... រក្សា​ភាព​សុខ​សាន្ត​តំបន់​ជន​បទ

លោក​ថាច់​វ៉េត ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ថាច់ និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​បៀង​ដុង​ B ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ ខេត្ត​បាក​លីវ។ គាត់​តែង​អនុវត្ត​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​វង្ស​ត្រ​កូល​អនុវត្ត​ល្អ​នូវ​បទប្បញ្ញត្តិ​ច្បាប់; អប់រំ​កូន​ចៅ​ក្នុង​វង្ស​ត្រកូល​ចៀស​វាង​បាប​គ្រោះ​សង្គម រួម​ចំណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំបន់​ជន​បទ។

លោក​ថាច់​វ៉េត តែង​អាន​កា​សែត​ជា​ប្រ​ចាំ ដើម្បី​ក្តោបក្តាប់​ព័ត៌​មាន​សម្រាប់​
បម្រើការងារផ្សព្វផ្សាយបានល្អ។

ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ ដូច្នេះ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី លោក​ថាច់​វ៉េត បាន​ជួប​ជុំ​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ថាច់​ឡឹមសើុង​ត្រឹង។ល។ សហ​ការ​ជា​មួយ​កង​កម្លាំង​នគរ​បាល​ផ្សព្វ​ផ្សាយ កៀរ​គរ​សមា​ជិក​អប់រំ​កូន​ចៅ​ឱ្យគោ​រព​ច្បាប់​សុវត្ថិ​ភាព​ចរាចណ៍​ផ្លូវ​គោក មិន​ពិសា​គ្រឿង​ស្រ​វឹង​ពេល​បើក​បរ មិន​បង្ក​ភាព​អុក​ឡុក​សណ្តាប់​ធ្នាប់​សា​ធា​រណៈ។ល។ ព្រមទាំង​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ ដើម្បី​កម្ម​វិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ព្រឹត្ត​ទៅ​ដោយ​សុវត្ថិ​ភាព។ លោក​ថាច់​វ៉េត មាន​ប្រ​សាសន៍៖ “ខ្ញុំ​ធ្លាប់​ធ្វើ​ជា​នា​យក​សា​លា​បឋមសិក្សា លុះ​ឆ្នាំ​២០០៨ ក៏​ចូល​និវត្តន៍​ហើយ​បាន​មា​មីង​ទំនុក​ចិត្ត បោះ​ឆ្នោត​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ និង​ជ្រើស​ធ្វើ​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ព្រែក​ជ្រៅ​រហូត​មក​ទល់​ពេល​នេះ ដោយ​បាន​មាមីង​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន។ អា​ស្រ័យ​ហេតុ​នេះ ពេល​ខ្ញុំ​ផ្សព្វ​ផ្សាយ ចលនា​មា​មីង​ខ្មែរ​មាន​ទំ​នុក​ចិត្ត​និង​អនុវត្ត​តាម។ បំ​ផុត​គឺ​មាមីង​ខ្មែរ​ក្នុង​វង្ស​ត្រ​កូល​ថាច់ បាន​ម្ចាស់​ការ​ចូល​រួម​បរិហារ​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ ផ្តល់​ព័ត៌​មាន​សំ​ខាន់​ៗ​ដល់​កង​កម្លាំង​នគរ​បាល​ដើម្បី​ចាត់​វិធាន​ការ​ទាន់​ពេល; ចុះ​ឈ្មោះ​គ្រួសារ​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់…”។

លោក​ថាច់​វ៉េត កំ​ពុង​ពិភាក្សា​ការ​ងារ​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ ដើម្បី​អនុវត្ត​ផែន​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ទន្ទឹម​នឹង​នោះ លោក​ថាច់​វ៉េត នៅ​ទាំង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ខ្នះ​ខ្នែង​ចូល​រួម​អប់រំ​យុវ​ជន សម្រុះ​សម្រួល​ជោគ​ជ័យ​ករណី​ទំ​នាស់ វិវាទ​អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ ទំនាស់​វិវាទ​ដីធ្លី និង​រឿង​រ៉ាវ​ផ្សេងៗ​ជា​ច្រើន​ក្នុង​សង្គម ព្រម​ទាំង​លើក​សំ​ណើ​ទៅ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សង់​ផ្ទះ ដី​ធារ​ផ្ទះ បុល​ទុន​អនុគ្រោះ។ល។ ដល់​យុវ​ជន​២​នាក់​ក្នុង​វង្សត្រ​កូល​ថាច់ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង ដើម្បី​លំ​នឹង​ជីវ​ភាព។ បង​ថាច់​ឌើ ឱ្យដឹង៖ “ពេល​ឮ​ថា​ខ្ញុំ​ចង់​លែង​លះ​គ្នា លោក​ថាច់​វ៉េត មក​ផ្ទះ​ខ្ញុំ​លើក​ទឹក​ចិត្ត​និង​ណែ​នាំ​ឱ្យ​វិល​មក​ជួប​ជុំ​គ្រួ​សារ ដើម្បី​គិត​គូរ​ឱ្យ​កូនៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ។ ស្តាប់​ការ​វិភាគ​វែក​ញែក “សម​ហេតុ​ផល” របស់​លោក​ថាច់​វ៉េត ខ្ញុំ​យល់​ឃើញ​ថា ខ្លួន​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ពន្ធ​កូន ដូច្នេះ ខ្ញុំ​ក៏​បោះ​បង់​គំនិត​នោះ ហើយ​វិល​មក​រួម​រស់​ជា​មួយ​គ្រួ​សារ។ ក្រៅ​ពី​នោះ លោក​ថាច់​វ៉េត នៅ​ទាំង​ឧបត្ថម្ភ​អង្ករ​ប្រាក់​កាសដល់​ខ្ញុំ សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ។ អា​ស្រ័យ​បាន លោក​ថាច់វ៉េត ស្នើ​ទៅ​រដ្ឋ​អំណាច​ឃុំ​ពិនិត្យ​ផ្តល់​ដី​ធារ​ផ្ទះ សាង​សង់​ផ្ទះ​និង​ឱ្យ​ខ្ញុំ​បុល​ទុន​រក​ស៊ី ទើប​ឥឡូវ​នេះ គ្រួសារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង។ បច្ចុប្បន្ន ខ្ញុំ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​ថាច់ ដើម្បី​រួម​ចំ​ណែក​ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​នៅ​មណ្ឌល​តាំង​ទីលំ​នៅ”។

លោក​វ៉មិញ​សើុង អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​និង​សាសនា​ក្រុង​បាក​លីវ ឱ្យ​ដឹង៖ “ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​លោក​ថាច់​វ៉េត ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា ទើប​មាមីង​ខ្មែរ​នៅ​វិញ​ត្រាច់​ដុង ពង្រីក​ស្មារតី​សាមគ្គី​ព្រួត​ដៃ​គ្នារ​ក្សា ភាព​សុខ​សាន្ត​តំបន់​ជន​បទ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន ចំ​ពោះ​ឧបាយ​កល​របស់​អា​នុភាព​អមិត្ត​ខាង​ក្រៅ ដែល​ឆ្លៀត​យក​បញ្ហា​ជន​ជាតិ សាសនា​ដើម្បី​ប្រ​ឆាំង​រដ្ឋ​យើង។ ឆ្នាំ​២០២៣ លោក​ថាច់​វ៉េត ជា​គំរូ​ឆ្នើម​បាន​ចូល​រួម​សន្និ​បាត​ស្ងើច​សរ​សើរ​ផ្តល់​កិត្តិ​យស​គំរូ​ជឿន​លឿន​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ទូទាំង​ប្រ​ទេស​នៅ​ហា​ណូយ”៕

                          យ្វី​អាញ-មុ​នី

ចែករំលែកអត្ថបទ