ស្របឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៤ សមាគមជំរុញការសិក្សាខេត្តបាកលីវ បានសហការជាមួយគណៈជនជាតិ-សាសនាខេត្ត រៀបចំកម្មវិធី “តភ្ជាប់ក្តីស្រឡាញ់” ជូនអាហារូបករណ៍ចំនួន ១៧០ ចំណែកដល់សិស្សានុសិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាក។ អាហារូបករណ៍ក្នុងមួយចំណែកៗមានតម្លៃ ១,៥ លានដុង។
ជូនអាហារូបករណ៍ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។
ក្នុងកម្មវិធីសមាគមជំរុញការសិក្សាខេត្តក៏បានជូនអំណោយចំនួន ១៤០ ចំណែកដល់សមាជិកសមាគមជំរុញការសិក្សាដែលមានស្ថានភាពលំបាក ជាជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តខេត្ត; គណៈជនជាតិ - សាសនាខេត្តបាកលីវ ក៏បានជូនអំណោយដល់មាមីងជនរួមជាតិខ្មែរចំនួន ៣០០ នាក់ អំណរបុណ្យចូលឆ្នាំប្រពៃណី ប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅនិងសុភមង្គល។ អំណោយក្នុងមួយចំណែកៗ មានតម្លៃ ៥០០,០០០ ដុង ៕
យ្វីអាញ