15/04/2024 - 14:03

ពេល​កង​ទ័ព​ចេះ​ភាសា​ខ្មែរ​

ដោយ​កំ​ណត់​ច្បាស់​ការ​បង្កើន​ចំ​ណេះ​ដឹង​ភាសា​បរទេស​ជូន​កម្មា​ភិបាល​ នាយ​ទា​ហាន​យោ​ធិន​ជំ​នាញ​ក្នុង​ជួរ​កង​ទ័ព​ គឺ​ជា​ភារ​កិច្ច​បន្ទាន់​ផង​ និង​មាន​លក្ខណៈ​យុទ្ធ​សាស្រ្ត​យូរ​អង្វែង​ផង​។​ រយៈ​ពេល​២​ឆ្នាំ​មក​នេះ​ អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ យោធ​ភូមិ​ភាគ​ បាន​រៀប​ចំ​ថ្នាក់​បង្រៀន​ភាសា​ជន​ជាតិ​និង​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ពី​ជន​ជាតិ​ខ្មែរ។​ ក្នុង​នោះ​ មាន​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ពី​ជន​ជាតិ​ខ្មែរ​នៅ​កង​វរសេនា​ធំ​លេខ​១ កង​ពល​ធំ​លេខ​៣៣០ យោធ​ភូមិ​ភាគ​៩។

 វគ្គ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ពី​ជន​ជាតិ​ខ្មែរ​នៅ​នឹង​កង​វរសេនា​ធំ​លេខ​១ កង​ពល​ធំ​លេខ​៣៣០ យោធ​ភូមិ​ភាគ​៩។​

ឆ្នាំ២០១៨ លី​ចាន់​រី បាន​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​គរុ​កោស​ល្យ​ អក្សរ​សាស្រ្ត​ខ្មែរ​ណាម​បូ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។​ ក្រោយ​មក​ គាត់​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​សញ្ញា​បត្រ​ទីពី​រនៅ​សាលា​នាយ​ទា​ហាន​ នយោ​បាយ​។​ ក្នុង​នាម​ជា​កូន​ខ្មែរ​ ដែល​មាន​បំ​ណិន​បណ្តុះ​បណ្តាល​ជា​មូល​ដ្ឋាន​ គាត់​ជា​គ្រូ​បង្រៀន​ម្នាក់​ក្នុង​ចំ​ណោម​គ្រូ​បង្រៀន​ពីរ​នា​ក់ បាន​អង្គ​ភាព​ប្រ​គល់​ភារៈ​ឱ្យ​ទទួល​បន្ទុក​ ថ្នាក់​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ភាសា​ខ្មែរ។​ អនុសេនីយ៍​ទោ លី​ចាន់​រី ស្នង​ការ​នយោ​បាយ​រង​នៃ​កង​អនុសេនា​ធំ​លេខ​១២ (កង​វរសេនា​ តូច​លេខ​៣០៣) ឱ្យ​ដឹង​៖ “ការ​រៀន​ភាសា​ខ្មែរ​ ពិបាក​បំផុត​គឺការ​ប្រ​កប​សូរ​ ដោយ​សារ​មាន​ពាក្យ​មួយ​ចំ​នួន​ គឺសូរ​សំ​នៀង​អាន​ដូច​គ្នា​ (សទិស​ស័ព្ទ​)។​ ទន្ទឹម​នឹង​នោះ​ ក្នុង​ភាសា​ខ្មែរ​មាន​ព្យញ្ជនៈ​ដល់​ទៅ​៣៣តួ និង​ស្រះ​និស្ស័យ​ដល់​ទៅ​២៥​តួ បាន​ជា​សិក្ខា​កាម​ជួប​លំ​បាក​ក្នុង​ការ​អា​ន។​ ពិសេស​ ចំ​ពោះ​កម្មា​ភិបាល​ យុទ្ធ​ជន​មិន​ទាន់​បាន​រៀន​ភាសា​ខ្មែរ​ជា​មូល​ដ្ឋាន។​ ម៉្យាង​ទៀត​ ដោយ​សារ​គ្រាម​ភាសា​ខ្មែរ​មិន​ទាន់​មាន​ការ​ឯក​ភាព​គ្នា​រវាង​តំ​បន់​នីមួយ​ៗ​។​ ព្រោះ​ហេតុ​នោះ​ ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គ្រូ​បង្រៀន​ក្នុង​ថ្នាក់​ការ​ បង្កើត​ក្រុម​សន្ទនា​និង​និយាយ​ដោះ​ដូរ​គឺ ជាមធ្យោ​បាយ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​សម្រាប់​បំ​ពេញ​បន្ថែម​វាក្យ​ស័ព្ទ។​ ពល​បាល​ឯក​ ថាច់​ ហ្វាង​ថៀង យុទ្ធ​ជន​កង​អនុសេនា​ធំ​លេខ​១ (កង​វរសេនា​តូច​លេខ​៣០៩) ចែក​រំលែក៖ “ការ​សន្ទនា​ភាសា​ខ្មែរ​ យើង​ត្រូវ​ក្ដាប់​ច្បាស់​ អត្ថ​ន័យ​នៃ​ពាក្យ​មួយ​ចំ​នួន​ ដ្បិត​អី​មាន​ពាក្យ​ខ្លះ​សូរ​សៀង​ខុស​គ្នា​តែ​ន័យ​ដូច​គ្នា។​ ឧទាហរណ៍​ពាក្យ​ថា​ “ឪ​ពុក​” មាន​អ្នក​ខ្លះ​ហៅ​ថា​ ប៉ាឬ​ឪ​ជា​ដើម​។​ ពេល​យើង​ក្ដាប់​ច្បាស់​អត្ថ​ន័យ​នៃ​ពាក្យ​ទាំង​នោះ​ ហើយ​យក​ទៅ​សន្ទនា​ក្នុង​ភូមិ​ភាគ​ ច្បាស់​ជា​អ្នក​រាល់​គ្នា​ស្ដាប់​ងាយ​យល់​ពុំ​ខាន”។​

អនុសេនីយ៍​ឯក​ប​ម្រុង សើុង​ឡាយ​ ស្នង​ការ​នយោ​បាយ​នៃ​អនុសេនា​ធំ​លេខ​១ (វរសេនា​តូច​លេខ​៣០៩) ឱ្យ​ដឹង​៖ “មាន​តំ​បន់​ខ្លះ​ប្រ​ជា​ជន​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ប្រើ​ភាសា​ខ្មែរ​-វៀត​លាយ​ឡំ​គ្នា​ ខ្ញុំ​អាច​យល់​និង​ស្មាន​ដឹង​ពី​គោល​បំ​ណង​របស់​មាមីង។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​ក្ដាប់​ច្បាស់​ពី​ភាព​សម្បូរ​បែប​នៃ​ភាសា​នេះ​ ទើប​អាច​សន្ទនា​បាន​រលូន”។​

ព្រះ​តេជ​ព្រះ​គុណ​ ដោ​វ៉ាន់​និញ ព្រះ​ចៅ​អធិ​ការ​វត្ត​សុវណ្ណ​វនា​រាម​សុពណ៌​លើក​ នៅ​សង្កាត់​ជីឡាំង​ ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ មាន​ថេរ​ដី​កា​៖ “រៀង​រាល់​ឆ្នាំ​ ឱកាស​ ថ្ងៃ​បុណ្យ​ទាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ពុទ្ធ​បរិស័ទ​យក​ចង្ហាន់​មក​វត្ត​ប្រ​គេន​ ព្រះ​សង្ឃ​ អា​ត្មា​ភាព​តែង​ជួយ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ។​  ពេល​កង​ទ័ព​ចេះ​ភា​សា​ខ្មែរ​ អា​ត្មា​ត្រេក​អរ​ណាស់​ ពី​ព្រោះ​មាន​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បន្ថែម​ជួយ​ពុទ្ធ​បរិស័ទ​យល់​ដឹង​កាន់​តែ​ច្រើន​និង​ច្បាស់​ថែម​ទៀត”។​

ចំ​ណេះ​ដឹង​ភាសា​ខ្មែរ​ដែល​រៀន​បាន​ជួយ​ដល់​កង​ទ័ព​អនុវត្ត​កាន់​តែ​ល្អ​ថែម​ទៀត​នូវ​ភារ​កិច្ច​ផ្សព្វ​ផ្សាយ​  កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ប្រតិ​បត្តិ​ល្អ​នូវ​គោល​ការណ៍​ គោ​រព​ច្បាប់។​ ទន្ទឹម​នឹង​នោះ​ ជា​មូល​ដ្ឋាន​គ្រឹះ​ទាម​ទារ​កម្មា​ភិបាល​ យុទ្ធ​ជន​ព្យា​យាម​ហាត់​ពត់ ដើម្បី​ប្រើ​ការ​បាន​ល្អ​ក្នុង​ដំ​ណើរ​ការ​បំ​ពេញ​ការ​ងារ។​  វរសេនីយ៍​ឯក​ប​ម្រុង ត្រឹង​ថាញ់​ទ្រុង​ ស្នង​ការ​នយោ​បាយ​នៃ​កង​វរសេនា​ធំ​លេខ​១ ឱ្យដឹង​៖ “ដោយ​សារ​អនុវត្ត​ការ​ងារ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ ថ្នាក់​បំពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ពី​ជន​ជាតិ​ខ្មែរ​ គ្រាន់​តែ​បាន​បង្រៀន​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ​។​ យោង​តាម​នោះ​ មាន​សមមិត្ត​ជាង​ ១០០​នាក់ ទទួល​បាន​ការ​ណែ​នាំ​អាន​ភាសា​ខ្មែរ​ឆ្លង​តាម​រយៈ​បធាន​បទ​សន្ទ​នា​ធម្ម​តា​រាល់​ថ្ងៃ។​ រយៈ​ពេល​ខាង​មុខ​ យើង​ខ្ញុំ​នឹង​បង្កើត​ផែន​ការ​បញ្រ្ជាប​ដល់​កង​ទ័ព​ឱ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​នូវ​តួនា​ទី​អត្ថ​ន័យ​នៃ​ខ្លឹម​សារ​នេះ​; ជា​ពិសេស​ គឺ​លើក​កម្ពស់​តួនា​ទី កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ជន​ជាតិ​ខ្មែរ​ ដែល​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ​អំ​ពី​វប្បធម៌​ ភាសា​ អក្សរ​សាស្រ្ត​ខ្មែរ​ ដើម្បី​ណែ​នាំ​និង​បណ្ដុះ​បណ្ដាល​បន្ថែម​ជូន​បង​ប្អូន”។​

ឆ្នាំ​២០២២​-២០២៣ អង្គ​ភាព​ភូមិ​ភាគ​នា​នា​ ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩ រៀប​ចំ​វគ្គ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ពី​ជន​ជាតិ​ខ្មែរ​បាន​៩​ថ្នាក់​ ជូន​ដល់​កម្មា​ភិ​បាល​ យុទ្ធ​ជន​ជិត​៨០០​នាក់; បង្រៀន​ភាសា​ខ្មែរ​បាន​ចំ​នួន​៤ ថ្នាក់​ ជូន​ដល់​កម្មា​ភិបាល​ជាង​២៥០​នាក់។​ តាម​រយៈ​កិច្ច​សហ​ការ​ជា​មួយ​នឹង​សា​កល​វិទ្យា​ល័យ​និង​រៀប​ចំ​ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​ ដោយ​ផ្ទាល់​ជា​សន្សឹម​ៗ​កាន់​តែ​បញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព​នៃ​បទ​បញ្ជា​លេខ​១០៥ ចុះ​ថ្ងៃ​២៦/ ៥/២០២០ របស់​ក្រសួង​ការ​ពារ​ជាតិ​” ស្ដី​ពី​ពង្រឹង​ការ​រៀន​ភាសា​បរទេស​ និង​ភាសា​ជន​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​កង​ទ័ព​ បំ​ពេញ​តម្រូវ​ការ​បេ​សកកម្ម​ក្នុង​ស្ថាន​ភាព​ថ្មី”៕

ហូគៀង​យ៉ាង - ថាច់​ធី

​  

ចែករំលែកអត្ថបទ