08/04/2024 - 17:00

ក្រសួង​នគរ​បាល​ពិនិត្យ​សាង​សង់​ផ្ទះ​១.២៩០ ខ្នង​ជូន​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​

គណៈ​ប្រតិ​ភូ​ក្រសួង​នគរ​បាល​ ដឹក​នាំ​ដោយ​វរសេនីយ៍​ឯក​ ង្វៀង​ហុង​ង្វៀន​ នាយ​ខុទ្ទ​កា​ល័យ​រង​ក្រ​សួង​នគរ​បាល​ ទើប​ធ្វើ​ការ​ជា​មួយ​នគរ​បាល​ខេត្ត​ត្រា​វិញ​ ដើម្បី​ផ្សព្វ​ផ្សាយ​ដំ​ណើ​ការ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន។​

គណៈ​ប្រតិភូ​ចុះ​ពិនិត្យ​ជាក់​ស្ដែង​ ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រមួយ​ដែល​ជួប​លំ​បាក​ខាងលំនៅឋាននៅស្រុកចូវថាញ់។

ក្នុង​ឱកាស​ជួប​ធ្វើ​ការ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​លើ​ថវិកា​សាង​សង់​ គំ​រូ​ផ្ទះ​មុខ​សញ្ញា​ឧបត្ថម្ភ​ ក៏​ដូច​ជា​ពេល​សាង​សង់​ផ្ទះ​គំ​រូ​២​ខ្នង​ ពេល​បើក​ដំ​ណើរ​ការ​សាង​សង់​និង​ប្រ​គល់​ផ្ទះ​១.២៨៨​ខ្នង​ទៀត។​ ថវិកា​សាង​សង់​ក្នុង​មួយ​ខ្នង​គឺ​៦៥​លាន​ដុង​ ក្នុង​នោះ​ក្រសួង​នគរ​បាល​ចលនា​ឧបត្ថម្ភ​៥០លាន​ដុង​ និង​ថវិការ​របស់​ខេត្ត​ត្រា​វិញ​ បដិភាគ​១៥​លាន​ដុង​។​ មុខ​សញ្ញា​ដែល​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ គឺ​ជា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ចំ​ណុះ​គ្រួ​សារ​គោល​នយោ​បាយ​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍; ជន​រួម​ជាតិ​ខ្មែរ​; អ្នក​ដែល​មាន​ភាព​ជឿន​លឿន​ សកម្ម​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។​

តាម​ការ​គ្រោង​ទុក​ ពេល​បើក​ដំ​ណើរ​ការ​សាង​សង់​ និង​ប្រ​គល់​ជូន​ផ្ទះ​គំរូ​២​ខ្នង​នៅ​ឃុំ​ប៊ិញ​ភូ ស្រុក​កាង​ឡុង​ គឺ​រៀប​ចំ​ឡើង​មុន​ថ្ងៃ​១២ ខែ​មេសា​ ស្រប​នឹង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​; ចំ​ណែក​ផ្ទះ​ ១.២៨៨ ខ្នង​ក្រៅ​ពី​នោះ​ បើក​ដំ​ណើរ​ការ​សាង​សង់​ជា​លំ​ដាប់​លំ​ដោយ​ ហើយ​ប្រ​គល់​ជូន​មុន​ថ្ងៃ​៣០ ខែ​សីហា​ ស្រប​នឹង​ឱកាស​អំ​ណរ​ខួប​អនុស្សាវ​រីយ៍​៧៩​ឆ្នាំ​ បដិវត្តន៍​ខែ​សីហា​ និង​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​២ ខែ​កញ្ញា។​

អនុវត្ត​គោល​ការណ៍​របស់​បក្ស​ រដ្ឋ​ អំ​ពី​សុខុមាល​ភាព​សង្គម​ “ព្រួត​ដៃ​គ្នា​ដើម្បី​ជួយ​អ្នក​ក្រ មិន​ទុក​ចោល​នរណា​ម្នាក់​នៅ​ខាង​ក្រោយ​” កសាង​ “ជំ​ហរ​សន្តិ​សុខ​ប្រ​ជា​ជន​” រឹង​មាំ​ជាច្រើន​ឆ្នាំ​មក​នេះ​ក្រសួង​នគរ​បាល​ កៀរ​គរ​បាន​ប្រ​ភព​ធន​ធាន​ថវិកា​សាង​សង់​ផ្ទះ​ជាង​១៥.០០០​ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​នៅ​១៥​ខេត្ត​ ក្នុង​ទូទាំង​ប្រ​ទេស៕

​ ប្រ​ភព​ៈ cand.com.vn - ពេជ្រ​សឿន​ ​ 

ចែករំលែកអត្ថបទ