08/04/2024 - 17:00

បណ្តុះ​បណ្តា​ល​និង​បំ​ពាក់​បំ​ប៉ន​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ

រយៈ​ពេល​កន្លង​ បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​នៅ​ក្រុង​កឹង​ធើ ការ​ងារ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​និយាយ​រួម​និង​កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន។​

   ​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​។​ រូប​ថត​៖ សមមិត្ត​ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០២៣ ដល់​កម្មា​ភិបាល​ ការី​និពន្ធ​ អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភាសា​ខ្មែរ។​ រូប​ថត​៖ វ៉ាន់​ទ្រុង​  

ក្រុង​កឹង​ធើ សព្វ​ថ្ងៃ​មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៦៣១​នាក់ ស្រូប​អត្រា​២,៤២%​នៃ​ចំ​នួន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​សរុប​(កើន​០,២៤% បើ​ប្រៀប​នឹង​ឆ្នាំ​២០២០); ស្រូប​អត្រា​២,៨២%​នៃ​ចំ​នួន​ក្រប​ខ័ណ្ឌ​សរុប​ដែល​ថ្នាក់​មាន​សមត្ថ​កិច្ច​ប្រ​គល់​ជូន។​ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​មាន​អត្រា​៦២,១២% ជន​ជាតិ​ចិន​មាន​អត្រា​ ៣៤,៣៩%។ល។​

ដើម្បី​ផ្សព្វ​ផ្សាយ​សេចក្ដី​កំ​ណត់​ពី​របប​ជ្រើស​តាំង​សិក្ខា​កាម​ជា​ជន​ជាតិភាគ​តិច​ ស្រប​តាម​ខ្លឹម​សារ​ដែល​មជ្ឈិម​បាន​កំ​ណត់​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ បាន​ចេញ​ផែន​ការ​លេខ​ ៩៦/KH​-UBND ចុះ​ថ្ងៃ​២៧ ខែ​មេសា​ ឆ្នាំ​២០២១ ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​លេខ​ ១៤១/​២០២០/​NĐ-CP ចុះ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០២០ របស់​រដ្ឋា​ភិបាល​កំ​ណត់​ពី​របប​ជ្រើស​តាំង​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​ ជា​មួយ​នឹង​តម្រូវ​ការ​គោល​បំ​ណង​ជាក់​ស្ដែង។​ យោង​តាម​នោះ​ ក្រុង​អនុវត្ត​ត្រូវ​តាម​សេចក្ដី​កំ​ណត់​ពី​បទ​ដ្ឋាន​ ភាគ​កម្រិត​ បែប​បទ​បណ្ដុះ​បណ្ដាល​និង​ថវិកា​អនុវត្ត​របប​ជ្រើស​តាំង​; ធានា​ត្រូវ​ចំ​មុខ​សញ្ញា​បទ​ដ្ឋាន​តាម​សេច​ក្ដី​កំ​ណត់​; សត្យា​នុម័ត​ សមភាព​ ប្រ​កាស​ជា​ចំ​ហ​តម្លា​ភាព; រៀប​ចំ​ការ​ងារ​ធ្វើ​ជូន​សិក្ខា​កាម​ ក្រោយ​ពី​បញ្ចប់​សញ្ញា​បត្រ​តាម​របប​ជ្រើស​តាំង​ ស្រប​ទៅ​តាម​មុខ​តំ​ណែង​ការ​ងារ​ដែល​ស្ថាប័ន​ មាន​សមត្ថ​កិច្ច​ផ្ដល់​សច្ចា​ប័ន។​

ចាប់​ពី​ឆ្នាំ​២០២០​មក​ ក្រុង​មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋការ​ជន​ជាតិ​ភាគ​តិច​ជិត​៣.២៦០ លើក​នាក់ បាន​បញ្ជូន​ទៅ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​; មាន​មួយ​លើក​បាន​បញ្ជូន​ទៅ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​នៅ​បរទេស។​ មក​ទល់​បច្ចុប្បន្ន​ មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​១០០% មាន​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​ចាប់​ពី​មធ្យម​សិក្សា​ឡើង​ អត្រា​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​មាន​កម្រិត​វិជ្ជា​ ចាប់​ពី​មហា​វិទ្យា​ល័យ​ឡើង​ទៅ​សម្រេច​៨២,៧៣%; ក្រោយ​មហា​វិទ្យា​ល័យ​សម្រេច​អត្រា​១៤,១០%; ចំ​ណែក​កម្រិត​ទ្រឹស្ដី​នយោ​បាយ​៖ អត្រា​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​មាន​កម្រិត​ទ្រឹស្ដី​នយោ​បាយ​ ចាប់​ពី​មធ្យម​សិក្សា​ឡើង​ទៅ​សម្រេច​៣០,៥៩%។​

សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ គឺដោយ​សារ​មូល​ហេតុ​ជាច្រើន។​ ក្នុង​នោះ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​នយោ​បាយ​សង្គម​របស់​ក្រុង​ តែង​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ និង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម។​ ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​កសាង​ផែន​មហា​សាមគ្គី​ជន​ជាតិ​និង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។​ ទន្ទឹម​នឹង​នោះ​ អង្គ​ការ​ក្បាល​ម៉ាស៊ីន​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ក្រុង​ ខ័ណ្ឌ​ ស្រុក​ ត្រូវ​បាន​រៀប​ចំ​លំ​នឹង​បង្គួរ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ រៀប​ចំ​អនុវត្ត​គោល នយោ​បាយ​ជន​ជាតិ​និង​ការ​ងារ​ជន​ជាតិ​កាន់​តែល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ចំ​នួន​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ ជា​ជំ​ហាន​ៗ​បាន​បង្កើន​អំ​ពី​ចំ​នួន​កម្រិត​វិជ្ជា​ សមត្ថ​ភាព​ និង​បាន​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ពី​របប​គោល​នយោ​បាយ។​

ថ្វី​បើ​ដូច្នោះ​ក្ដី​ កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​របស់​ក្រុង​នៅ​តែ​ស្រូប​អត្រា​ទាប​ គឺ​មាន​តែ២,៩៤%​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ចូល​រួម​ការ​ងារ​ក្នុង​ស្ថាប័ន​ អង្គ​ការ​ អង្គ​ភាព​របស់​ក្រុង​; មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​៧៩​នាក់ រ៉ាប់​រង​តំ​ណែង​ការ​ងារ​ តំ​ណែង​តួនា​ទីអ្នក​ដឹក​នាំ គ្រប់​គ្រង​ (ស្រូប​អត្រា​ ២,០៥%)។​ ខណៈ​ពេល​នោះ​ ការ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ ពង្រីក​តួនា​ទី​កង​ជួរ​កម្មា​ភិបាល​និយាយ​រួម​ កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​​និយាយ​ដោយ​ឡែក​ គឺ​ជា​ដំ​ណើរ​ការ​ជា​ប្រ​ចាំ​ បន្ត​បន្ទាប់​។​ ចំ​ពោះ​មុខ​តម្រូវ​ការ​ផ្លាស់​ថ្មី​ អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ គោល​នយោ​បាយ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ គប្បី​មាន​ការ​ផ្លាស់​ប្ដូរ​ កែ​តម្រូវ​ឱ្យ​សម​ស្រប​ ពិសេស​ គប្បី​បង្ក​បរិស្ថាន​ ឱកាស​ដើម្បី​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ឈាន​ឡើង។​ ការ​យល់​ដឹង​ និង​ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ គឺជា​កត្តា​ចាំ​បាច់​សម្រាប់​ជំ​រុញ​ដំ​ណើរ​ការ​កសាង​សមត្ថ​ភាព​ផ្ទៃ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ក៏​ដូច​ជា​ប្រ​សិទ្ធ​ភាព​នៃ​ការ​ធ្វើ​ឱ្យ​ជាក់​ស្ដែង​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ជូន​ដល់​ជន​រួម​ជាតិ​និង​អភិវឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឆាប់​បំ​ផុត​និង​ប្រ​សិទ្ធ​ភាព​បំ​ផុត។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​ងារ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ដល់​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ចាំ​បាច់​ណាស់​ ដើម្បី​រួម​ចំ​ណែក​អភិវឌ្ឍ​ក្រុង។​

ដើម្បី​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ មាន​គុណ​ភាព​ក្រុង​គប្បី​ពិនិត្យ​ឡើង​វិញ​ឱ្យ​ហ្មត់​ចត់​នូវ​ការ​ងារ​រៀប​ចំ​គម្រោង​បណ្ដុះ​បណ្ដាល​ បញ្ជូន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​ទៅ​សិក្សា​ឱ្យ​សម​ស្រប​នឹង​មុខ​វិជ្ជា​ជីវៈ សមត្ថ​ភាព​ មុខ​ជំ​នាញ​ការ​ងារ​របស់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​កំ​ពុង​ទទួល​បន្ទុក​ ដើម្បី​ពង្រីក​លក្ខណៈ​រវៀសរ​វៃ ច្នៃ​ប្រ​តិដ្ឋ​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​របស់​ស្ថាប័ន​ អង្គ​ភាព​។​ ក្នុង​នោះ​ អា​ទិភាព​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​និង​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ស្រ្តី; ផ្សារ​ភ្ជាប់​ការ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ជា​មួយ​នឹង​ការ​រៀប​គម្រោង​មុខ​តំ​ណែង​ដឹក​នាំគ្រប់​គ្រង​; បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​និង​ប្រើ​ការ​យូរ​អង្វែង។​ គប្បី​សិក្សា​ស្រាវ​ជ្រាវ​ កែ​ប្រែ បំ​ពេញ​បន្ថែម​ ធ្វើ​ឱ្យ​សុក្រឹត​សេច​ក្ដី​កំ​ណត់​គោល​នយោ​បាយ​ដែល​មាន​ស្រាប់​ និង​សេច​ក្ដី​កំ​ណត់​ចេញ​ថ្មី​ គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ដើម្បី​លើក​កម្ពស់​ប្រ​ភព​ធន​ធាន​មនុស្ស​របស់​ក្រុង​និយាយ​រួម​ កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋការ​ជា​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។​ យក​ចិត្ត​ទុក​ដាក់​កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​ស្ដី​ពី​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិច​ ដើម្បី​ធានា​បម្រើ​ការ​បាន​ល្អ​ការ​ងារ​គ្រប់​គ្រង​ និង​គោល​នយោ​បាយ​ដែល​ពាក់​ព័ន្ធ៕​

                          អនុបណ្ឌិត​ វ៉ធី​ប៊ិច​យីម (គ្រូ​ឧទ្ទេស​ផ្នែក​ទ្រឹស្ដី​មូល​ដ្ឋាន​នៃ​សាលា​នយោ​បាយ​ក្រុង​កឹង​ធើ) បកប្រែ៖ ថាច់​ធី  

ចែករំលែកអត្ថបទ