…ចំពោះអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ដែលយើងខ្ញុំបានជួបនិងសំណេះសំណាល មិនត្រឹមតែជាគំរូលេចធ្លោក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំ ណែកសំខាន់ៗជាច្រើនក្នុងសេដ្ឋកិច្ច - សង្គម ធានាសន្តិសុខសណ្ដាប់ធ្នាប់នៅនឹងភូមិសាស្រ្តដែលមានជនរួមជាតិភាគតិចរស់នៅទៀតផង។ល។ លោកអ៊ំ លោកពូ រួមជាមួយនឹងអ្នកមានប្រជាប្រិយ ត្រូវបានបងប្អូនជនរួមជាតិជឿទុកចិត្ត បោះឆ្នោតជ្រើសរើស បានក្លាយជាកម្លាំងស្នូល ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជន ពិសេសគឺជនរួមជាតិភាគតិច។
|
អត្ថបទទី១៖ លោកគឹមជោរ គំរូលេចធ្លោនៅឃុំង៉ាយស្វៀង
លោកគឹមជោរ។
ឆ្នាំ២០២០ លោកគឹមជោរ (ហៅត្រេវ) គណៈកម្មការវត្តស្វាយសៀមចាស់ ភូមិស្វាយធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានរដ្ឋអំណាចភូមិភាគ និងប្រជាជនបោះឆ្នោតជ្រើសជាអ្នកមានប្រជាប្រិយ។ រហូតដល់ចុងឆ្នាំ២០២៣ គាត់មានកិត្តិយសបានចូលក្នុងកងជួរបក្ស។
លោកគឹមជោរ ខ្នះខ្នែងកៀរគរមាមីងខ្មែរក្នុងភូមិអនុវត្តល្អគោលមាគ៌ា គោលនយោបាយ ច្បាប់របស់រដ្ឋ បទប្បញ្ញត្តិនៃច្បាប់និងការចលនាផ្សេងៗក្នុងភូមិភាគ។ ដើម្បីអនុវត្តការកៀរគរបានល្អ គាត់គឺអ្នកឈានមុខក្នុងការបរិច្ចាគដីជាង ១.០០០ម២ សម្រាប់កសាងផ្លូវ សំណង់ធារាសាស្រ្ត។ លោកគឹមជោរ រ៉ាយរ៉ាប់៖ “ដីជាទ្រព្យសម្បត្តិមានតម្លៃក៏ពិតមែន ប៉ុន្តែ ខ្ញុំចង់ឱ្យភូមិស្រុកមានការរីកចម្រើនឡើង ប្រជាជនម្នាក់ៗត្រូវធ្វើជាគំរូ ពិសេសគឺបក្ខជនដែលមានវ័យចំណាស់។ ព្រោះហេតុនោះ ខ្ញុំបានស្ម័គ្រចិត្តបរិច្ចាគដីជាង ១.០០០ម២ សម្រាប់កសាងសំណង់គមនាគមន៍ ធារាសាស្រ្ត។ល។ ខ្ញុំបានឆ្លៀតពេលផ្សព្វផ្សាយ ពន្យល់ កៀរគរជនរួមជាតិឱ្យបង្កើនការប្រុងប្រយ័ត្ន មិនស្ដាប់តាមជនទុច្ចរិតឆ្លៀតឱកាសអូសទាញនិងអុជអាល រក្សាខ្ជាប់សន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ។ល។”។
ប្ដីប្រពន្ធលោកគឹមជោរ (ខាងឆ្វេង) កំពុងពិភាក្សាយោបល់ជាមួយនឹង
លេខាសាខាបក្សភូមិស្វាយធំ។
លោកគឹមជោរ ថែមទាំងផ្សព្វផ្សាយដើម្បីជួយមាមីងឃើញច្បាស់ពីប្រសិទ្ធភាពនៃការបង្វែររចនាសម្ព័ន្ធកសិកម្ម ហ៊ាននាំយកពូជដំណាំ សត្វចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ចូលក្នុងផលិតកម្ម។
លោកស្រី ថាច់ធីហុងវឹង លេខាសាខាបក្ស ភូមិស្វាយធំ ឱ្យដឹង៖“ទង្វើរបស់ពូថាច់ជោរ បានតភ្ជាប់ ជួយដល់គ្រួសារនៅតាមតំបន់វាលស្រែរបស់ភូមិយល់ពីប្រយោជន៍ជាក់ស្ដែង និងភាពយូរអង្វែងក្នុងការកសាងផ្លូវជនបទ។ លោក ពូគឹមជោរ ជាអ្នកមានប្រជាប្រិយ ម៉្លោះហើយ យោបល់ដែលគាត់លើកឡើង តែងបានមាមីងគាំទ្រ។ គាត់បានសម្រុះសម្រួលជោគជ័យសឹងរាល់ករណីវិវាទដីធ្លី អាពាហ៍ពិពាហ៍និងគ្រួសារនៅក្នុងភូមិ”។
លោក ង្វៀងខាញ់ហ្វា លេខាគណៈកម្មាធិការបក្សឃុំង៉ាយស្វៀង បញ្ជាក់៖ “លោកគឹមជោរ បានបង្ហាញពីលក្ខណៈគំរូ និងឈានមុខក្នុងការចូលរួមអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ចំពោះសកម្មភាពក្នុងភូមិភាគ មានដូច៖ កសាងសំណង់សុខុមាលភាពសង្គម សម្រុះសម្រួល ចិញ្ចឹមកូនចៅក្នុងគ្រួសារឱ្យទៅរៀនសូត្រ ចំពោះគាត់និងគ្រួសារបានអនុវត្តល្អណាស់; ធ្វើជាគំរូដើម្បីអ្នករាល់គ្នាធ្វើតាម។ ការចលនា “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” នៅស្វាយសៀម ត្រូវបានផ្សព្វផ្សាយស៊ីជម្រៅ ម្ល៉ោះហើយ មានកម្មាភិបាលនិងប្រជាជនចូលរួមយ៉ាងសកម្ម ក្នុងនោះ មានលោកគឹមជោរ។ គាត់បានស្ម័គ្រចិត្តបរិច្ចាគដី ប្រាក់កាស និងកម្លាំងពលកម្មសម្រាប់កសាងផ្លូវ។ លោកគឹមជោរ ក៏ជាអ្នករួមដំណើរជាមួយនឹងភូមិភាគដើម្បីគិតគូរដល់គ្រួសារក្រីក្រ គ្រួសារលំបាក ម្ល៉ោះហើយគាត់ជាគំរូលេចធ្លោ ត្រូវបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំវាយតម្លៃខ្ពស់”៕
សើុងម៉ាល័យ - ថាច់ធី