នោះក៏ជាលើកទីមួយផងដែរសម្រាប់ខ្លឹមសារនារីនៃកីឡាវាយសីវៀតណាម ពេលមានអត្តពលិកម្នាក់បានចូលវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Super ៣០០ នៃសហព័ន្ធកីឡាវាយសីពិភពលោក (BWF)។ សមិទ្ធផលដ៏អស្ចារ្យនេះរបស់ង្វៀងធីលិញ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង។
កីឡាការិនីធ្វីលិញ ក្រោយពីឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រូបថត៖ អ៊ីនធឺណិត
ធ្វីលិញ ប្រកួតបានល្អតាំងពីចុងឆ្នាំ២០២៣ ខណៈពេលនាងប្រកួតឈ្នះដៃគូជាច្រើន ដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងតារាងរៀបចំណាត់ថ្នាក់។ មានដូច៖ កីឡាការិនី Gregoria Marisika Tunjung (ឥណ្ឌូណេស៊ី) ចំណាត់ថ្នាក់ទី៧ កីឡាការិនី Corolina Marin (អេស្ប៉ាញ)។ល។ តាំងពីនោះមក ឈ្មោះធ្វីលិញ មកពីប្រទេសវៀតណាមត្រូវបានមនុស្សជាច្រើនស្គាល់។ ពិសេស គឺការឈ្នះលើកីឡាការិនី Marin - អតីតជើងឯកពិភពលោក អតីតជើងឯកអូឡាំពិក។ល។ បច្ចុប្បន្ន ឈរលំដាប់ថ្នាក់ទី៥ ពិភពលោក ធ្វីលិញ ត្រូវបានដៃគូវាយតម្លៃខ្ពស់ជាងមុន។ កំពុងប្រកួតបានល្អ ធ្វីលិញ ស្រាប់តែ “ធ្លាក់ដៃ” ក្នុងការប្រកួតមួយចំនួននៅចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤។ ហេតុផលយោងតាមអ្នកជំនាញជាច្រើន គឺដោយសារធ្វីលិញ ខ្សោយខាងកាយសម្បទានិងតាមទស្សនៈផ្ទាល់ខ្លួនរបស់នាង៖ ធ្វីលិញ ខ្វះគ្រូបង្វឹកជំនាញ។ សម្លឹងឃើញធ្វីលិញ ត្រមង់ត្រមោចតែម្នាក់ឯងទៅចូលរួមការប្រកួតពានរង្វាន់អន្តរជាតិ ធ្វើឱ្យអ្នកគាំទ្រមានភាពសោកសៅ។
ការវិលមកចូលប្រកួត German Open ឆ្នាំ ២០២៤ កន្លែងដែលធ្វីលិញមានលើកដំបូងជាច្រើន៖ លើកដំបូងឈ្នះកីឡាការិនីឆ្នើមរបស់ថៃ ដែលជាជើងឯកពិភពលោក ខណៈពេលទើបតែអាយុ១៧ឆ្នាំ ឈ្មោះ Ratchanok Intanon នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលក្រឡាស់ស្ថានភាពមិនគួរឱ្យជឿលើកីឡាការិនីដែលមានចំណាត់ថ្នាក់ខ្ពស់ជាងនាង១១ថ្នាក់ លើតារាងរៀបចំចំណាត់ថ្នាក់គឺ Kim Ga Eun របស់កូរ៉េខាងត្បូង។ យើងនៅចាំកីឡាការិនី Kim ធ្លាប់ផ្ដួលធ្វីលិញ២ - ០ ក្នុងការប្រកួតនៅប្រទេសចិនកាលពីចុងឆ្នាំ២០២៣។ មិនខុសគ្នានឹងការប្រកួតលើកមុនជាមួយនឹង Kim កីឡាការិនីធ្វីលិញ មានពិន្ទុប្រដំប្រសងគ្នា នាំមុខគូប្រកួត២០-១៩ មុនពេលខូច៣ពិន្ទុចុងក្រោយហើយចាញ់នៅសិតទី១ដោយពិន្ទុ២២-២០។ ប៉ុន្តែក្នុងសិតទី២នៃការប្រកួតនៅប្រទេសអាល្លឺម៉ង់ លិញបានយកឈ្នះវិញដោយពិន្ទុ២១ - ៨ អូសដៃគូចូលប្រកួតសិតទី៣ ហើយផ្ដួលដៃគូក្នុងពិន្ទុ២១-១៦។ ការប្រកួតដ៏អស្ចារ្យនេះ គឺធ្វីលិញ ចលនារហ័សរហួន វិនិច្ឆ័យគ្រាប់សីបានល្អនិងគ្រប់គ្រងគ្រាប់សីកម្រិតខ្ពស់ បានធ្វើឱ្យកម្លាំងគូប្រកួតចុះខ្សោយ ដែលជាប្រៀបខ្លាំងរបស់ Kim។
គូប្រជែងរបស់ធ្វីលិញ ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Super ៣០០ ដំបូងក្នុងអាជីពរបស់នាងគឺកីឡាការិនីវាយកូនបាល់ជនជាតិដាណឺម៉ាក Mia Blichfelt (ចំណាត់ថ្នាក់២២ពិភពលោក) កំពុងមានចំណាត់ថ្នាក់ខ្ពស់ជាងនាង១ថ្នាក់នៅលើតារាងរៀបចំចំណាត់ថ្នាក់ BWF។ ប្រហែលជាធ្វីលិញ ខិតខំអស់ពីកម្លាំងកាយចិត្តសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូច្នោះពេលជួបនឹងគូប្រកួតមកពីប្រទេសដាណឺម៉ាក់ ធ្វីលិញ មានភាពទន់ខ្សោយក្នុងការបញ្ជាគ្រាប់សីឆ្ងាយ។ ជាលើកដំបូងដែលនាងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតដ៏ធំ ហើយថែមទាំងទៅប្រកួតម្នាក់ឯង គ្មានអ្នកលើកទឹកចិត្ត ខណៈពេលគូប្រកួតរបស់នាងនាំមុខពិន្ទុយ៉ាងជ្រៅ ម្ល៉ោះហើយធ្វីលិញមានបញ្ហាផ្លូវចិត្ត លេងមិនបានល្អនិងចាញ់ការប្រកួត។
សង្ឃឹមថា សមិទ្ធផលបានចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Super ៣០០ លើកដំបូងក្នុងអាជីព នឹងក្លាយជាបុព្វបទសម្រាប់ធ្វីលិញ អភិវឌ្ឍថែមទៀតក្នុងអនាគត៕
ហាថាញ-ថាច់ធី