01/04/2024 - 17:24

បាក​លីវ គិត​គូរ​ដល់​គ្រួសារ​ក្រី​ក្រ

ខេត្ត​បាក​លីវ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​មាត់ ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព ដើម្បី​បង្ក​លក្ខណៈ​ដល់​គ្រួ​សារ​ក្រីក្រ គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ មាន​ដើម​ទុន​រក​ស៊ី បង្កើត​ការ​ងារ​ធ្វើ​ រក​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ឆ្លងតាម​រយៈ​ការ​ឧបត្ថម្ភ​របស់​អា​ជីវ​កម្ម ​​ កម្ម​ករ​នៅ​តំបន់​ជន​បទ ភាគ​ច្រើន
គឺជនរួមជាតិភាគតិចមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។

តាម​មន្ទីរ​ការ​ងារ យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ខេត្ត​បាក​លីវ អំ​ឡុង​ពេល​ជាង​១០​ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​ការណ៍​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត អំ​ពី​ការ​ជួយ​គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត បាន​ចាត់​ឱ្យ​ស្ថា​ប័ន អង្គ​ភាព ភូមិ​ភាគ​ចំ​នួន​៤.៣៤៨​លើក ទទួល​ឧបត្ថម្ភ​គាំ​ពារ​គ្រួ​សារ​ក្រីក្រ​ជាង​៤១.០០០លើក​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ជាង​១៣៧​ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ ចលនា​ប្រ​ឡង​ប្រ​ណាំង “ដើម្បី​អ្នក​ក្រ - មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ក្រោយ​គេ” បន្ត​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព និង​សកម្ម​ភាព​កាត់​បន្ថយ​ភាព​ក្រី​ក្រ​បាន​ផ្គួប​បញ្ចូល​ក្នុង​កម្ម​វិធី​កសាង​ជន​បទ​ថ្មី រួម​ចំ​ណែក​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន មុខ​មាត់​ជន​បទ​បន្ត​វិវឌ្ឍន៍។

​​ មាន​ដើម​ទុន​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​បាក​លីវ ដាំ​ដំ​ណាំ​រួម​ផ្សំ​មាន​ប្រ​សិទ្ធ​ភាព
រកបានប្រាក់ចំណូលបន្ថែម លំនឹងជីវភាព។

ខេត្ត​បាក​លីវ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ក្នុង​មួយ​ឆ្នាំ ចលនា​មូល​និធិ “សុខុ​មាល​ភាព​សង្គម” មូល​និធិ “ដើម្បី​អ្នក​ក្រ” ឱ្យ​បាន​តិច​បំ​ផុត​១០០​ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​បាក​លីវ បាន​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​គ្រួសារ​ក្រីក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​មុខ​សញ្ញា​ទទួល​ផល​ពី​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ បាន​បុល​ទុន​អនុគ្រោះ​ដើម្បី​មាន​លក្ខណៈ​វិនិយោគ​អភិវឌ្ឍ​ផលិត​កម្ម កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព។ ឆ្លង​តាម​រយៈ​នោះ គ្រួ​សារ​ដែល​ទទួល​ផល​ពី​គោល​នយោ​បាយ ភាគ​ច្រើន​សុទ្ធ​តែ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ចំ​គោល​ដៅ មាន​ប្រ​សិទ្ធ​ភាព ហេតុ​នោះ បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព។ បង​ស្រី​ឡឹម​ធី​ផល នៅ​ភូមិ​បៀង​ដុង B ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​សង់​ផ្ទះ​ជូន ព្រម​ទាំង​ឱ្យ​បុល​ទុន​និង​ឧបត្ថម្ភ​ម៉ា​ស៊ីន​បូម​ទឹក​ទៀត ខ្ញុំ​មាន​សេចក្តី​ត្រេក​អរ​ណាស់។ ផ្តើម​ពី​នោះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ជួល​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​បាន​២​កុង មាន​ប្រាក់​ចំ​ណូល​ខួប​ឆ្នាំ ហេតុ​នោះ​ជីវ​ភាព​បាន​លំ​នឹង។ ឥឡូវ​ខ្ញុំ​ទិញ​ដី​ចម្ការ​បាន​១​កុង និង​សុំ​ចុះ​ឈ្មោះ​ចាក​ផុត​ពី​ភាព​ក្រីក្រ ដើម្បី​រដ្ឋ​ជួយ​ដល់​គ្រួសារ​ផ្សេង​ទៀត”។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ បាន​ចំ​ណាយ​ថវិកា​ជាង​២៣៥​ពាន់​លាន​ដុងសម្រាប់​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ ដំ​ណាក់​កាល​២០២១​-២០២៥ ខិត​ខំ​ដល់​ចុង​ឆ្នាំ​២០២៥ គ្រួ​សារ​ក្រីក្រ​ថយ​ចុះ​មធ្យម​ភាគ​នៅ​ក្រោម​១% (គ្រួសារ​ក្រី​ក្រ​ក្នុង​តំបន់​ជន​រួម​ជាតិ​ថយ​ចុះ​១%​រៀង​រាល់​ឆ្នាំ) គ្មាន​គ្រួ​សារ​ក្រី​ក្រ​ដែល​មាន​សមា​ជិក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍។ ដើម្បី​សម្រេច​ទិស​ដៅ​ខាង​លើ  ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ផាម​វ៉ាន់​ទេវ បាន​ចង្អុល​ការ​ដល់​មន្ទីរ គណៈ ផ្នែក​ អង្គ​ការ​នយោ​បាយ​សង្គម​ថ្នាក់​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក ទី​រួម​ខេត្ត​និង​ធនា​គារ អា​ជីវ​កម្ម​ឧបត្ថម្ភ​គាំ​ពារ​គ្រួសារ​ក្រីក្រ​ចំ​នួន ២.២៧៣ ។ ជាក់​ស្តែង មន្ទីរ ផ្នែក​ថ្នាក់​ខេត្ត​និង​អា​ជីវ​កម្ម​ចំ​នួន​៧០​ទទួល​គាំ​ពារ​គ្រួ​សារ​ក្រីក្រ​ចំ​នួន​២២៧ ក្រៅ​ពី​នោះ គឺ​ស្រុក ទី​រួម​ខេត្ត​និង​ក្រុង​ទទួល​រ៉ាប់​រង។ ស្ថា​ប័ន អង្គ​ការ អង្គ​ភាព ទទួល​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ បាន​រួស​រាន់​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ត្រួត​ពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​និង​កម្រិត​ខ្វះ​ខាត​របស់​គ្រួ​សារ​នីមួយៗ ដើម្បី​មាន​ទិស​ដៅ​ឧបត្ថម្ភ​គ្រួសារ​ក្រី​ក្រ​បាន​ទាន់​ពេល៕

                                     យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ