ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2024 - 17:20

បាក​លីវ​សម្ពោធ "ផ្លូវ​កើ​តោ​ក្វឹក" ប្រ​វែង​៧​គីឡូ​ម៉ែត្រ

 ​​ ​“ផ្លូវ​កើ​តោ​ក្វឹក” លើ​ដង​ផ្លូវ​ធ្វឹង​ហ្វា-ស៊ីម​កាង មាន​ប្រ​វែង ៧ គី​ឡូ​ម៉ែត្រ។

សម្ព័ន្ធ​យុវ​ជន​ក្រុង​បាក​លីវ ទើប​សហ​ការ​ជា​មួយ​ឃុំ​វិញ​ត្រាច់ និង​ឃុំ​វិញត្រាច់​ដុង រៀប​ចំ​ពិ​ធី​សម្ពោធ​សំ​ណង់​យុវ​ជន “ផ្លូវ​កើ​តោ​ក្វឹក”។ នេះ​ដង​ផ្លូវ​ជា​ទី ២ នៅ​ក្រុង​បាក​លីវ បាន​សម្ព័ន្ធ​យុវ​ជន​ក្រុង​ជ្រើស​អនុវត្ត​លើ​ដង​ផ្លូវ​ធ្វឹង​ហ្វា-ស៊ីម​កាង ចំ​ណុះ​ឃុំ​វិញ​ត្រាច់ និង​វិញ​ត្រាច់​ដុង ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែររ​ស់​នៅ​កុះ​ករ។ សំ​ណង់​នេះ មាន​ប្រ​វែង​៧​គីឡូ​ម៉ែត្រ ​ត្រូវ​បាន​កសាង​បង្គោល​ទង់​និង​ទង់​ជាតិ​ចំ​នួន​២៥០​ដើម។ គម្រោង​នេះ រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​និង​លើក​កម្ពស់​មោទ​នភាព​ជាតិ ស្នេ​ហា​មាតុ​ភូមិ ប្រ​ទេស​ជាតិ​របស់​យុវ​ជន​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក ព្រម​ទាំង​ពង្រឹង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ៕             

                          យ្វីអាញ​-មុនី

ចែករំលែកអត្ថបទ