រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ទើបដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ ពីស្ថានកាណ៍ផ្សព្វផ្សាយភារកិច្ចចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ (កម្មវិធីទិសដៅជាតិ ១៧១៩) នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិ ដំណាក់កាល ២០២១-២០២៤។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ក្នុងដំណាក់កាល ២០២២-២០២៣ គណៈកម្មាធិការជនជាតិ ផ្តោតសំខាន់គឺអនុវត្តសកម្មភាពឃោសនាផ្សព្វផ្សាយអប់រំច្បាប់ ជំនួយគតិយុត្តិនិងផ្សព្វផ្សាយចលនាជនរួមជាតិភាគតិច ផ្សព្វផ្សាយពីការកាត់បន្ថយឱ្យនៅកម្រិតទាបបំផុតនូវស្ថានភាពរៀបការមិនទាន់ពេលវ័យ និងរៀបការជាប់សែស្រឡាយក្នុងតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ឃោសនាផ្សព្វផ្សាយចលនាប្រជាជនតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ តំបន់ព្រំដែន ចូលរួមក្នុងការរៀបចំផ្សព្វផ្សាយអនុវត្តគម្រោងទូទៅនិងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ រៀបចំសកម្មភាពសិក្ខាសាលា ហ្វឹកហ្វឺនការងារពាក់ព័ន្ធដល់គោលនយោបាយនៅភូមិភាគមួយចំនួន រៀបចំវគ្គបំប៉នចំណេះដឹងជនជាតិ។
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន អង្គភាពបានបង្ហាញការឯកភាពខ្ពស់ចំពោះរបាយការណ៍នៃការផ្សព្វផ្សាយភារកិច្ចចំណុះកម្មវិធីទិសដៅជាតិ ១៧១៩ នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិ។ មានការផ្តល់មតិជាច្រើនដើម្បីធ្វើឱ្យច្បាស់ខ្លឹមសារពាក់ព័ន្ធដល់ការដោះស្រាយពីការលំបាក ការជាប់ទាក់ទិនផ្នែកខាងស្ថាប័ន ត្រួតពិនិត្យ កែសម្រួលនូវខ្លឹមសារមួយចំនួនឱ្យសមស្របនឹងមុខងារ ភារកិច្ចរបស់នាយកដ្ឋាននិងអង្គភាពនីមួយៗ…។
សង្ខេបសេចក្ដីក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន សំណូមពរការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិ ១៧១៩ សហការជាមួយនាយកដ្ឋាន អង្គភាព ផ្តោតលើការដោះស្រាយពីបញ្ហាលំបាកផ្នែកខាងស្ថាប័ន ផ្តុំកម្លាំងធ្វើសេនាធិការផ្សព្វផ្សាយកម្មវិធី ក្រោយពីបានរដ្ឋសភាយល់ព្រមកែសម្រួលគោលការណ៍វិនិយោគ ធ្វើសេនាធិការ កែសម្រួលសេចក្តីសម្រេចគោលការណ៍វិនិយោគរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សំណូមពររាល់ការកែសម្រួល ត្រូវស្របនឹងឯកសារច្បាប់ ធានាលក្ខណៈសមកាលកម្មនិងឯកភាព៕
យោង៖ ubdt.gov.vn-មុនី