12/03/2024 - 16:30

លោក​ង្វៀង​ថាញ់​នីម អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ

តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កា​ម៉ាវ អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​

 

លោក​ង្វៀង​ថាញ់​នីម។​

 ទូទាំង​ខេត្ត​កាម៉ាវ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​៣២ជន​ជាតិ​ ដោយ​មាន​១២.០០០​គ្រួ​សារ​ មាន​មនុស្ស​ជិត​៤៨.​០០០នាក់ ច្រើន​បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​៩.៧៣២គ្រួ​សារ​ ដោយ​មាន​មនុស្ស​ប្រ​មាណ​ ៣៩.​០០០​នាក់។

* ដោះ​ដូរ​ជា​មួយ​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ អំ​ពី​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ លោក​ង្វៀង​ថាញ់​នីម អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖

- ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ រយៈ​ពេល​កន្លង​ បាន​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​គាប់​ប្រ​សើរ​មួយ​ចំ​នួន។​ មាន​កម្ម​វិធី​គោល​នយោ​បាយ​ជាច្រើន​ ដូច​ជា៖ ជួយ​សាង​សង់​ផ្ទះ​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផល​ ជួយ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ផ្លាស់​ប្ដូរ​មុខ​របរ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ជួយ​ឧបត្ថម្ភ​ជាសាច់​ប្រាក់​ ជួយ​ផ្ដល់​កម្ចី​ទុន​ដោយ​អត្រា​ការ​ប្រាក់​អា​ទិភាព។ល។​ ត្រូវ​បាន​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ប្ដូរ​ផ្ដាច់។​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​ការ​លំ​បាក​ រាល់​តម្រូវ​ការ​ចាំ​បាច់​អំ​ពី​លក្ខណៈ​នៃ​ការ​រស់​នៅ​ លក្ខណៈ​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​មួយ​ចំ​នួន​នៅ​តាម​មូល​ដ្ឋាន​នា​នា។​ ព្រម​ជា​មួយ​នោះ​ ក៏​បើក​ឱកាស​និង​បរិស្ថាន​ប្រ​កប​ការ​ងារ​ថ្មី​ សមស្រប​ជា​មួយ​សមត្ថ​ភាព​និង​លក្ខណ​សម្បត្តិ​របស់​បុគ្គល​ដែល​បាន​ទទួល​ផល​ ជួយ​ពួក​គាត់​បង្កើត​បាន​ប្រ​ភព​ចំ​ណូល​ ជា​ជំ​ហានៗ​លំ​នឹង​ជីវ​ភាព​និង​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ។​ អត្រា​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​កាម៉ាវ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ​ ថយ​ចុះ​ពី​២-៣%​ក្នុង​មួយ​ឆ្នាំ; ឆ្នាំ ២០២៣ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​កា​ម៉ាវ ថយ​ចុះ​២,៥៧% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២២។​ ទន្ទឹម​នឹង​នោះ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ អប់រំ​និង​គោល​នយោ​បាយ​សុខ​មាល​ភាព​សង្គម​ជា​ច្រើន​ទៀត​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ជា​ជំ​ហានៗ​ត្រូវ​បាន​ធានា​។​ ភាសា​ អក្សរ​សាស្រ្ត​ និង​ទំ​នៀម​ទម្លាប់​ វប្បធម៌​ ប្រ​ពៃណី​ដ៏​ថ្លៃ​ថ្លា​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណៈ​អំ​ពី​យន្ត​ការ​ ហើយ​ក៏​បាន​ជំ​នួយ​វិនិ​យោគ​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ ដើម្បី​បន្ត​ការ​អភិរក្ស​ ពង្រីក​និង​បើ​ក​ទូ​លាយ។​

* ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០ ដំ​ណាក់​កាល​ទី១ៈ ចាប់​ពី​២០២១​-២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី​) នៅ​កា​ម៉ាវ រហូត​មក​ទល់​ពេល​នេះ​ តើដូច​ម្ដេច​ហើយ​ ជំ​រាប​ប្រ​សាសន៍​លោក?

ជ្រុង​មួយ​តំ​បន់​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​កា​ម៉ាវ។​

-ការ​អនុវត្ត​សេចក្ដី​សម្រេច​លេខ​ ១៧១៩/​QÐ-TTg ចុះ​ថ្ងៃ​ទី១៤- ១០- ២០២១ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ កម្ម​វិធី​នៅ​កា​ម៉ាវ មាន​១០​គម្រោង​ ដោយ​មាន​អនុ​គម្រោង​ចំ​នួន​១៤ និង​ខ្លឹម​សារ​សមាស​ភាព​ចំ​នួន​៣៦។​ សរុប​ទុន​ដែល​ត្រូវ​រំសាយ​អនុវត្ត​កម្ម​វិធី​រហូត​ដល់​ឆ្នាំ​២០២៣ ប្រ​មាណ​១២៩​ពាន់​លាន​ដុង។​ រហូត​ដល់​ដំ​ណាច់​ឆ្នាំ​២០២៣ ខេត្ត​រំសាយ​ប្រ​ភព​ទុន​នេះ​បាន​ជាង​៩៦,៦​ពាន់​លាន​ដុង​ សម្រេច​អត្រា​ជិត​៧៥% ។​ កម្ម​វិធី​ត្រូវ​បាន​ចាត់​ទុក​ថា​ ជាខ្លឹម​សារ​គោល​នយោ​បាយ​ជន​ជាតិ​សរុប​ និង​មាន​គ្រប់​សព្វ​ទិស​ដៅ​សំ​ខាន់​ៗ​ចំ​ណុះ​វិសាល​ភាព​របស់​ផ្នែក​គ្រប់​គ្រង។​ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ គឺជា​លក្ខណៈ​ដ៏​សំ​ខាន់​ សំ​ដៅ​នាំ​មក​នូវ​ភាព​ទម្លុះ​ទម្លាយ​ដ៏​ខ្លាំង​ក្លា​ចំ​ពោះ​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​រយៈ​ពេល​ខាង​មុខ។​

សរុប​មក​រាល់​គោល​នយោ​បាយ​ជន​ជាតិ​ រយៈ​ពេល​កន្លង​ ត្រូវ​បាន​ខេត្ត​កាម៉ាវ បញ្ជ្រាប​ ចង្អុល​ការ​អនុវត្ត​គ្រប់​សព្វ​ និង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​គាប់​ប្រ​សើរ​ជា​ច្រើន​; បង្ក​បាន​ទំ​នុក​ចិត្ត​ដ៏​មុតមាំ​របស់​មហា​ជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ក្នុង​គោល​នយោ​បាយ​ផ្លាស់​ថ្មី​របស់​បក្ស​ និង​រដ្ឋ។​ ផ្ដើម​ពី​នោះ​ ពង្រឹង​យ៉ាង​មុត​មាំ​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ; រក្សា​លំ​នឹង​គោល​នយោ​បាយ​ សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​; រួម​ចំ​ណែក​លើក​កម្ពស់​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ចំ​ពោះ​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​មូល​ដ្ឋាន​និង​ខេត្ត​កា​ម៉ាវ៕​

* សូម​អរ​គុណ​លោក​ !

                              ថាញ​ឡុង​ (អនុវត្ត) - ប្រែ​សម្រួលៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ