រដូវក្តៅអូសបន្លាយរយៈពេលកន្លង ធ្វើឱ្យទឹកក្នុងព្រៃស្មាច់នៅវាលរាបទន្លេគឺវឡុងឆាប់រីងស្ងួត។ បច្ចុប្បន្ន ផ្ទៃដីព្រៃរាប់សិបពាន់ហិកតាក្នុងតំបន់កំពុងរងហានិភ័យឆាបឆេះខ្ពស់ ម្ចាស់ព្រៃរួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងអនុវត្តនូវដំណោះស្រាយដោយធានាការបង្ការ ពន្លត់អគ្គិភ័យឆាបឆេះព្រៃមានប្រសិទ្ធភាព។
ជ្រុងមួយនៃឧទ្យានជាតិអ៊ូមិញធឿង ខេត្តគៀងយ៉ាង។
ដើម្បីម្ចាស់ការប្រឈមនឹងហានិភ័យឆាបឆេះព្រៃនារដូវក្តៅឆ្នាំ ២០២៤ នាយកដ្ឋានប៉ូលិស បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ (C០៧ ក្រសួងនគរបាល) បានដាក់ចេញអនុសាសន៍ដល់ម្ចាស់ព្រៃនិងប្រជាជន គប្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការធានាសុវត្ថិភាព បង្ការ ពន្លត់អគ្គិភ័យក្នុងពេលចំណុចខ្ពស់នារដូវក្តៅឆ្នាំ២០២៤។
តាមរបាយការណ៍របស់ C០៧ ឆ្នាំ២០២៣ ទូទាំងប្រទេសកើតមានបញ្ហាឆាបឆេះព្រៃចំនួន ៣.៤៤០ ករណី ធ្វើឱ្យមនុស្សស្លាប់ ១៤៦ នាក់ រងរបួស ១០៩ នាក់ ខូចខាតទ្រព្យសម្បត្តិប៉ាន់ស្មានជិត ៨៧៨ ពាន់លានដុង និងព្រៃ ២៣៦ ហិកតា។ ក្នុងខែមករា ឆ្នាំ២០២៤ ទូទាំងប្រទេសកើតមានករណីអគ្គិភ័យចំនួន ៣៧៦ ករណី ធ្វើឱ្យមនុស្សស្លាប់ ៦ នាក់ រងរបួស ១ នាក់ ខូចខាតទ្រព្យសម្បត្តិប៉ាន់ស្មានជាបឋម ប្រមាណជា ៧៣,៨៩ ពាន់លានដុង និងព្រៃ ២១៤,៧ ហិកតា៕
យោង៖ TTXVN - ប្រែសម្រួល៖ លីសៀ